តើ​កូន​ៗ​ពិតជា​ស្រលាញ់​ម្ដាយ​ខ្លាំង​ជាង​ស្រលាញ់​ឪពុក​មែន​ទេ?

  • 2019-02-08 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​នេះ​វា​អាស្រ័យ​លើ​ឪពុក​ម្ដាយ​ដែរ។ មាន​ន័យ​ថា នៅ​ក្នុង​គ្រួសារ​ល្អ​មួយ​ទាំង​ឪពុក​ម្ដាយ​ស្រលាញ់​កូន​ៗ​របស់​ពួកគេ​ស្មើ​ៗ​គ្នា ឬ​តាម​របៀប​ផ្សេង​ៗ។ ទាំង​នេះ​ជាគឺ​បទ​ពិសោធន៍​មួយ​ចំនួន​ដែល​ធ្វើឲ្យ​កូន​ៗ​មាន​អារម្មណ៍​ស្និទ្ធ​ជាមួយ​ម្ដាយ​ខ្លាំង​ជាង​ឪពុក។ ប៉ុន្តែ​ភាគច្រើន​គឺ​កូន​ៗ​ពិតជា​ស្និទ្ធ​ជាមួយ​ម្ដាយ​ខ្លាំង​មែន ព្រោះ​ហេតុផល​ទាំង​នេះ៖

.បុរស​រវល់​ជាមួយ​ការងារ​ច្រើន​ហើយ​គ្មាន​ពេល​មក​នែបនិត្យ​ជាមួយ​កូន ប៉ុន្តែ​មាន​សន្តិសុខ​យូរអង្វែង​ដើម្បី​ផ្ដល់​ឲ្យ​កូន​ៗ និង​គ្រួសារ។ តែ​ក្មេង​ៗ​មិន​សូវ​យល់​ពី​បញ្ហា​នេះ​ឡើយ សម្រាប់​ម្ដាយ​វិញ បើ​ទោះ​ជា​ធ្វើការ​ហត់នឿយ​យ៉ាង​ណា​ពេល​បាន​នៅ​ក្បែរ​កូនតែង​បញ្ចេញ​ភាញ​ទន់ភ្លន់ និង​ថ្នាក់ថ្នម​កូន​រហូត។

.ម្ដាយ​ល្អ​ប្រសើរ​ជាង​នរណា​ទាំងអស់​ក្នុង​លោក។ កុមារ​ជា​ទូទៅ​ពណ៌នា​អំពី​ម្ដាយ​របស់​ពួកគេ​មាន​លក្ខណៈ​វិជ្ជមាន។ ជា​ទូទៅ​កុមារ​មាន​អារម្មណ៍​ថា​ពួកគេ​មាន​បញ្ហា​កាន់តែ​ច្រើន​ជាមួយ​ឪពុក​ពួកគេ។ ដោយសារ​តែ​ក្មេងៗ​មាន​ទំនាក់ទំនង​ជាមួយ​ម្ដាយ​របស់​ពួកគេ ហើយ​ក៏​ដឹង​ពី​ម្ដាយ ​របស់​ខ្លួន​កាន់​តែ​ប្រសើរ ហើយ​ពឹងផ្អែក​លើ​ម្ដាយ ដើម្បី​ទទួល​បាន​ការ​គាំទ្រ។ ឪពុក​នៅ​តែ​មាន​អាថ៌កំបាំង​ខ្លះ​ៗ​សម្រាប់​ក្មេង​ៗ​ជាច្រើន។

រូបតំណាង

**៣**.ឪពុក​អាច​មាន​វត្តមាន​រាងកាយ ប៉ុន្តែ​មិន​មាន​អារម្មណ៍។ ពេល​ដែល​មាន​ឪពុក​នៅ​ជិត​ក្មេង​ៗ​នៅ​តែ​គ្មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ។ ក្មេងៗ​ត្អូញត្អែរ​អំពី​ឪពុក​របស់​ពួកគេ​ថា មិន​បាន​ផ្ដោត​អារម្មណ៍​ជាមួយ​ខ្លួន ដោយ​គិត​ពី​មើល​ទូរទស្សន៍ ប្រើ​ទូរសព្ទ ឬ​ដេកលក់​ធ្វើ​មិន​ដឹង។

.មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ជាមួយ​ម្ដាយ។ កុមារ​ជា​ធម្មតា​និយាយ​ថា ពួកគេ​នឹង​ប្រាប់​បញ្ហា​ទៅ​មិត្តភ័ក្ដិ ឬ​និយាយ​ជាមួយ​ម្ដាយ កម្រ​ជា​ឪពុក​ណាស់។ ក្មេងៗ​ត្អូញត្អែរ​ថា ឪពុក​មិន​យល់​ពី​អារម្មណ៍​របស់​ពួកគេ​ប្រតិកម្ម​លើស ឬ​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​របស់​ពួកគេ៕

រូបតំណាង

ចុចអាន៖ស្ដី​បន្ទោស​កូន​ៗ​​ក្នុង​ពេល​ទាំង​នេះអាច​​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​ពួក​គេ​ខ្លាំង​បំផុត

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម