សម្លៀក​បំពាក់​៥​ឈុត​ដែល​ប្រុសៗ​ចង់​ឲ្យ​ស្រី​ៗ​ស្លៀក តែមិនហ៊ានប្រាប់

  • 2019-02-13 09:11:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដឹង​ទេ​ថា​ប្រុស​ៗ​ចូល​ចិត្ត​មើល​ពី​របៀប​ស្លៀក​ពាក់​របស់​ស្រី​ៗ​ណាស់​។​ មាន​ឈុត​ខ្លះ​គេ​ពិត​ជា​ចង់​ឲ្យ​យើង​ពាក់​ណាស់ តែ​មិន​ហ៊ាន​ប្រាប់​ ហើយ​​នៅ​ពេល​ដែល​​ស្រីៗ​ពាក់វា​ គេ​នឹង​ចូល​ចិត្ត​ខ្លាំង​មិន​ខាន​។​ ដូច្នេះ​គឺ៥ឈុត​ខាង​ក្រោម​នេះ​ហើយ​ដែល​ប្រុស​ៗ​ចង់​ឲ្យ​ស្រី​ៗ​ពាក់​បំផុត​៖

១. ឯកសណ្ឋាន​សិស្ស

មួយ​ឈុត​ដំបូង​នេះ​​ជា​អ្វី​ដែល​ប្រុស​ៗចង់​ឃើញ​ស្រី​ៗស្លៀក​ដំបូង​គេ​។​ ព្រោះ​តែ​វា​មើល​ទៅ​ មាន​ភាព​សិច​ស៊ី​ពី​ខាង​ក្នុង​តែ​ម្ដង​ ហើយ​បើ​ស្លៀក​សំពត់​ខ្លី​ត្រឹម​ជង្គង់​ទៀត​រឹត​តែ​កប់​។​ ​

២. សម្លៀក​បំពាក់​ធ្វើ​ការ​ក្នុង​ការិយាល័យ

សម្លៀក​បំពាក់​​ធ្វើការ​ដូច​ជា អាវ​រឹប​បន្តិច​ ជា​មួយ​សំពត់​ខ្លី​ មួយ​នេះ​​អាច​ធ្វើ​ឱ្យ​ប្រុសៗ​ឈ្លក់​វង្វេង ហើយបើ​ថែម​ស្បែក​ជើង​កែង​ខ្ពស់​បន្តិច​ គឺ​មើល​ទៅ​ដូច​ចៅហ្វាយ​ស្រី​ស្រស់​ស្អាត​ និង​សិច​ស៊ី​ម្នាក់​អ៊ីចឹង​។​ ​

៣. រ៉ូប​ខ្លី​រឹប​រាង

ប្រុស​ៗ​ចូល​ចិត្ត​មើល​រាង​ស្រី​ៗ​ណាស់​។​ អ៊ីចឹង​ហើយ​ ពួកគេ​ចង់​ឃើញ​ស្រី​ៗ​​ស្លៀក​​រ៉ូប​រាង​រឹប​ហើយ​ខ្លី​បន្តិច​ ឲ្យ​មើល​ទៅ​ឃើញ​ចង្កេះ​តូច​ច្រឡឹង​របស់​នាង​គួរ​ឲ្យ​ស្រលាញ់​។​ ​

៤. អាវ​ស​ជាមួយ​ខោ​ខ្លី

វា​មើល​ទៅ​ដូច​ឈុត​ពាក់​នៅ​ផ្ទះ​ធម្មតា​ តែ​ពិត​ជា​ទាក់​ទាញ​ណាស់​។​ អាវ​ស​វែង​​ជា​មួយ​ខោ​ខ្លី​​​មើល​ទៅ​សាមញ្ញ​បែប​ធម្មជាតិ​ តែ​មាន​ភាព​សិច​ស៊ី​ពី​ខាង​ក្នុង​តែ​ម្ដង​។

៥. ឈុត​គេង​យប់​វាល​ដៃ

មិន​មាន​បុរស​ណា​ចង់​ឲ្យ​មិត្ត​ស្រី​ស្លៀក​អាវ​គេង​យប់​អាវ​ដៃ​វែង​ខោ​ជើង​វែង​ទេ​។​ សម្លៀក​បំពាក់​ដែល​បុរស​ចង់​ឃើញ​គឺ​ អាវ​គេង​យប់​វាល​ដៃ​សាច់​ក្រណាត់​សូត្រ​ដ៏​ស្រស់​ស្អាត​មួយ​ឈុត​។​ មិន​ថា​ជា​រ៉ូប​ ឬ​អាវ​និង​ខោ​ទេ ​គាត់​ពិត​ជា​ចូល​ចិត្ត​វា​ខ្លាំង​ណាស់​៕

ចុចអាន៖ ចេញទៅ​ក្រៅ​​​​​​​យ៉ាង​​ហំ ជាមួយ​​នឹង​​​​​​​​​​​​​ស្ទីល​​​​ស្រស់​​ស្អាត​​​​​​​ស្រួល​​​​ខ្លួន​​​​​​

ប្រភព៖ jelly ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម