ច្បាស់​ខ្លាំង​ណាស់​ថា​ប្ដី​កំពុង​មាន​ស្រី​ក្រៅ បើ​មាន​សញ្ញា​ទាំង​នេះ

  • 2019-02-13 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ប្រៀប​នឹង​មនុស្ស​ស្រី ទោះ​មនុស្ស​ប្រុស​ឆ្លាត​យ៉ាង​ណា​ក៏​មិន​អាច​វ៉ា​មុខ​មនុស្ស​ស្រី​បាន​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា គេ​កំពុង​មាន​អ្នក​ទី​៣​ខាង​ក្រៅ​ហើយ។

១. យក​ចិត្ត​ប្រពន្ធ​ជាង​មុន

នៅ​សុខ​ៗ​ស្រាប់​តែ​អ្នក​បាន​ប្ដី​ជូន​កាដូ​នោះ កុំ​ទាន់​អាល​អរ​ នេះ​អាច​មក​ពី​មិន​មែន​គេ​ស្រលាញ់​អ្នក​ជាង​មុន​ទេ គេ​គ្រាន​តែ​ធ្វើ​ដូច​នេះ​ដើម្បី​ប៉ះប៉ូវ​ឲ្យ​អ្នក ដើម្បី​កុំ​អ្នក​សង្ស័យ និង​កុំ​ឲ្យ​គេ​ក្រែង​ចិត្ត​ខ្លាំង​ពេក​តែ​ប៉ុណ្ណោះ។

២. ឆេវឆាវ​ដាច់​ក្បាល​ដាច់​កន្ទុយ

ស្រាប់​តែ​ក្ដៅ​ចិត្ត មួម៉ៅ​គ្មាន​មូលហេតុ សុទ្ធ​តែ​មាន​ដើម​ទង​របស់​វា​ទាំង​អស់។ ដល់​ពេល​សួរ​ថា មក​ពី​មូលហេតុ​អ្វី គេ​តែង​ទម្លាក់​កំហុស​ឲ្យ​រឿង​ណាណី​ឆ្កុយ​ទៅ​វិញ។ ពេល​ខ្លះ​គេ​យក​លេស​តប់​ប្រមល់​ដើម្បី​ចេញ​ក្រៅ​លំហែលំហើយ តែ​អាច​ទៅ​ជួប​ស្រី​ញី​ច្រើន​ជាង។

៣. ទម្លាប់​ជួបជុំញ៉ាំអាហារ និង​រឿង​លើ​គ្រែ​របស់​គេ​ផ្លាស់​ប្ដូរ

ខណៈ​កាល​ពី​មុន គេ​តែង​មក​វិញ​ញ៉ាំ​បាយ​ជុំ​គ្នា​ជាមួយ​គ្រួសារ​នោះ នៅ​ពេល​នេះ​គេ​អាច​បាយ​ខាង​ក្រៅ​ហើយ ទើប​មក​ផ្ទះ​ក៏​មាន។ រីឯ​រឿង​លើ​គ្រែ​នោះ គេ​អាច​លែង​សូវ​រវីរវល់​ក៏​ថា​បាន ព្រោះ​មាន​ហូប​ចុក​ខាង​ក្រៅ​ហើយ។

៤. ស្រាប់​តែ​គេ​ត្រូវ​ការ​ពេល​វេលា​ផ្ទាល់​ខ្លួន​ច្រើន

កាល​ពី​មុន​មក​ផ្ទះ​វិញ គឺ​គេ​អាច​លេង​ជាមួយ​កូន ឬ​ជជែក​គ្នា​ជាមួយ​អ្នក តែ​ពេល​នេះ គេ​បែរ​ជា​ថា សុំ​ពេល​ឯកជន​ដើម្បី​បង្ហើយ​ការងារ​ទៅ​វិញ។ តាម​ការ​ពិត ពេល​នេះ​គេ​អាច យក​មក​និយាយ​ទូសព្ទ ឬ​ឆាត​នឹង​អ្នក​ទី​៣​​ច្រើន​ជាង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គេ​អាច​ចេញ​ពី​ផ្ទះ​ពី​ព្រលឹម ដល់​យប់​ព្រលប់​ទើប​មក​វិញ ដែល​ពី​មុន​មិន​មែន​ដូច្នេះ​ឡើយ៕

ចុចអានបន្ត៖ មាន​ផ្ទះ​​ មាន​ឡាន មាន​លុយ​ច្រើន​ធ្វើ​អី បើចិត្ត​របស់​គេ​មិន​ស្មោះ​នោះ?

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម