ទស្សន៍ទាយ​ពី​អត្តចរិត​ខ្លួន​ឯង តាម​រយៈ​ការ​កាន់​ដៃ​សង្សារ

  • 2019-02-11 05:00:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 59

ចន្លោះមិនឃើញ

តើ​អ្នក​មាន​ដឹង​ទេ​ថា គ្រាន់​តែ​ការ​កាន់​ដៃ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួនឯង ក៏​អាច​ដឹង​ពី​អត្តចរិត​របស់​អ្នក​បាន​ដែរ។ ព្រោះ​របៀប​កាន់​នីមួយ​ៗ សុទ្ធតែ​ចេញ​ពី​ទឹក​ចិត្ត​អ្នក​ផ្ទាល់។

ចម្លើយ

A. អ្នក​​ជា​មនុស្ស​មាន​មនោសញ្ចេតនា​ជ្រៅ ខ្លាច​ភាព​ឯកា ចេះ​គិត​ឲ្យ​អ្នក​ដទៃ និង​តែង​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ដើម្បី​សម្រប​តាម​គូភាគី​។ ក្រៅ​ពី​នេះ អ្នក​មិន​មែន​ជា​ប្រភេទ​មនុស្ស​ចង់​បាន​របស់​អ្នក​ណា​នោះ​ឡើយ ដោយ​អ្នក​គិត​ថា អ្វី​ជា​របស់​ខ្លួន នឹង​ជា​របស់​ខ្លួន​ជា​និច្ច មិន​បាច់​ទៅ​ដណ្ដើម​អ្នក​ណា​ទាំង​អស់។

រូបតំណាង

B. អ្នក​ជា​មនុស្ស​មាន​អាថ៌កំបាំង​ច្រើន តែ​ចែក​រំលែក​តែ​ជាមួយ​អ្នក​ដែល​ជិត​ស្និទ្ធ​បំផុត​តែ​ប៉ុណ្ណោះ។ ចំពោះ​អ្នក​ដទៃ អ្នក​តែង​សម្ដែង​ថា​ជា​អ្នក​រឹង​មាំ ធ្វើ​ឲ្យ​គេ​ពិបាក​យល់​ពី​អ្នក។ អ្នក​ចូលចិត្ត លាក់​ការ​ឈឺចាប់ មិន​ឲ្យ​គេ​ឃើញ តែ​រំពឹង​ឲ្យ​គេ​មក​លួងលោម​អ្នក​ដោយ​ខ្លួន​ឯង។

រូបតំណាង

C. អ្នក​ជា​មនុស្ស​ងាយ​ប្រតិកម្ម ខ្លាច​គេ​មិន​ចាប់​អារម្មណ៍ និង​មិន​បាន​បារម្ភ​ពី​អ្នក។ តែ​ពេល​ខ្លះ អ្នក​ជា​មនុស្ស​ចិត្ត​ត្រជាក់ មិន​ខ្លាច​ឧបសគ្គ​នានា​។ អ្នក​ក៏​ជា​មនុស្ស​សម្បូរ​ទៅ​ដោយ​មនោសញ្ចេតនា និង​ចូលចិត្ត​ជួយ​អ្នក​ដទៃ។

រូបតំណាង

D. អ្នក​ចូល​ចិត្ត​ភាព​សាមញ្ញ អ្នក​ដទៃ​ធ្វើ​ដាក់​អ្នក​យ៉ាង​ម៉េច អ្នក​នឹង​ធ្វើ​ដាក់​គេ​វិញ​ដូច​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ក៏​រឹង​រូស​ណាស់​ដែរ ពេល​ខ្លះ​ដឹង​ថា​ខ្លួន​ខុស​ហើយ តែ​ខ្លាច​ចាញ់​គេ ក៏​សុខ​ចិត្ត​បន្ត​ជម្រើស​ខ្លួន​ឯង​បន្ត​ទៀត។ តែ​អ្នក​មិន​មែន​ប្រភេទ​មនុស្ស​គុំ​យូរ​នោះ​ឡើយ អ្វី​គ្រប់​យ៉ាង​អ្នក​សុទ្ធ​តែ​អាច​លើក​លែង​បាន​ទាំង​អស់។

E. អ្នក​ជា​មនុស្ស​ត្រង់ ស្អប់​ត្រូវ​គេ​កុហក។ តែ​ពេល​ខ្លះ​អ្នក​បែរ​ជា​ចិត្ត​ទន់ ទោះ​ត្រូវ​គេ​បោកប្រាស់​ក៏​នៅ​តែ​អត់​អោន​​ឲ្យ​គេ​បាន។ ពេល​ខ្លះ អ្នក​មាន​គំនិត​ច្រើន​ប្រឆាំង​គ្នា​ក្នុង​ពេល​តែ​មួយ៕

រូបតំណាង

ចុចអាន៖៤ យ៉ាង​បង្កឲ្យគូស្នេហ៍ភាគច្រើនរកាំកូស​នឹង​គ្នា រហូតឈានដល់ការចែកផ្លូវ


ប្រភព៖ zalo អត្ថបទ៖Caramel