ការពារ​​​​​​​​​ប្រសើរ​ជាង​ព្យាបាល​! ៧យ៉ាង​​​​​​ត្រូវ​​ជៀស​ ​​​​បើ​មិន​​​​ចង់​​ឲ្យ​​ស្នេហា​​​បែក​​បាក់

  • 2019-02-08 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​ចាំ​​អត់​​​​​ ​​​កាល​ពី​​គ្រា​​​ណាត់​​​​​​ជួប​គ្នា​​​ដំបូង​​​​​​​​​​​​​​ តើ​អ្នក​ទាំង​​ពីរ​​​​ ​​បាន​​ធ្វើ​​រឿង​​អ្វី​​ខ្លះ? ​​​​​ផ្អែម​​ល្ហែម រ៉ូមែនទិក​​​បែប​ណា​​​​ខ្លះ? ​​​​ យូរ​​ៗ​​ទៅ​​អារម្មណ៍​​​រំជើបរំជួល​​​ទាំង​នោះ ក៏​​បាន​​​បាត់​​​បង់​​​បន្តិច​ម្តងៗ​​​ដោយ​មិន​​​ដឹង​​​​​​​​​ខ្លួន​​​​​​​​​ ​​និង​​អាច​​​​នាំ​​ឲ្យ​​​ស្នេហា​​ឈាន​​​ដល់​​ការ​​​បែក​បាក់​ក៏​មាន។ ឈប់​​​បណ្តោយ​​​តទៅ​​ទៀត ត្រូវ​រក​​វិធី​​​​​​​​​ទប់​​​ស្កាត់​​ការពារ និង​​ជៀស​​ឲ្យ​​​​​​​ឆ្ងាយ​​ពី​​​​ទង្វើ​​​គ្រោះ​​​​​​ថ្នាក់​​​ធំៗ​​​​​៧​យ៉ាង​​​​​​​​។

១. ​​​ចុច​​តែ​​​​​ទូរសព្ទ​​​មិន​សម្រាក

ក្នុង​​​​​យុគសម័យ​​​​​​​​បច្ចេកវិទ្យា​​ទំនើប​​​​​ មនុស្ស​​​​ភាគ​​​​​ច្រើន​​​​​រវល់​​​​តែ​​​​ឱន​​​​​​ឈ្ងោក​​​​​​ចុច​​​ទូរសព្ទ​​​​​សឹង​​តែ​គ្រប់​​ទី​​កន្លែង​គ្រប់​​​ពេល​​​វេលា រហូត​ភ្លេច​​​​​​​​​​​​​​​យក​​ចិត្ត​ទុក​​​ដាក់​​ពី​​​​អ្នក​​​​នៅ​ជិត​​ខ្លួន​​​។ ​បែប​​នេះ​​ញយ​​​​​ដង​​ពេក​​​​ ​ជីវិត​​គូ​ស្នេហ៍​​នឹង​​មាន​​​អារម្មណ៍​​ថា​​​​​​ឃ្លាត​​​​​​​​​ឆ្ងាយ​​គ្នា​​​ពី​មួយ​​​ថ្ងៃ​​ទៅ​​មួយ​​ថ្ងៃ ​​​​​​​ហើយ​​បើ​​នៅ​ជិត​គ្នា​​​គឺ​កាន់​​​តែ​ធុញ។

រូបតំណាង

**២. ​​​ចូល​​ចិត្ត​​តែ​​​​​សង្ស័យ​​​ច្រើន**

​​​​​​​​​​​​​​​​​បើ​​អ្នក​​​ចេះ​​​តែ​​គិត​​​​​អវិជ្ជមាន សង្ស័យ​​​នេះ​​​​នោះ​​មិន​​ចេះ​​​ចប់​​​​​​​ ​​​​​​​ថ្ងៃ​ណា​មួយ​​​​​​ចំណង​​​ស្នេហ៍​​នឹង​​​​​មិន​អាច​​​បន្ត​ទៅ​​មុខ​​​​ទៀត​​បាន​ទេ​​​​​​​​​​​​​​​​ ព្រោះ​​​​​​​​​​​ស្នេហា​​​​ដែល​​ខ្វះ​​​​​​​ការ​ទុក​​ចិត្ត​​​​ គឺ​​មិន​​រឹង​​មាំ​​​ឡើយ។

រូបតំណាង

៣. ​​​​​​​​​​​​​​ធ្វើ​​​រឿង​​​តូច​​​ឲ្យ​​ក្លាយ​ជា​ធំ

​​​​​​រឿង​​​​តូច​​​​​​តាច​​​​​តែង​​តែ​​​​​​កើត​មាន​​​​​​​ជៀស​​​​​មិន​​រួច​​​​ ​ប៉ុន្តែ​​​រឿង​ណា​​​ដែល​​អាច​​​​​​ដោះ​ស្រាយ​អធ្យាស្រ័យ​​បាន​​ គួរ​​អត់អោន​​​​យោគយល់​​ខ្លះ ទើប​​​​​​មិន​សូវ​​ក្តៅ​​​ចិត្ត​​​​​​​​ ​​​​បង្ក​រឿង​​​​​​​តូច​​​​ទៅ​ជា​​ធំ រក​​​​ក្តី​​សុខ​​មិន​ឃើញ​​​។

​​​៤. ​​​​​​​​​​​​​​​តឹង​​​​រឹង​​គ្រប់​​​​​រឿង

​​​​​​ធ្វើ​​ជា​មនុស្ស​​​​​ម៉ឺង​​​ម៉ាត់​​​តែ​​ក៏​មិន​មែន​​​​​​​​​​​​​​​តឹង​​​រឹង​​​​គ្រប់​​ពេល​​​​​រហូត​​ពេក​​​​ដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ​​​​​​​​​​រឿង​​​​​ណា​​​​​​ដែល​​មិន​សូវ​​​​ស្មុគស្មាញ​​​ កុំ​​​យក​​វា​​មក​​​អង្គុយ​​គិត នាំ​​ឲ្យ​​​ឈឺក្បាល​​យូ​​រ​ពេក។ បោះ​​ចោល​​ឲ្យ​​​​ស្រាល​​​ខ្លួន​​​ខ្លះ​ទៅ​​​​​​ក៏​​ល្អ​​ម្យ៉ាង​​ដែរ។

​​៥. មិន​​បែង​​​​ចែក​​​​ឲ្យ​​​​ដាច់​​​​រវាង​ការងារ​​នឹង​​​ស្នេហា

រូបតំណាង

​​​​​​​​​​​​​មិន​​មែន​​ឲ្យ​​​​​​​​​​​​ចំណាយ​​ពេល​​​​​​លើ​​​​​​រឿង​​​ស្នេហា​​​​​​ច្រើន​ជាង​​ការងារ​​នោះ​ទេ​ ប៉ុន្តែ​​​​គួរ​​​​ចេះ​​​បែង​​​ចែក​​​​​​ពេល​​វេលា​​​​​ឲ្យ​​​​​​ច្បាស់​​​​​។ ​កុំ​​​ដោយ​​សារ​​តែ​​ ​​​​សម្ពាធ​​​​​​​​តានតឹង​​​ពី​​ការ​​ងារ​​ យក​​​​​​​អារម្មណ៍​​​​​មិន​ល្អ​មក​​​​ជះ​​លើ​​​​មនុស្ស​​​ដែល​​​មិន​​ដឹង​អី​​ ឬ​​​​​យក​​លេស​​​​​​រវល់​​​​​​​​​​​​​​​ ​​រហូត​​​មិន​អាច​​ផ្តល់​ភាព​​កក់​ក្តៅ​​​​ដល់​​ដៃគូ​​​​​​​​បាន​​​ឲ្យ​​​​សោះ​។​​​​​

​​​៦. ​​​​​​មិន​​បង្ហាញ​​ក្តី​ស្រលាញ់

​​​សម័យ​​នេះ​​ហើយ​​ នៅ​​អៀន​​​ដល់​ណា​​ទៀត ​​​​​ហ៊ាន​​​ស្រលាញ់​​​​ក៏​​​ត្រូវ​​ហ៊ាន​​បង្ហាញ​​​ចេញ​​​​​​ដូច​គ្នា​​​។ ​​​​​​​ពេល​​​ខ្លះ​ អ្នក​​​​អាច​​​គិត​ថា​​​​​​ វា​គ្រាន់​តែ​​​ជា​ពាក្យ​​សម្តី​​​និង​ទង្វើ​​​​​​​តូច​តាច​ មិន​​សំខាន់​​អី​​​​ទេ​ តែ​​​​​​​បើ​​​​និយាយ​ក្នុងទំនាក់ទំនង​​​ស្នេហា​​វិញ​ពិត​​ជា​សំខាន់​​មិន​អាច​​​ខ្វះ​​បាន​។

រូបតំណាង

​​​​​៧. ​នៅ​​​ស្អិតល្មួត​​គ្រប់​ពេល​​ពេក

​​​​​​​​​​​​​​​ដឹង​​​​​​ហើយ​​ថា​​​​ស្នេហា​​​ ត្រូវ​​ការ​​​ភាព​​ស្និទ្ធស្នាល​​នៅ​​ជិត​​​គ្នា ​​​​​​​​ប៉ុន្តែ​​​ស្អិតល្មួត​​គ្រប់​ពេល​​ពេក​ អ្នក​​​ទាំង​​ពីរ​​​​​​​ក៏​​ឆាប់​​ធុញ​​​​គ្នា​ដែរ។ ​​​​​​​​មួយ​​​​​វិញ​ទៀត មនុស្ស​​ម្នាក់ៗ​​​​មាន​​កិច្ចការ​​​​​​រវល់​​​រៀង​ៗ​​​ខ្លួន ​​​​​ដូច្នេះ​​​​​នៅ​​​​ឆ្ងាយ​​គ្នា ​​​​​​ហើយ​​​​​ចេះ​​​​បង្កើន​​ទំនុក​​​​ចិត្ត​​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​ជា​ការ​​​​ប្រសើរ៕​​​​​ ​​

រូបតំណាង

ចុចអានបន្ត៖ ៥យ៉ាង​ដែល​មនុស្ស​ស្រី​គួរ​រៀន​សម្រប​ខ្លួន​ជាមួយ​មនុស្ស​ប្រុស​ខ្លះ​ទើប​ល្អ

​​​​​​​

ប្រភព៖ ladytips ប្រែ​សម្រួល៖ ដេត ឈុនអ៉ី