ទម្រង់​​​ចង្កា​​​​អាច​​បង្ហាញ​​​​​ពី​​​អត្តចរិត​និង​​ជោគ​វាសនា​​​​​​ទៅ​​​ថ្ងៃ​មុខ​​​របស់​អ្នក

  • 2019-02-13 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​គ្រាន់​​តែ​​​មើល​​​​ទម្រង់​​​​​ចង្កា ក៏​អាច​​​​​​ដឹង​ពី​​អត្តចរិត​​ និង​ជោគ​​វាសនា​​​​ទៅ​​ថ្ងៃ​អនាគត​​​របស់​​មនុស្ស​​ម្នាក់ៗ​​​​​បាន​​​ដែរ។ ​តើ​​​​​​​វា​​​ជា​ការ​ពិត​​​​​មែន​​​ដែរ​​​ទេ? បើ​​ចង់​​ដឹង​កាន់​តែ​​​ច្បាស់ ទៅ​​​​តាម​​​​​​ដាន​​​​​​និង​​ផ្ទៀង​មើល ពី​​អត្ថន័យ​​ខុសៗគ្នា​​​​​​​​ នៃ​​​ទម្រង់​​​ចង្កា​​​និមួយៗ​​​​​ខាង​​ក្រោម​នេះ។

១. ចង្កា​ស្រួច

​​​​​​​ចង្កា​​​ស្រួច​​ រាង​​​អក្សរ​V ជាទី​​ពេញ​​និយម​​​សម្រាប់​​​មនុស្ស​​ស្រី​​​ភាគ​​ច្រើន​ ពិសេស​​​នារី​នៅ​​​​អាស៊ី​​តែ​ម្តង។ ស្រីៗ​​​ដែល​មាន​ទម្រង់​​​ចង្កា​បែប​នេះ ​​​​​ច្រើន​មាន​ទេពកោសល្យ​ខ្ពស់​​ វ័យ​ឆ្លាត និង​​យល់​​ពី​​​ចិត្ត​អ្នក​ដទៃ​​បាន​​ច្បាស់​។ នាង​​​​​​​​​មាន​​​​មន្តស្នេហ៍​​ខ្លាំង និង​មាន​​​​​លេច​ធ្លោ​​​ក្នុង​​ចំណោម​ នារី​ដទៃ​​​​​​ទៀត​។

សម្រាប់​​​​​ផ្លូវ​ជីវិត​​វិញ ​​​​​​គ្រប់​​របរ​​ការងារ ពោរពេញ​​​ដោយ​ភាព​​ភ្លឺ​​ត្រចះត្រចង់​​​​ ​​​ប៉ុន្តែ​​​រឿង​​​​​ស្នេហា អាច​នឹង​​​​មាន​​ភាព​​អាប់​​អួរ​​បន្តិច តែ​​​​​​មិន​ធ្ងន់ធ្ងរ​ពេក​ទេ។ អ្នក​​ក៏​មាន​​​សត្រូវ​​មួយ​​​ចំនួន ចាំ​​​​​ច្រណែន​​ឈ្នានីស​​​បោក​​​​​បញ្ឆោត ដូច្នេះ​​​គួរ​​ចេះ​​ប្រយ័ត្នប្រយែង​​​ឲ្យ​បាន​​​ត្រឹម​​​ត្រូវ។

២. ចង្កា​​​​​​មូល

​​​​​​​​​​​​អ្នក​ដែល​មាន​​ចង្កា​​​មូល​​​ ភាគ​​ច្រើន​ជា​មនុស្ស​​មាន​មុខមាត់ មាន​ឋានៈ​ខ្ពស់​​ក្នុង​​​សង្គម។ ពួក​គេ​​​​ចូល​​ចិត្ត​​​​​​​​​ជីវិត​ដែល​​សប្បាយ​រីករាយ​ និង​​ស្រលាញ់​​ការងារ។ ជាមួយ​​នឹង​​​​​​ភាព​​​​​​​​​រឹងមាំ និង​​មហិច្ឆតា​​ខ្ពស់​​ តែង​​ធ្វើ​ឲ្យ​គេ​​​​​​​​​​​​អាច​​​សម្រេច​​​នូវ​​ក្តី​​​ស្រមៃ ដឹង​​ថា​​​ពេល​​​​ណា​ត្រូវ​​​ផ្អាក​​​ ប៉ុន្តែ​​​​មិន​ដែល​​​​រា​ថយ​​​ដាច់​​​ខាត។

៣​. ​​​ចង្កា​​​ខ្លី

​​មនុស្ស​​ប្រភេទ​នេះ ​​​​​មិន​​សូវ​​ចេះ​​មាត់​ក ហើយ​​អារម្មណ៍​​ប្រែប្រួល​​មិន​ទៀង។ ជួន​កាល​​​​​មាន​​បញ្ហា​​​​​​រឿង​​​ស្នេហា រហូត​​​​ប៉ះពាល់​​​​​​​ដល់​​​ការងារ​​ក៏​មាន។ ពេល​​អនាគត ភាគ​​រយ​​​​ដែល​​អាច​​ក្លាយ​ជា​អ្នក​មាន គឺ​តិច​​​​បំផុត ព្រោះ​​​​​​​ពួក​គេ​​​​​​​​​ផ្តោត​​សំខាន់​​លើ​​​​ស្នេហា​រ៉ូមែនទិក​ ជាង​​គោល​ដៅ​​​​​​​ជីវិត​ទៅ​ទៀត។

៤. ចង្កា​​វែង

​​​​​ជា​​មនុស្ស​​​និយាយ​​​​ត្រង់ៗ ហ៊ាន​ទទួល​​​យក​ពាក្យ​រិះគន់ និង​​​​ចេះ​​​អត់​ធ្មត់។ ​​ពួក​គេ​​​​​​​​ស្រលាញ់​​លះបង់​​​​ដើម្បី​គ្រួសារ សាច់​ញាតិ​និង​​​មិត្តភ័ក្តិ​​ខ្លាំង​​ណាស់​ ហើយ​​​​ក៏​​​ចេះ​​ចាត់​​​ចែង​​គ្រប់​គ្រង​​បាន​ល្អ​​​ផង​ដែរ។ ហេតុ​នេះ​​ហើយ ទើប​​​​​​​​​អាជីព​​​​​​ការងារ​ មាន​ភាព​​​នឹងន ដោយសារ​​មាន​ការ​ដឹក​នាំ​ល្អ។

៥. ចង្កា​ព្រែក

អ្នក​​​​ដែល​មាន​​ចង្កា​ព្រែក ​​​ជា​មនុស្ស​​​​​​ពូកែ​​ខាង​​​​​​ពាក្យ​​សម្តី និង​​​​​បញ្ចុះបញ្ចូល​អ្នក​​ដទៃ។ ពួក​គេ​​​​មិន​មែន​​ជា​មនុស្ស​​​​​ឧស្សាហ៍​​​ខ្លាំង​​អី​​នោះ​ទេ ហើយ​​ក៏​​មិន​ចូលចិត្ត​​​ចំណាយ​​​កម្លាំង​​​​​​ច្រើន​​​ដែរ តែ​​​​​​គេ​ចេះ​​​​​​ប្រើ​​​គំនិត​​​​​ច្នៃ​​ប្រឌិត​​​​ ដោះ​ស្រាយ​​បញ្ហា​​​​គ្រប់​​បែប​យ៉ាង​​ដោយ​ភាព​​​វ័យ​​​ឆ្លាត។ ​នៅ​​​កន្លែង​ធ្វើ​​​​ការ​​​ អាច​​នឹង​មាន​អារម្មណ៍​​ថា​ធុញ ប៉ុន្តែ​​​​​​​​​នៅ​ស្រលាញ់​​ការងារ និង​ព្យាយាម​​ធ្វើ​ឲ្យ​អស់​ពី​​ចិត្ត។ មនុស្ស​​​ចង្កា​ព្រែក តែង​មាន​​ទំនុក​​ចិត្ត​ខ្ពស់​​លើ​​​​ខ្លួន​ឯង ​​​មាន​​ក្តី​​ស្រលាញ់ និង​​​​យក​​ចិត្ត​​​​ទុកដាក់​​ពី​អារម្មណ៍​​​ផ្ទាល់​​ខ្លួន។

​​​៦. ចង្កា​​បឿ

​​ជា​មនុស្ស​​​​ចូល​ចិត្តភាព​​សប្បាយ​​​​រីករាយ មិន​​​ថា​​​​ស្ថិត​​ក្នុង​​វ័យ​​​​ច្រើន​​យ៉ាង​ណា​ក៏​ដោយ។ មិន​​​សូវ​​​​​​​បារម្ភខ្វល់ខ្វាយ​​​កើត​ទុក្ខ​ច្រើន​ឡើយ ហើយ​តែង​មាន​ចិត្ត​​ទូលាយ ​​​​​​ចិត្ត​​ល្អ​​ចំពោះ​អ្នក​​​ដទៃ ​​ក្រុម​​​គ្រួសារ ​និង​កូនៗ​។ ចំពោះ​​​អាជីព​​ការងារ​​​វិញ ​​​​មាន​​ទំនួល​​​ខុស​ត្រូវ​ខ្ពស់ ​និង​​​​​​ទទួល​​​​បាន​ភាព​​ជោគជ័យ​ជានិច្ច។

ចុចអានបន្ត​៖ ទម្រង់​​​ក្រចក​​​​​​​​​​​​​ដៃ​​មេ​​​ អាច​​​​បង្ហាញ​​​ពី​​ធាតុ​​ពិត​របស់​អ្នក ​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម