ខោ​ខោវប៊យ ៤ ប្រភេទ​ជួយ​លើក​សម្រស់​ស្រី​ៗ ដូចនេះ​គួរតែ​មាន​ក្នុង​ទូរ

  • 2019-02-08 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្លៀកបំពាក់​ដែល​មនុស្ស​ស្រី​គ្រប់​រូប​មាន ហើយ​ស្លៀក​យ៉ាង​ណា​ក៏​មិន​ចេះ​ហួស​ម៉ូដ​នោះ គឺ​ខោ​ខោវប៊យ​នេះ​ឯង។ ប៉ុន្តែ​ខោ​ប្រភេទ​នេះ​ចេញ​ច្រើន​ម៉ូដ និង​ច្រើន​ពណ៌​គួរ​សម​ដែរ តែ ៤ ប្រភេទ​នេះ​គឺ​ដាច់ខាត​មិន​គួរ​អត់ ព្រោះ​ជួយ​ធ្វើឲ្យ​អ្នក​កាន់តែ​ស្អាត។

១. ខោ​ខោវប៊យ​រហែក

ខោ​បែប​នេះ​សក្ដិសម​ចំពោះ​អ្នក​ស្រលាញ់​សេរីភាព ហើយ​អ្នក​កាន់តែ​លេចធ្លោ​បែប​សាមញ្ញ​ពេល​ពាក់​ជាមួយ​អាវ​យឺត ធ្វើឲ្យ​អ្នក​ដទៃ​ស្ងើច​សរសើរ​អ្នក។ ក្រៅ​ពី​អាវ​យឺត​អាវ​ប្រភេទ​ណា​ក៏​អាច​លេង​ស្ទីល​ជាមួយ​ខោ​នេះ​បាន​ដែរ

២.ខោ​ខោវប៊យ​ចង្កេះ​ខ្ពស់

ខោ​បែប​នេះ​ជួយ​លើក​សម្រស់​ត្រគាក​អ្នក​កាន់តែ​ស្អាត ហើយ​ឃើញ​រាង​ស្រឡូន។ ដើម្បី​បង្កើន​គុណ​សម្បត្តិ​នៃ​ខោ​នេះ​អ្នក​គួរតែ​ប្រើ​អាវយឺត ឬ​អាវ​យឺត​បន្ថែម​អាវ​ក្រៅ ឬ​អាវ​បើក​ក។

៣.ខោ​ខោវប៊យ​ជើង​កំប៉ុង

ខោ​បែប​នេះ​អាច​ជួយ​ឲ្យ​ជើង​នារី​ៗ​មើល​ទៅ​កាន់តែ​ស្រឡូន​ស្អាត។

៤.ខោ​ខោវប៊យ​ខ្លី

វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​ខោ​ខោវប៊យ​ដ៏​សាមញ្ញ​បំផុត ប៉ុន្តែ​ក៏​ទាក់ទាញ​ខ្លាំង​ជាង​គេ​ដែរ។ ដោយសារ​តែ​វា​អាច​បង្ហាញ​ពី​លក្ខណៈ​ពិសេស​នៃ​ជើង​ទាំង​គូរ​របស់​មនុស្ស​ស្រី៕

ចុចអាន៖ចង់​ស្លៀក​ខោ​ខោវប៊យ​រហែក​ឃើញ​ស្អាត អាច​មក​មើល style នេះ​បាន!

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី