លោក​យាយ​អាយុ​ជិត ៦០ ឆ្នាំ តែ​ស្អាត​ដូច​ក្រមុំ​បង្ហើប​គន្លឹះ​រក្សា​សម្រស់ និង​សុខភាព

  • 2019-02-11 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​មិន​និយាយ មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​មិន​ជឿ​ថា អ្នក​រាំ​មក​ពី​កោះ​តៃវ៉ាន់​រូប​នេះ មាន​វ័យ​៥៩​ឆ្នាំ​ទៅ​ហើយ តែ​រូបរាង និង​សម្រស់​វិញ ក្រមុំ​ខ្លះ​អាច​សុំ​ខ្មាស។

កើត​ឆ្នាំ ១៩៥៨ បច្ចុប្បន្ន​អ្នក​រាំ​អាជីព Yang Li Ping មក​ពី​កោះ​តៃវ៉ាន់ នៅ​តែ​ឈរ​លើ​កំពូល​ដដែល​បើ​ប្រៀប​នឹង​អ្នក​រាំ​រួម​ជំនាន់​របស់​លោក​ស្រី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បើ​គ្រាន់​​ក្រឡេក​មើល ពិបាក​ជឿ​ណាស់​ថា លោក​ស្រី​ជិត​ឈាន​ចូល​វ័យ​៦០​ឆ្នាំ​ហើយ​នោះ។

ឆ្លើយ​តប​នឹង​ការ​សួរ​ជា​ច្រើន​របស់​ទស្សនិកជន លោក​ស្រី​បាន​តិចនិក​ខ្លះ​ៗ​ដើម្បី​ថែ​រក្សា​សម្រស់​ក៏​ដូច​ជា​សុខ​ភាព​របស់​ខ្លួន។ គន្លឹះ​ទី​១​ដើម្បី​រាង​ឲ្យ​ស្វែល​ដូច​ក្រមុំ​នោះ​គឺ លោក​ស្រី​មិន​បរិភោគ​អ្វី​ដែល​ធ្វើ​ឡើង​ពី​ម្សៅ​ទាំង​អស់ សូម្បី​តែ​បាយ​មួយ​គ្រាប់​ក៏​មិន​ញ៉ាំ​ដែរ។

ទី២ អាហារ​ពេល​ថ្ងៃ​របស់​លោក​ស្រី​រួម​មាន សាច់​មួយ​ប្រអប់​តូច ទឹក​ស៊ុប​មួយ​ចាន និង​ផ្លែ​ប៉ោម​មួយ​ផ្លែ។ អាហារ​ពេល​ល្ងាច​រួម​មាន​សាច់​គោ​២ ខាំ ប៉ោម​២​ផ្លែ និង​មិន​ញ៉ាំ​អ្វី​ទាំង​អស់​ក្រោយ​ម៉ោង​៥ ល្ងាច។

ទី៣ លោក​ស្រី​តែ​ផឹក​តែ​បៃតង​ជា​ប្រចាំ ដើម្បី​បំប៉ន​ស្បែក​របស់​ខ្លួន។ យោង​តាម​អ្នក​រាំ​ម្នាក់​នេះ តែ​បៃតង​ជួយ​ឲ្យ​នាង​មើល​ទៅ​ក្មេង​វ័យ និង​មិន​ឡើង​ទម្ងន់។ ចុង​បញ្ចប់​នោះ​គឺ លំហាត់​ប្រាណ។ ក្រៅ​ពី​ក្បាច់​រាំ​ដែល​ត្រូវ​ហាត់​រាល់​ថ្ងៃ លោក​ស្រី​ក៏​មាន​លំហាត់​ប្រាណ​សមរម្យ​សម្រាប់​ខ្លួន​ឯង​ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ។ បន្ថែម​ពី​នេះ គឺ​ការ​ទទួល​ទាន​សាប ដោយ​មិន​ប្រើ​គ្រឿង​ទេស​ច្រើន​នោះ​ទេ៕

ចុចអាន៖ទម្លាប់​ ៧​យ៉ាង​​របស់​នារី​ៗ​ដែល​ធ្វើ​ឲ្យ​ជើង​​ធំ​ ខូច​រាង​ដោយ​មិន​ដឹង​ខ្លួន

ប្រភព៖ webtretho អត្ថបទ៖Caramel

អត្ថបទពេញនិយម