ប្លែកមែន! ស្ងាត់ៗទេពអប្សរជិះកង់ និងតារាចម្រៀងថៃ ណាត់គ្នាមកលួចរៀនធ្វើម្ហូបខ្មែរ

  • 2019-02-11 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃសុក្រ ទី ១ ខែ កុម្ភៈ ២០១៩ កន្លងទៅ មានតារាចម្រៀងស្រី តូច និងជើងឯកផ្នែកជិះកង់ប្រចាំប្រទេសថៃដែលសម្រស់ស្អាត និងពូកែ មកសម្ងំរៀនធ្វើម្ហូបខ្មែរ នៅសាលាមួយក្បែរវិមានឯករាជ្យ។ អ្នកទាំង ២ នោះមានដូចជា តារាចម្រៀងវ័យ ១៥ ឆ្នាំ Mercy Chanakarn ដែលគេស្គាល់ថា ជា idol តូច បានចូលប្រឡូកសិល្បៈតាំងពីនៅកុមារ រួមជាមួយជើងឯកផ្នែកជិះកង់នារី Mint Nitcha ដែលគេឲ្យរហស្សនាមថា ទេពអប្សរជិះកង់ប្រចាំប្រទេសថៃ។

អ្នកទាំង ២ បានប្រាប់ពីគោលបំណងធំរបស់ខ្លួនថាដែលមកកម្ពុជាលើកនេះ គឺធ្វើការទំនាក់ទំនងផ្លាស់ប្តូរវប្បធម៌ ដូចជាការធ្វើម្ហូប និងសិក្សាពីតំបន់ទេសចរណ៍ខ្លះៗ។ ជាក់ស្ដែង ពួកគេបានរៀនធ្វើអាហារមួយចំនួនដូចជា គួងខ្ចប់ ការីសាច់មាន់ បង្អែមចេកឆឹង ញាំស្វាយ និងអាម៉ុកត្រី។ ខណៈថ្ងៃបន្ទាប់ ពួកគេបានជិះកង់មើលទេសភាពជុំវិញទីក្រុងភ្នំពេញ។

Mercy Chanakarn ដែលជាស្រីស្អាតវ័យក្មេងប្រាប់ថា តាំងពីនៅប្រទេសថៃ នាងបានសិក្សាខ្លះដែរពីវប្បធម៌ខ្មែរ ហើយក្នុងនាមខ្លួនជាអ្នកចូលចិត្តធ្វើម្ហូប នាងពិតជាចាប់អារម្មណ៍ទៅលើ អាម៉ុក។ "បានតែរៀនក្នុងសៀវភៅ តែខ្ញុំមិនដែលឃើញអាម៉ុកផ្ទាល់ទេពីមុនមកទេ ហើយខ្ញុំពិតជាចង់សាកភ្លក់វាមែនទែន។ ពេលនេះ ខ្ញុំបានមកដល់ខ្មែរហើយ ខ្ញុំសង្ឃឹមថានឹងអាចភ្លក់រសជាតិរបស់វាបាន"។

តារាចម្រៀង Mercy Chanakarn

ចំណែក Mint វិញបានរៀបរាប់ថា អាហារពិតជាមានសារៈសំខាន់ណាស់សម្រាប់អត្តពលិកដូចជាខ្លួន។ រូបនាងយល់ថាអាហារខ្មែរ និងថៃ មានការផ្សារភ្ជាប់ពីទំនាក់ទំនងរវាងវប្បធម៌នៃប្រទេសទាំង ២ នេះ។នាងថា ខ្លួនមិនដែលបានសិក្សាពីអាហារខ្មែរឡើយពីមុនមក តែមានមូលហេតុមួយដែលធ្វើឲ្យនាងដិតដាមនឹងម្ហូបខ្មែរ បន្ទាប់ពីបានមកប្រទេសនេះលើកដំបូង។ "ខ្ញុំធ្លាប់ចំណាយពេល ៥ ថ្ងៃជិះកង់ពីថៃ មកខ្មែរ និងតទៅប្រទេសឡាវ ដោយជិះកាត់ខេត្តមួយចំនួនដូចជាសៀមរាប និងស្ទឹងត្រែង។ កាលណោះ ខ្ញុំបានភ្លក់អាហារខ្មែរខ្លះដែរ ហើយយល់ឃើញថាវាគួរឲ្យចាប់អារម្មណ៍ ក៏សម្រេចថាមកទីនេះម្ដងទៀត ដើម្បីសិក្សាបន្ថែមពីវា"។

ទេពអប្សរជិះកង់ Mint Nitcha

បន្ទាប់ពីបានរៀនចេះខ្លះៗពីម្ហូបខាងលើ ស្រីស្អាតទាំង ២ បានលើកឡើងថា ខ្លួនពិតជាសប្បាយចិត្ត ហើយនឹងផ្ដាំផ្ញើទៅកាន់អ្នកគាំទ្រឲ្យដឹងថា ទោះម្ហូបខ្មែរ និងថៃមានគ្រឿងផ្សំ និងរសជាតិស្រដៀងគ្នាមែន តែវានៅមានចំណុចពិសេសខ្លះដែលគួរឲ្យចាប់អារម្មណ៍ ដូច្នេះនាងនឹងណែនាំឲ្យអ្នកគាំទ្រខ្លួនឲ្យមកភ្លក់ផ្ទាល់នៅទីនេះ ដើម្បីឲ្យដឹងថាមន្តស្នេហ៍របស់ម្ហូបខ្មែរនៅត្រង់កន្លែងណា៕

ទស្សនាវីដេអូ៖

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម