៣វិធី​ងាយៗ ជួយ​​បន្ថយ​ភាព​តានតឹង​​​​បាន​យ៉ាង​​​​រហ័ស​​​​​បំផុត

  • 2019-02-14 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​​ភាព​​​តាន​តឹង​​​​​ឧស្សាហ៍​នៅ​ជាប់​​ជាមួយ​នឹង​​ខ្លួន​​​​​អ្នក​​ណាស់​​​​​​​មែន​ទេ​​? សូម្បី​​​តែ​​ពេល​​ខ្លះ​​​មិន​​​​​​ចង់​​​ក៏​ដោយ តែ​មិន​អាច​ជៀស​​ផុត​ពី​​​​វា​បាន​​ឡើយ។ ​​​​បើ​​នៅ​ស្ងៀមៗ​​​ មិន​​រក​​​​​​​​ដំណោះ​ស្រាយ វា​​នឹង​មាន​ឥទ្ធិពល​​​​​កាន់​​តែ​​​ខ្លាំងឡើងៗ។ ហេតុ​នេះ​​​ត្រូវ​​ប្រញាប់​​​​​ជួយ​​​​ខ្លួន​ឯង​ តាម​​វិធី​​​ងាយ​ៗ​​​៣យ៉ាង​ ដែល​ឃើញ​​ប្រសិទ្ធិ​ភាព​​យ៉ាង​​​រហ័ស​​​បំផុត។

១. ផឹក​កាហ្វេ

កាហ្វេ​​ ស័ក្តសម​​បំផុត​​សម្រាប់​អ្នក​​​ធ្វើ​​ការ​នៅ​​​ការិយាល័យ និង​អ្នក​​ដែល​​ប្រើ​ការ​គិត​​ច្រើន​ជា​ប្រចាំ។ វា​អាច​​​ជួយ​​កាត់​​​បន្ថយ​ស្រ្តេស និង​ជួយ​​ឲ្យ​​អារម្មណ៍​ភ្លឺ​ស្វាង ពេល​គិត​អ្វី​​មិន​ចេញ។ កាហ្វេ​​​​​ក៏​អាច​​​បន្ថែម​​ថាមពល​​​ដល់​អ្នក​កាយ មិន​ធ្វើ​ឲ្យ​ងងុយ​គេង​​ ប៉ុន្តែ​​​​​​បើ​​ផឹក​​​ច្រើន​ពេក ​​​វា​​​នឹង​​​​​​​បង្ក​​ផល​​ប៉ះពាល់​​​ដល់​​សុខភាព​​​​បាន​ដែរ។

២. ញ៉ាំ​​បាយ​ឲ្យ​​ឆ្អែតៗ មុន​​និង​ក្រោយ​ពេល​​​ធ្វើ​​ការ

​​​​តើ​អ្នក​​ធ្លាប់​គិត​ថា ​​ខ្លាច​​ធ្វើ​​​​ការងារ​មិន​​ចប់​​​​​​ឲ្យ​គេ រហូត​​មិន​​ហ៊ាន​ញ៉ាំ​បាយ​​ដែរ​ទេ? បើ​​​​ពិត​​​​​ជា​ធ្លាប់​មែន គួរ​​​ផ្លាស់​​ប្តូរ​​ទម្លាប់​​​នេះ​​ចេញ​ទៅ។ ការងារ​​សំខាន់ ប៉ុន្តែ​​​​​សុខភាព​​​​និង​អារម្មណ៍​​​​​​​​​​​​លើស​​ពី​សំខាន់​ទៅ​​ទៀត​។ កាល​ណា​​ក្រពះ​​​ទទេ គ្មាន​អ្វី​ទាល់​តែ​​សោះ ជាពិសេស​​​​នៅ​​ពេល​​ព្រឹក នោះ​​​​​​​​ខួរ​​ក្បាល​​របស់​អ្នក​ មិន​អាច​​​​ដំណើរការ​បាន​ល្អ រាង​កាយ​​​ចុះ​​​ខ្សោយ ​​​ហើយ​​​​ការងារ​​​​​ក៏​​​អន់​​​ថយ​​ទៅ​​តាម​​​ហ្នឹង​ដែរ។ មុន​និងក្រោយ​​​​ពេល​ធ្វើ​​​ការ ត្រូវ​ញ៉ាំ​​​​​បាយ​​ឲ្យ​​ឆ្អែតៗ​​​​​សិន​ទៅ ​​​ទើប​ទទួល​អារម្មណ៍​ល្អ​ពេញ​មួយ​​ថ្ងៃ។

៣. ឆាត​​លេង​​ជាមួយ​​មិត្តភ័ក្តិ

បើ​អ្នក​​​​​ព្យាយាម​​​សំងំ​​​​នៅ​ម្នាក់​ឯង​​មិន​ធ្វើ​​អ្វី​ទាំង​អស់ ក្រៅ​​ពី​​​ដក​​​ដង្ហើម​​ធំ ​មាន​​ន័យ​ថា​អ្នក​កំពុង​​តែ​​​​ដាក់​​សម្ពាធ​​​ឲ្យ​​ខ្លួន​ឯង​ទ្វេ​ដង។ ការ​​​ដក​​​​ដង្ហើម​​មិន​បាន​​​ត្រឹម​​ត្រូវ ដូច​ជា​ញាប់​ពេក​ឬ​​យឺត​ពេក​ អាច​ធ្វើ​​ឲ្យ​​​ខ្យល់​អុកស៊ីហ្សែន​មិន​ល្អ​ ជ្រាប​​ចូល​​​ទៅ​ក្នុង​​សួត ធ្វើ​​ឲ្យ​​រាង​កាយ​ទាំង​មូល​មាន​​ភាព​​តាន​​តឹង។ គួរ​​​​​មាន​​គ្នា​​និយាយ​លេង ឬ​​ឆាត​លេង ដើម្បី​​​​​​​​​​ឲ្យ​​​​​​អារម្មណ៍​​​​​បាន​ធូរ​ស្រាល​ខ្លះ កុំ​​ឲ្យ​​តឹង​​ទ្រូង បៀម​ទុក្ខ​​តែ​ម្នាក់​​ឯង ខ្លាំង​​​ពេក​។

ចុចអានបន្ត៖ មុន​​ចូល​​គេង​​​​​​​​​​​​កុំ​​​​​ភ្លេច​​​ធ្វើ​​រឿង​ទាំង​​នេះ​​​សិន ទើប​​ក្រោក​ឡើង​​​​​ស្រស់​ស្រាយ​រាល់​​​ព្រឹក​ ​​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម