មុន​​ចូល​​គេង​​​​​​​​​​​​កុំ​​​​​ភ្លេច​​​ធ្វើ​​រឿង​ទាំង​​នេះ​​​សិន ទើប​​ក្រោក​ឡើង​​​​​ស្រស់​ស្រាយ​រាល់​​​ព្រឹក​

  • 2019-02-11 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​ពេល​​​ព្រឹក​​​ជា​ពេល​​​​​​សំខាន់​​​បំផុត​​​​​ក្នុង​ជីវិត​​ប្រចាំ​​​​​​ថ្ងៃ ព្រោះ​​មនុស្ស​​គ្រប់​គ្នា​​ត្រូវ​​​​​​​​ភ្ញាក់​ឡើង​​​​ គិត​​អ្វី​​ថ្មីៗ​និង​​​​បំពេញ​​​កិច្ចការ​​ផ្សេងៗ​គ្នា​។ ហេតុ​នេះ​​ហើយ នរណា​ក៏​​​​ចង់​​មាន​​​​អារម្មណ៍​​​ស្រស់​​ស្រាយ​​ មាន​​ថាមពល​​ពេញ​លេញ​​រាល់​ព្រឹក​ដែរ​។ ​​​​​​​​​​​​បើ​​​​​​​ដូច្នោះ​​មែន ​​​​​​នៅ​​​ពេល​​យប់​​​មុន​​​ចូល​គេង​ កុំ​​ភ្លេច​ធ្វើ​​រឿង​​ទាំង​​នេះ​។

១. ​​​ញ៉ាំ​ឲ្យ​​ឆ្អែត

​​​​​​​ទោះ​​អ្នក​​ព្យាយាម​​ចង់​​​​​​​​​​​សម្រក​​​​​​​ទម្ងន់​​​​​​​​​ ក៏​​​​មិន​គួរ​​បង្អត់​អាហារ​​​ខ្លួន​​​​​​​​​​​​​ឯង​​​​ដែរ ព្រោះ​​​វា​អាច​​​​ប៉ះពាល់​​ដល់​​ក្រពះ​​និង​​រំខាន​​​ដល់​​​ដំណេក។ ​បើ​​​​​​ខ្លាច​​​ធាត់​​គួរ​​ញ៉ាំ​អាហារ​ណា​ដែល​​មាន​​ជាតិ​​កាឡូរី​​ទាប​​​​​​​ ​​​​​​និង​​ញ៉ាំ​​​​ផ្លែឈើ​​ដែល​មាន​​ជាតិ​​​​ហ្វាយបឺរ និង​​​អាមីណូអាស៊ីត​​​ដូច​ជា​ ​​ចេក ឃីវី និង​​​​ឆឺរី​...។

២. ​​បិទ​​ទូរទស្សន៍​និង​គ្រឿង​​អេឡិចត្រូនិក​​ទាំង​​អស់

​​​​​​​​​​មិន​គួរ​ជក់​ជិត​​​​ដិត​​​​អារម្មណ៍​​​​នឹង​ឧបករណ៍​​​អេឡិចត្រូនិក​​ទាំង​​អស់​​​នោះ​​​​​ រហូត​​​​ដល់​ខក​ខាន​​​​ដំណេក​​ទេ​​។ គួរ​​​​ឆាប់​​​បិទ​ឬ​​ដាក់ Airplane Mode ដើម្បី​បាន​គេង​​​ឆ្អែត​ពេញ​មួយ​​យប់។

៣. តាំង​​​​​​សមាធិ

​​​ដើម្បី​ជួយ​​​​​​ឲ្យ​​ចិត្ត​​​​ស្ងប់ មិន​​គិត​​ច្រើន​ កាត់​​បន្ថយ​​ភាព​​តាន​តឹង​ផ្សេងៗ​​ ​​គួរ​​​អង្គុយ​តាំង​​សមាធិ​ឲ្យ​បាន​ពី​​១០-១៥​នាទី​ ​​មុន​ចូល​​គេង នោះ​​អ្នក​នឹង​​​អាច​​តាំង​​អារម្មណ៍ មិន​​​​​សូវ​​​​​​​ខ្វល់​​​ខ្វាយ​​​​​ ឆាប់​គេង​​លក់។

៤. ផឹក​​ទឹក​

​​​អ្នក​កំពុង​​គេង​​​​ពិត​មែន ប៉ុន្តែ​​​ដំណើរ​​ការ​ក្នុង​​​​រាង​​កាយ​​របស់​អ្នក ​មិន​បាន​​សម្រាក​ឡើយ ​ព្រោះ​​​​​​វា​មាន​​តួនាទី​ជួសជុល​​កោសិកា​​​​ផ្សេងៗ​ អំឡុង​ពេល​ដែល​​អ្នក​គេង​លក់ ។ ​​​​​គួរ​​​ផឹក​ទឹក​​​​ តែ​​​មិន​ត្រូវ​​​​​​ផឹក​​ច្រើន​ពេក​ទេ​ ព្រោះ​​វា​អាច​ធ្វើ​ឲ្យ​​អ្នក​​នោម​​ញឹក​​នៅ​ពេល​យប់។

៥. ស្តាប់​​ចម្រៀង​​​​​​​​​ដែល​​មាន​ចង្វាក់​​យឺត

​​​​​​​​​​​​​​​​​​​​​​​ស្តាប់​​ចម្រៀង​​​​​​​​​ដែល​​មាន​ចង្វាក់​​យឺត​ៗ រ៉ូមែនទិក ឬ​អន្លង់អន្លោច អាច​ជួយ​​ឲ្យ​​អ្នក​ស្លុង​ជាមួយ​​បទភ្លេង​​​​​ចង្វាក់​​និង​​ឆាប់​គេង​​លក់។

៦. អាន​​សៀវ​ភៅ

អាន​​សៀវភៅ​​ អាច​​​ជា​​​​​ថ្នាំ​​​​​ស័ក្ដិសិទ្ធិ ធ្វើ​ឲ្យ​ភ្នែក​ទន់​​ឆាប់​​ងងុយ​គេង​​​​​ ប៉ុន្តែ​​គួរ​អាន​​សៀវភៅ​​​ក្រដាស មិន​មែន​​​​​​​​សៀវភៅ​​​នៅ​ក្នុង​​​​ទូរស័ព្ទ​​ដៃ ឬ​​ Tablet នោះ​ឡើយ។ ​​​​​ឧបករណ៍​ទាំង​​​នោះ​​​​​​​​​​​​​​​​​​​​​​​​​​​​អាច​​​​​បញ្ចេញ​​​​​​រលក​ជាតិ​​​​​​​​ដែល ធ្វើ​​​​ឲ្យ​​ប៉ះពាល់​​ដល់​​ដំណេក​​​លើស​​​ដើម។

​​​​ចុចអានបន្ត៖ ​​​​​​​​​​​​​​មិន​គួរ​​ប្រហែស បើ​ឃើញ​​​​សញ្ញា​​​១០​យ៉ាង​នេះ​ ប្រែប្រួល​​លើ​​រាង​កាយ​របស់​​​​អ្នក

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី