អាន​អត្ថបទ​នេះ​រួច​អ្នក​នឹង​ដឹង​ថា មនុស្ស​ស្រី​យើង​ចាំបាច់​ត្រូវ​តែ​ធ្វើ​ខ្លួន​ឲ្យ​ស្អាត

  • 2019-02-11 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហួស​ហើយ​សម័យ​ដែល​គេ​ថា មនុស្ស​ស្រី​លើស​ខ្វះ​គ្នា​ត្រឹម​ប្ដី​មួយ​នាក់​នោះ ព្រោះ​សម័យ​នេះ​ បើ​ចង់​ប្រៀបធៀប អ្នក​ណា​លើ​អ្នក​ណា​ គឺ​គេ​មើល​ទៅ​លើ​សម្រស់​របស់​មនុស្ស​ស្រី​នោះ។

មនុស្ស​ស្រី​មាន​ផល​ប្រយោជន៍​ច្រើន​រាប់​មិន​អស់ ដូច​នេះ​កុំ​ឆោត​ទុក​​ខ្លួន​អាក្រក់​ឲ្យ​សោះ។ ត្រូវ​រៀន​ពី​គ្នា​ឯង រៀន​ពី​ពី​វិធី​ធ្វើ​ខ្លួន ហើយ​ស្អាត​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ នៅ​ពេល​មនុស្ស​ស្រី​ពួយ​នាំ​គ្នា​ទៅ​ធ្វើ​ខ្លួន មនុស្ស​ជា​ច្រើន​គ្រវីក្បាល​ខ្សឹប​គ្នា​ថា៖ មិន​មែន​ឲ្យ​តែ​ស្អាត​គឺ​ទប់​ជើង​ប្ដី​បាន​ឯណា សំខាន់​ចរិត​លក្ខណៈ​ត្រូវ​តែ​ល្អ។ បើ​ស្អាត​ទប់​ជើង​ប្ដី​ជាប់ មិន​មែន​បវរកញ្ញា​ក៏​លែង​គ្នា​នោះ​ទេ។

មែន មនុស្ស​ស្រី​មិន​ប្រាកដ​បាន​ប្ដី​ឲ្យ​តម្លៃ​ទេ ព្រោះ​ទោះ​ប្រពន្ធ​ស្អាត​យ៉ាង​ណា​ក៏​ជា​របស់​ដែល​ប្រើ​ហើយ។ ទោះ​ជា​អា​ថ្មី មិន​ល្អ​ដូច​ តែ​យ៉ាង​ហោច​ណាស់​ក៏​វា​បាន​ប្ដូរ​ឱជារស​ដែរ។ កុំ​ជឿ​សម្ដី​មនុស្ស​ប្រុស​និយាយ​ពី​ចរិត​លក្ខណៈ មនុស្ស​ស្រី​ចង់​ឲ្យ​មនុស្ស​ប្រុស​ស្រលាញ់ មុន​ដំបូង​គឺ​ត្រូវ​តែ​ស្អាត​សិន។ បុរស​ល្អ ទោះ​ចង់​ប្រពន្ធ​ស្អាត ឬ​អាក្រក់ ក្មេង​ ឬ​ចាស់​ក៏​គេ​នៅ​តែ​ស្រលាញ់​ ថែ​រក្សា​ដែរ។ បុរស​ដែល​ចិត្ត​ដាច់​ហើយ ទោះ​ជា​ប្រពន្ធ​ស្អាត​ដូច​ទេពអប្សរ ក៏​ជួយ​រក្សា​មង្គល​មិន​រួច​ដែរ។

កុំ​ជឿ​សម្ដី​មនុស្ស​ប្រុស​ឲ្យ​សោះ ពួក​គេ​ចង់​ឲ្យ​ខ្លួន​មាន​តម្លៃ ទើប​​និយាយ​ពី​ចរិត​លក្ខណៈ​សំខាន់​សម្រស់​មិន​បាច់​ខ្វល់​ទេ។ តែ​អ្នក​ច្រឡំ​ហើយ មនុស្ស​ប្រុស​នេះ​ហើយ ដែល​ជា​បុគ្គល​ដែល​ស្រលាញ់​ភាព​ស្អាត​ជាង​គេ។ ត្រូវ​ស្អាត​មុន ចាំ​គិត​ដល់​ចរិត​ក្រោយ។ មនុស្ស​ស្រី​លង់​ជឿ​សម្ដី​មនុស្ស​ប្រុស រវល់​តែ​រៀបចំ​ទុក​ដាក់​ផ្ទះ​សម្បែង រឿង​ក្រៅ រឿង​ក្នុង បោះ​បង់​ខ្លួន​ឯង មុន​ក្រោយ ក៏​ត្រូវ​ប្ដី​ធុញ​ទៀត។

មនុស្ស​ស្រី​ធ្វើ​ខ្លួន​គឺ​ជា​កាតព្វកិច្ច គឺ​ត្រូវ​តែ​ធ្វើ គ្មាន​ពាក់ព័ន្ធ​អី​នឹង​មនុស្ស​ប្រុស​ឡើយ ហើយ​ក៏​មិន​បាន​ធ្វើ​ដើម្បី​ប្រជែង​ជាមួយ​អ្នក​ណា​ដែរ គឺ​គ្រាន់​តែ​ចង់​ឲ្យ​ខ្លួន​ស្អាត​ជាង​មុន​តែ​ប៉ុណ្ណោះ។ គ្រាន់​តែ​ចាំ​ថា ពេល​ស្អាត អ្វី​ក៏​ងាយ​ស្រួល​ជាង​ដែរ។ ប្រៀប​នឹង​អ្នក​ដទៃ ក៏​ត្រូវ​បាន​គេ​យោគយល់​ច្រើន​ជាង។

ក្រឡេក​មើល​ទៅ​សង្គម​សព្វ​ថ្ងៃ​ទៅ ស្រី​ស្អាត បើ​បុរស​ម្នាក់​មិន​ស្រលាញ់ ប្រាកដ​ជា​មាន​បុរស​ផ្សេង​ទៀត​មក​ស្រលាញ់។ ពេល​ស្រី​ស្អាត​យំ រង​ទុក្ខ ពិបាក​ចិត្ត អ្នក​ផង​មើល​ទៅ​ក៏​ខ្លោច​ចិត្ត​ជាង​អ្នក​មិន​សូវ​ស្អាត​ដែរ។ មិន​បាច់​និយាយ​អ្វី​ច្រើន សមត្ថភាព​ស្មើ​គ្នា​ពេល​ទៅ​រក​ការងារ​ធ្វើ បើ​អ្នក​អាក្រក់​ជាង​គេ គេ​ប្រាកដ​​ជា​រើស​ដែល​ស្អាត​ជាង​ហើយ។ កន្លែង​ខ្លះ​សុខ​ចិត្ត​យក​អ្នក​ស្អាត​មិន​ចេះ​ធ្វើការ​ក៏​មាន ដោយ​យក​លេស​ថា យក​មកហើយ​ចាំ​បង្រៀន​ក៏​បាន។

សរុប​សេចក្ដី​មក ចេះ​ធ្វើ​ខ្លួន​គឺ​ចេះ​ស្រលាញ់​ខ្លួន​ឯង ហើយ​អ្នក​ដែល​ស្រលាញ់​ខ្លួន​ឯង មិន​ខ្វះ​ទេ​អ្នក​ដែល​ស្រលាញ់​យើង៕

ចុចអាន៖មនុស្ស​ស្រី​រូប​ណា​ក៏មាន​សេរី​ភាពពេញលេញ រហូត​ដល់​មុន​ពេល​យក​ប្ដី

ប្រភព៖ Guu អត្ថបទ៖Caramel

អត្ថបទពេញនិយម