​ដើម្បី​ជីវិត​កាន់​តែ​រីករាយ និង​ស្រស់ស្រាយគួរ​ទម្លាប់​ធ្វើរឿង​តូចៗ​ងាយៗ​ទាំង​នេះ

  • 2019-02-11 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 57

ចន្លោះមិនឃើញ

ការ​ពិត​នរណាៗ​ក៏​គេ​ជួប​រឿង​មិន​សប្បាយ​ចិត្ត​ដែរ គ្រាន់​តែ​ពេល​ខ្លះ​គេ​ចេះ​វិធី​ក្នុង​ការ​បង្វែរ​ភាព​តានតឹង​ទាំង​នោះ​ឲ្យ​ប្រសើរ​តែ​ប៉ុណ្ណោះ។ កុំ​ឆ្ងល់​ថា​ហេតុ​អី​ជីវិត​អ្នក​ផ្សេង​មើល​ទៅ​រីករាយ​ម្ល៉េះ ហើយ​ហេតុអី​ជីវិត​ខ្លួន​ឯង​ម៉េច​ក៏​គួរ​ឲ្យ​ស្អប់​ម្ល៉េះ? ដើម្បី​កុំ​ឲ្យ​ធុញ​ទ្រាន់​នឹង​ជីវិត​ខ្លួន​ទៀត កញ្ញា​ សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​ទម្លាប់​ធ្វើ​នូវ​រឿង​តូចៗ​ងាយ​ ដូច​ខាង​ក្រោម​នេះ​ដើម្បី​ឲ្យ​ជីវិត​មាន​ភាព​រីករាយ និង​ស្រស់ស្រាយ ៖

១. បង្កើន​ទំនាក់ទំនង​ល្អៗ​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន

ទោះ​ជា​មិន​សូវ​ជិត​ដិត​ជាមួយ​អ្នក​ជុំវិញ​ខ្លួន​ក៏​ដោយ​ក៏​អ្នក​គួរ​តែ​ព្យាយាម​បង្ហាញ​ទង្វើរ​ល្អៗ និង​ចេះ​បង្កើន​ភាព​ស្និទ្ធស្នាល​ដោយ​ការ​ញញឹម​រក​គ្នា ការ​ជួយ​យក​អាសា​រឿង​ដែល​អ្នក​អាច​ជួយ​បាន​ជាដើម។ ការ​ដែល​មាន​ទំនាក់ទំនង​ល្អ​​ជាមួយ​អ្នក​ជុំវិញ​ខ្លួន អ្នក​មិន​ឯកា​នោះ​ទេ ហើយ​ថែម​ទាំង​មាន​អារម្មណ៍​ថា​ជីវិត​អ្នក​មាន​ន័យ​ទៀត​ផង ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ស្រឡាញ់​រាប់​អាន​អ្នក។

រូបតំណាង

២. ចេះ​រីករាយ​ជាមួយ​រឿង​តូចៗ

កុំ​ចាំ​ដល់​ជោគជ័យ​រឿង​ធំៗ​បាន​សប្បាយ​ចិត្ត​អី ព្រោះ​ពេល​ខ្លះ​អាច​នឹង​ឲ្យ​អ្នក​ចាំ​យូរ។ គួរ​តែ​ទម្លាប់​ខ្លួន​ឲ្យ​ចេះ​រីករាយ​នឹង​រឿង​តូចៗ​ដែល​ខ្លួន​បាន​ធ្វើ​ជា​រៀងរាល់​ថ្ងៃ។ ឧទាហរណ៍​ថ្ងៃ​នេះ​អ្នក​បាន​ឲ្យ​បាយ​មួយ​កញ្ចប់​ទៅ​ក្មេង​តាម​ផ្លូវ​ម្នាក់ នោះ​ក៏​ជា​រឿង​ដែល​អ្នក​គួរ​តែ​សប្បាយ​ចិត្ត​ដែរ ព្រោះ​អ្នក​បាន​ធ្វើ​នូវ​អំពើ​ល្អ​មួយ។

៣. និយាយ​ពាក្យ​ថា «អរគុណ» និង​រៀន​បើក​ចិត្ត​អភ័យ​ទោស

បើ​មាន​មនុស្ស​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ត្រូវ​និយាយ​ថា​«អរគុណ» ទៅ​គេ​ដែល​បាន​ជួយ​ឲ្យ​អ្នក​កាន់​តែ​រឹង​មាំ និង​យល់​ពី​មនុស្ស​កាន់​តែ​ច្បាស់។ អរគុណ​ដែល​អាច​ឲ្យ​អ្នក​ជួយ​នូវ​រឿង​ថ្មីៗ​ជា​ច្រើន។ ម្យ៉ាង​ទៀត ត្រូវ​ចេះ​អភ័យ​ទោស​ឲ្យ​គេ នេះ​មិន​មែន​ដើម្បី​គេ​ទេ តែ​ដើម្បី​ខ្លួន​ឯង ព្រោះ​បើ​អ្នក​មិន​អាច​អភ័យ​ឲ្យ​គេ​ទេ ចិត្ត​អ្នក​ក៏​នៅ​តែ​ជាប់​ជំពាក់​ជាមួយ​រឿង​នោះ​មិន​ចេះ​ចប់​ដែរ។

រូបតំណាង

៤. កុំ​បន្ថែម​ភាព​ស្មុគស្មាញ​ឲ្យ​ខ្លួន​ឯង

បើ​ដឹង​ថា​ខ្លួន​មាន​អារម្មណ៍​មិន​ល្អ​ហើយ​គួរ​តែ​ឆាប់​រក​វិធី​ដោះស្រាយ មិន​មែន​បន្ថែម​រឿង​មិន​ល្អ​មក​លើ​ខ្លួន​ទៀត​នោះ​ទេ។ ចេញ​ក្រៅ​ខ្លះ មើល​រឿង​អី​សប្បាយៗ ហើយ​ដើរចេញ​ពី​កន្លែង​ដែល​គួរ​ឲ្យ​ធុញ​នោះ​ទៅ ចាំ​ពេល​អារម្មណ៍​ល្អ​ហើយ​សឹម​បន្ត​ទៅ​មុខ​ទៀត។

៥. ទម្លាប់​ញញឹម​ពេល​ភ្ញាក់​ពី​គេង​ភ្លាម

នៅ​ពេល​ភ្ញាក់​ដឹង​ខ្លួន​ភ្លាម​ត្រូវ​រៀន​ញញឹម​ទើប​ថ្ងៃ​ថ្មី​មាន​រឿង​ល្អ​កើត​ឡើង បើ​ភ្ញាក់​ភ្លាម​មុខ​ក្រញូវ មួម៉ៅ​ភ្លាម​នោះ​ថ្ងៃ​នេះ​ដឹង​តែ​ជា​ថ្ងៃ​អាក្រក់​បំផុត​ហើយ។ ញញឹម​មិន​ត្រឹម​តែ​នាំ​សំណាង​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​អ្នក​ស្រស់​ស្អាត និង​មាន​អារម្មណ៍​ស្រស់​ស្រាយ​ពេញ​មួយ​ថ្ងៃ​ទៀត​ផង។

រូបតំណាង

អី​ក៏​ដោយ​ឲ្យ​តែ​យើង​ធ្វើ​ឲ្យ​ទៅ​ជា​ល្អ វា​នឹង​ទៅ​ជា​ល្អ តែ​បើ​យើង​ធ្វើ​ឲ្យ​ទៅ​ជា​អាក្រក់ វា​នឹង​ទៅ​ជា​អាក្រក់៕

ចុចអាន៖ពី​ក្រោយ​ភាព​រឹងមាំរបស់មនុស្ស​ស្រី​ម្នាក់ សុទ្ធ​តែ​ជា​មេរៀន​ឈឺចាប់​ដែល​គ្មាន​អ្នក​ណា​មើល​ឃើញ

ប្រភព៖ jelly ប្រែ​សម្រួល៖ ផេង ផលធិតា