សញ្ញា​​​បញ្ជាក់​​ថា អ្នក​លែង​​​ស្រលាញ់​​​ខ្លួន​​ឯង​​​​​​​​​ដូច​​មុន​​​​

  • 2019-02-12 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​ចំណាយ​ពេល​​ច្រើន​​ ​គិត​​​​​​ពី​​អារម្មណ៍​​​​អ្នក​​​ដទៃ ខ្វាយ​​​ខ្វល់​​​ពី​​រឿង​​ស្នេហា​​​​​ ​​រហូត​​ពេល​​ខ្លះ​​​​​ភ្លេច​​​​​​​គិត​​​​​​​​ពី​​ខ្លួន​ឯង។ ​ឈាន​​​ចូល​​​​​​ដល់​​​ដំណាក់​​កាល​​​​មួយ​​ ​​​​​​​​​​​​​​​​​​​​អ្នក​លង់​​​ស្រលាញ់ ប៉ះ​​​ចំ​​​មនុស្ស​ដែល​មិន​​​​​​​​​​​​យក​​ចិត្ត​​ទុក​​ដាក់ មិន​ផ្តល់​​​ក្តី​​​​ស្រលាញ់​​​ដល់​​​អ្នក ​​​​​យូរៗ​​​ទៅ​​​​​​​​អ្នក​​​​​​​​​​​លែង​​​មើល​​​​​​​​ឃើញ​​​​​​តម្លៃ​​ខ្លួន​​ឯង​​​​​​ ហើយ​​ក៏​​​​​​​​​​​លែង​ស្រលាញ់​​​​​​ខ្លួន​​ឯង​​​ដូច​​គ្នា។

តើ​​​​​អ្វី​​ទៅ​​​​​​អាច​​បញ្ជាក់​​​​​ថា អ្នក​​​​មិន​​បាន​​ស្រលាញ់​​​ខ្លួន​​ឯង​​នោះ?

១. យក​​​​សុភមង្គល​​​​​​​ខ្លួន​​ឯង​​​ ​ទៅ​​​ចង​នឹង​​ជើង​អ្នក​​ដទៃ

​​​​មនុស្ស​ស្រី​​​​​​​​​​​ដែល​​​​​​​មិន​​​​យល់​​​​​ពី​​​​​​​​​​​អត្ថន័យ​​​​​​​​​​​ពិត​​នៃ​​​​សុភមង្គល​​​ ​​​តែង​​​​​​​​​យក​​​​សុភមង្គល​របស់​​​ខ្លួន​ទៅ​​​ចង​នឹង​​ជើង​អ្នក​​ដទៃ។ ​​​​​​​ពេល​​​មនុស្ស​​​ដែល​​​​អ្នក​​ស្រលាញ់​​​​​​​​​​​សប្បាយ​​​​ចិត្ត អ្នក​​​ក៏​​រីករាយ​​​តាម តែ​​ពេល​​​​គេ​​​កើត​ទុក្ខ​​ អ្នក​ឈឺ​​ចាប់​​​ជាង​គេ​​​​​​​រាប់​​​​រយ​​​ដង។ នេះ​ជា​​សញ្ញា​​​​​​បង្ហាញ​​​ថា​​ ​​​​​​​អ្នក​​​​​​​​​​​​​​​ខ្វល់​​ពី​គេ​​​ច្រើន​​ជាង​​ខ្លួន​​​ឯង ទាំង​​​ភ្លេច​គិត​​​ថា​​​ ការ​​​ពិត​​សុភមង្គល​​​​​គឺ​​​ចេញ​​ពី​​​ខ្លួន​​អ្នក​​នេះ​​​ហើយ។

២. មិន​ដែល​មាន​​​​មោទកភាព​​​​​លើ​​​ខ្លួន​​​ឯង

​​​​​មិន​​ថា​​​​​​​​​​​​​​​​ទទួល​​​​បាន​ជោគជ័យ​​លើ​​​រឿង​​​តូច​​​ធំ​ណា​មួយ​​​​​​ អ្នក​​​មិន​​ដែល​​​​​​​​​​លួច​​សរសើរ​​​ខ្លួន​ឯង​ក្នុង​​ចិត្ត​​​ឡើយ​។ អ្នក​គ្រាន់​​តែ​គិត​ថា អ្វី​​​​​ដែល​​​​​​បាន​ធ្វើ​​ អ្នក​​ផ្សេង​​​ក៏​អាច​​​ធ្វើ​​បាន​​​ដែរ គ្មាន​អ្វី​ចម្លែក​ផង​។ នេះ​​ដោយ​​សារ​​​​​​​​​​​តែ​​អ្នក​​ចូល​​​ចិត្ត​​​យក​​​​​ខ្លួន​​ទៅ​ធៀប​​​​​​​នឹង​អ្នក​​ដទៃ និង​​​​មិន​​​​​​ចិត្ត​​​​នូវ​​អ្វី​​ដែល​​ខ្លួន​​ទទួល​បាន។

៣. ​​យំ​​​អង្វរ​​​​​​​​​​​ចង់​​​ឲ្យ​គេ​​​​ត្រលប់​​មក​​រក​អ្នក​​វិញ

បន្ទាប់​​​​​​​​ពី​​​​​​​គេ​​​សុំ​បែក​​​​​​​​​រួច​មក ​​អ្នក​​​​​​​មិន​​​​​ព្រម​​​​​ផ្លាស់​​ប្តូរ​​​​ខ្លួន​​ឲ្យ​​ក្លាយ​​​​​ជា​មនុស្ស​ស្រី​​រឹង​មាំ បែរ​ជា​​​​​នៅ​ស្តាយ​ យំ​​ខ្សោះ​​​​ទឹក​​ភ្នែក ព្រោះចង់​​​ឲ្យ​គេ​​​​ត្រលប់​​មក​​​វិញ។ ជួន​កាល​​​ដឹង​​​ហើយ​​​​ថា​​​ទោះ​​​​ខំ​អង្វរ​​យ៉ាង​ណា ក៏​​​​មិន​អាច​​ទៅ​​រួច ​​​​​​​​​​​​ប៉ុន្តែ​​អ្នក​​នៅ​​​តែ​​​ខ្ជះខ្ជាយ​​ពេល​វេលា​ជាមួយ​​មនុស្ស​​ដែល​​មិន​បាន​ឲ្យ​​តម្លៃ​អ្នក​​ទាល់​​តែ​​សោះ។​​

​​​​៤. លះបង់​​​​​​​​​​​​ឲ្យ​អ្នក​​ដទៃ​​​ខ្លាំង​​ពេក

​​​​ឲ្យ​​តែ​​មាន​គេ​​ហា​​​មាត់​​​​​ពឹង​​ឲ្យ​​ជួយ​​​ អ្នក​​មិន​​​​​​​ដែល​​​ប្រកែក ​​​​និង​​មិន​​បាន​​គិត​​ថា​​​ វា​អាច​​​បង្ក​​​បញ្ហា​​​ដល់​អ្នក​​ទៅ​​​ថ្ងៃ​​ក្រោយ។ ​​​​​​​​​​​​​​​នៅ​​ទី​​​​បំផុត ចិត្តល្អ​លះបង់​​​​​​​​​​​​ឲ្យ​អ្នក​​ដទៃ​​​ខ្លាំង​​ពេក​ ​​​​​​ការ​​​​​ឈឺ​​​ចាប់​​​ក៏​បាន​ធ្លាក់​​មក​​លើ​​តែ​​ខ្លួន​​​​​​ឯង​​​ដដែល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៥. មិន​​​ខ្វល់​ពី​សម្រស់​​និង​ការ​តុប​តែង​​​ខ្លួន

​​​​តាម​ពិត​អ្នក​​​ក៏​​ធ្លាប់​ជា​​មនុស្ស​ចូល​​ចិត្ត​​តែង​​​ខ្លួន​​ស្អាត​​បាត​​​​​ដែរ​ តែ​​ដោយ​​មាន​​ការ​​​បញ្ជា​ពី​​​សង្សារ​​​ថា មិន​​ចាំបាច់​​​​ស្លៀក​​ពាក់​​​តែង​​ខ្លួន​​​ស្អាត​ពេក​​ អ្នក​​​ក៏​​តាម​ចិត្ត​ទេ​​​ទៀត។ ហេតុ​អ្វី​​​ ​ត្រូវ​​តាម​​​គេ​​គ្រប់​យ៉ាង​​​នោះ? ហេតុ​អ្វី​​​​​​ មិន​ធ្វើ​ជា​​ខ្លួន​​ឯង? ប្រុសៗ​​មួយ​​​ចំនួន​​ មិន​​ចង់​​ឲ្យ​​​សង្សារ​​​​​​ឬ​​ប្រពន្ធ​​​​​​ ​ធ្វើ​​ខ្លួន​ទេ​ តែ​​​ដល់​​ពេល​​​​​ឃើញ​​​នាង​មិន​​​ស្អាត រយីករយាក​ អាង​អី​​​​​​​យក​នាង​​​ទៅ​​ប្រៀប​​នឹង​​​ស្រី​​​ដទៃ។

៦. ធ្វើ​​​​អ្វី​​​ដោយ​​បង្ខំ​​ចិត្ត

​​​​​​​​​​​ពេល​​​​​អ្វី​​​​មួយ​អ្នក​​តែង​​​​យោគយល់​​​​​គិត​ពី​អារម្មណ៍​​​អ្នក​​ដទៃ​​​​ខ្លាំង​​​ពេក។ បារម្ភ​​​ខ្លាច​គេ​​​​​អន់​​​ចិត្ត ខ្លាច​គេ​​​ខឹង​​ មិន​​ហ៊ាន​​​​​​សម្រេច​​ចិត្ត​​​​​ផ្អែក​​លើ​​​​ជំហរ​​​​​ខ្លួន​​​​​​​ឯង​​​។ ពេល​​​ខ្លះ​​​​​​​​ស៊ូ​​​​ទ្រាំ​ធ្វើ​​​​​ដោយ​​បង្ខំ ឲ្យ​​តែ​គេ​​​​​​​ត្រូវ​​ការ ​​​​​ទាំង​​​ខ្លួន​​​​​​មិន​ដែល​​ស្គាល់​​​​​នូវ​ភាព​សប្បាយ​​រីករាយ​​ទាល់​​តែ​​​សោះ។

៧. ​នៅ​​​តោង​​​ទាម​​ជាមួយ​នឹង​​ស្នេហា​​​​​​​​ដែល​ធ្វើ​​ឲ្យ​ឈឺ​ចាប់

​​​​​ស្នេហា​​​​ចាស់​​ធ្វើ​​​​ឲ្យ​អ្នក​​​​ឈឺ​​ចាប់​​យ៉ាង​នេះ​​ហើយ តែ​នៅ​មិន​​រាង​​ចាល​​ដដែល​ មិន​ព្រម​ផ្តល់​ឱកាស​​​​ឲ្យ​​​​​​ខ្លូន​ឯង​ មិន​​​បើក​​ចិត្ត​​​សម្លឹង​​​មើល​​អ្នក​​​​​​ថ្មី​​ដែល​​ល្អ​ជាង។​ ​​​​​​​ទោះ​​​បី​​​ដឹង​​​ច្បាស់​​​ថា វា​​បាន​ធ្វើ​​​ឲ្យ​អ្នក​គ្រាំ​គ្រា​​​​​បេះដូង ​ក៏​​នៅ​តែ​​មិន​អាច​​​​ដក​​ចិត្ត​ពី​​​​ម្នាក់​នោះ​។​

បើ​អ្នក​​​មិនទាន់​​ស្រលាញ់​​​ខ្លួន​ឯង​​គ្រ​ប់គ្រាន់​នៅ​ឡើយ​ទេ កុំ​​សង្ឃឹម​​​ថា​​​អ្នក​អាច​​​ទទួល​បាន​​​​ក្តី​ស្រលាញ់​​ពិត​ពី​អ្នក​​ដទៃ​នោះ​។ ​​​​ដរាប​​ណា​អ្នក​​ស្គាល់​​​ខ្លួន​ឯង​​​ច្បាស់ ចេះ​​​ស្រលាញ់​​​​​ខ្លួន​​ឯង ​​​​អ្នក​​នឹង​អាច​​​រក​​​​​ឃើញ​​​​សុភមង្គលពិត ក្តី​ស្រលាញ់​ពិត​​​ដោយ​មិន​​ប្រឹង៕​​​​

ចុចអានបន្ត៖ របស់​​មាន​​​តម្លៃ​​​​​ ​​៤ យ៉ាង ​ដែល​អ្នក​​​ត្រូវ​​​​រក្សា​​​ពេញ​មួយ​​ជីវិត

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម