របស់​​មាន​​​តម្លៃ​​​​​ ​​៤ យ៉ាង ​ដែល​អ្នក​​​ត្រូវ​​​​រក្សា​​​ពេញ​មួយ​​ជីវិត

  • 2019-02-11 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​​​​​ប្រសិន​​​បើ​​មនុស្ស​​​​​​​យើង​ចេះ​​​​ទស្សន៍ទាយ​​​​​​ ​​​ប្រាកដ​​​ជា​​​ចង់​​​ដឹង​​​​​​​​ថា តើ​​ថ្ងៃ​​ណា​​​ទៅ​​​​​​​​​ដែល​​ខ្លួន​​​​អាច​នឹង​​​បាត់​​​បង់​​ជីវិត​​ពី​​លើ​លោក​​​ដ៏​​ធំ​ធេង​​មួយ​នេះ? ​​​​​បើ​​​​​​​​ពិត​ដូច្នោះ​​​​មែន​​​ ​អ្នក​​​ច្បាស់​ជា​​​​​​​​គិត​​ដល់​​​ទង្វើ​​​ដែល​​​​ចង់​​​ធ្វើ​​ ​​នា​​​​​ដង្ហើម​ចុង​​ក្រោយ​។ ​​​​​​គ្មាន​​​​​នរណា​​អាច​​​ដឹង​​​មុន​​បាន​ឡើយ ​​ទាន់​​​​​​​​​​ជីវិត​​​នៅ​មាន​ ​​​​​ត្រូវ​​​សាង​​​អំពើ​​ល្អ​​​កុំ​​ចាំ​​​ស្អែក ​​​​​​​​រស់​​នៅ​​​​​​​ដោយ​​​ចិត្ត​​បុណ្យ​​​​​​​​ សប្បាយ​​​​​​​​​​​រីករាយ ហើយ​​មិន​​​ត្រូវ​ភ្លេច​​ថែរក្សា​​​​របស់​​​​​​​​សំខាន់​មាន​​​តម្លៃ​ ​៤យ៉ាង​​​​​​​​​​​​​​​​​​​ មុន​​នឹង​អ្នក​​​បិទ​​ភ្នែក​​ទៅ​​​ជា​​​​​​​​​​​​​​រៀង​​​រហូត។

១. ​​​​​​​ថែរក្សា​​​​​ខ្លួន​​ប្រាណ​​ ​និង​សុខភាព​​​​​​​ឲ្យ​​បាន​ល្អ ​​​​​​​ព្រោះ​​​មាន​​​តែ​​​​រូប​រាងកាយ​នេះ​​​​​ហើយ ​ដែល​​​​​នឹង​​នៅ​​ជាមួយ​​អ្នក​​​រហូត​​​​ដល់​​ថ្ងៃ​​​ស្លាប់។ ​​​​មាន​​​​​​លុយ​​​​ច្រើន​​​​​​​​កប់​​ពពក ​ក៏​មិន​អាច​​​​​​​​​​​​ទិញ​​​សុខភាព ឬ​​ជួល​​អ្នក​​​​​​​​​ផ្សេង​​​មក​មើល​​​ថែ​ ឲ្យ​​បាន​​ល្អ​​ដូច​ជា​​​​ខ្លួន​អ្នក​​​​​នោះ​ឡើយ។​

២. ​​​​​​​​​ថែរក្សា​​​​​​​​​​​ស្នេហា​​​​រវាង​​​​ប្តី​​​​ប្រពន្ធ​​​​ឲ្យ​​​​​​​​​​​បាន​​គង់​​​វង្ស​​យូរ​អង្វែង​​​ ​​​​​ព្រោះ​​​វា​​​ជា​​ផ្នែក​​មួយ​​​នៃ​​​ជីវិត​​ ​​​​​​​​​​​​​​​ហើយ​​​​អ្នក​​នឹង​​​​​​​ក្លាយ​​​​​​ជា​​​​ដៃគូ​​​​ដ៏​ល្អ​​​នា​ពេល​អនាគត ​និង​​​​​​ពេល​​ចាស់​​កោង​​​ខ្នង។​​​

៣. ​​ថែរក្សា​​​​​មិត្ត​​​​​​ល្អៗ​​​​ ដែល​​ធ្លាប់​​​​​​​រាប់​អាន​​គ្នា ​​ស្និទ្ធស្នាល​​​ស្មោះ​​​ត្រង់​​ពី​មុន​​មក​​​។ ​​មនុស្ស​​​ល្អ​​​មិន​​​​​អាច​​​រក​បាន​​​​ងាយ​​ៗ​​ឡើយ បើ​​ជួប​​​ហើយ​​​​​​​​​​​​សូម​​​​​​រក្សា​​​ទំនាក់ទំនង​​មិត្តភាពឲ្យ​​​បាន​​រឹង​មាំ។

៤. ថែរក្សា​​​តម្លៃ​​​​​របស់​​​​ខ្លួន​​ និង​​ធ្វើ​​ជា​គំរូ​ល្អ​ ដល់​​ក្មេង​​ជំនាន់​​ក្រោយ​​ បន្សល់​ទុក​​​​នូវ​​​​​​​កេរ្តិ៍ឈ្មោះ​​​​​​​​​​ដែល​​គួរ​​​យក​​តម្រាប់​​តាម​ ​​​​​​​ដោយ​អនុវត្ត​​​​​​​​​នូវ​​​​​វិធី​​​​​ដូច​​​​ខាង​​ក្រោម​៖

  • ​​ស្តាប់​​​ហេតុផល​គំនិត​​​​​យោបល់​​​ពី​​​​​មនុស្ស​​​​​​​​​ជុំវិញ​​​ខ្លួន

  • ​​​​​​​​​ធ្វើ​​​ខ្លួន​​​ជា​មនុស្ស​​​​ដែល​​​គួរ​​ឲ្យ​​គេ​​គោរព​​​ មិន​មែន​គេ​​​ខ្លាច​​

  • ​ធ្វើ​​​​​​​​ទង្វើ​​​ល្អ​​ចេញ​ពី​​ចិត្ត​ មិន​មែន​សម្តែង​​​

  • ​​ផ្តល់​​ក្តី​​ស្រលាញ់ មិន​​​ចង​​​កំហឹង​​និង​គំនុំ

  • ​មិន​​បោះ​​​​បង់​​​ចោល​​ក្តី​​ស្រមៃ

  • ​​​​គិត​​ពិចារណា​​​ មុន​​ហា​ស្តី​​ មិន​មែន​​និយាយ​​​​ឲ្យ​តែ​​រួច​​ពី​​មាត់

  • ​​​​មាន​​ចិត្ត​​​សប្បុរស ចេះ​​​​ចែក​​រំលែក

  • ​មិន​​​កំណាញ់​​​​​​​​​​ស្វិត ​​​​​​ចង់​​ប្រមូល​​​​​​ទ្រព្យ​​ទុក​តែ​ឯង

  • ​​​​​​ប្រើ​​​ជីវិត​​​រស់​​នៅ​​ឲ្យ​​​មាន​​ប្រយោជន៍

  • ​​​ធ្វើ​​ខ្លួន​ជា​ដើម​​​​ឈើ​ធំ ​ដែល​​អាច​​​​ផ្តល់​​ម្លប់​​​​​ដល់​គេ​​​​​ឯង​​​ អាច​​ជ្រក​​ក្រោម​បាន

  • ​​​​មិន​​ត្រូវ​​​​​​​​ឲ្យ​​​អាយុ​​​ច្រើន​​តែ​តួ​លេខ ​​ប៉ុន្តែ​​ត្រូវ​​មាន​​​ភាព​​ចាស់​ទុំ​គួប​​ផ្សំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖ គំនិត​ល្អៗ ជួយ​​​ឲ្យ​អ្នក​​​​​​​​​​​ប្រើ​ជីវិត​រស់​​នៅ​​​​ស្រស់​ស្រាយ​​រាល់​​​​​ថ្ងៃ​

ប្រភព៖ rugyim ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម