នារីម្នាក់​ត្រូវ​​រលាក​ស្ទើរ​ពេញ​ខ្លួន ព្រោះ​តែ​ប៉េងប៉ោង​ហ្គាស​ឆាប​ជាមួយ​កាំជ្រួចក្នុង​​ពិធីខួបកំណើត

  • 2019-02-13 07:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ម្នាក់​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម អំពី​ការ​ឆាប​ឆេះ​ខ្លួន​បណ្ដាល​មក​ពី​ប៉ោង​ប៉ោង​មាន​សារធាតុហ្គាស ទៅ​ប៉ះ​ជាមួយ​កាំជ្រួច បណ្ដាល​ឲ្យ​ផ្ទុះ​រហូត​របួស​យ៉ាង​ធ្ងន់ធ្ងរ​គួរ​ឲ្យ​រន្ធត់។ តាម​គណនី​ហ្វេស​ប៊ុក​របស់​នារី​ម្នាក់​មាន​ឈ្មោះ​ថា Tyty Bebe បាន​បង្ហោះ​រូប​ភាព​ជា​ច្រើន​សន្លឹក​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន បែរ​ជា​ឧបទ្ទវហេតុ​ផ្ទុះ​ប៉ោង​ប៉ោង បណ្ដាល​ឲ្យ​ឆាបឆេះ​ខ្លួន និង​សក់។

ដូច្នេះ​ហើយ​សូម​អ្នក​ដែល​និយម​រៀបចំ​ពិធី​ខួប​កំណើត ហើយ​មាន​លម្អ​ប៉ោង​ដែល​ជាតិ​ហ្គាស​នេះ​ សូម​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត ពិសេស​នោះ​គឺ​កាំជ្រួច និង ស្ព្រៃ​ដែល​តែង​តែ​យក​មក​ប្រើប្រាស់​ក្នុង​ពិធី​ខួប​កំណើត។

ខាង​ក្រោម​នេះ ជា​សារ​ដែល​នារី​ម្នាក់​នោះ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ដែល​មាន​ការ​ចែក​រំលែក​តៗ​គ្នា​ជា​ច្រើន។

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទពេញនិយម