កាដូ​ពិសេសៗ​​​​ទុក​​ធ្វើ​​ជូន​មិត្ត​​សម្លាញ់​​ ក្នុង​​ថ្ងៃ​បញ្ចប់​​ការ​​សិក្សា

  • 2019-02-07 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​ក្នុង​​ថ្ងៃ​​​បញ្ចប់​​​​ការ​សិក្សា​​​​​ទទួល​​​សញ្ញាបត្រ​ ជា​​ថ្ងៃ​​​​​ដែល​​គ្រប់​គ្នា​​​រំភើប​ជា​ទី​​​បំផុត ព្រោះ​​​​ពួក​គេ​​បាន​​​បំពេញ​​​តួនាទី​​​​​​និង​​​​​សម្រេច​​​​​បំណង​ ដែល​​​បាន​​​​​​​​​ខិត​ខំ​​ប្រឹង​ប្រែង​​​អស់​​រយៈពេល​​​ជា​​​ច្រើន​​ឆ្នាំ​​។ ក្នុង​នាម​ជា​​មិត្ត​​សម្លាញ់​​​​​​​​​​​​​​​នឹង​គ្នា នា​​​ថ្ងៃ​​ពិសេស​​​​​​បែប​​នេះ ​​​​មិន​ត្រូវ​​​​​ខក​​​​ខាន​​​​ទៅ​​ចូល​​រួម​​​​អប​អរ​​សាទរ​ និង​​​មាន​​​កាដូ​​​​​​​ទុក​ជា​​​អនុស្សាវរីយ៍​ផង។ សម្រាប់​អ្នក​​ដែល​​​​​មិន​​​​ដឹង​​ថា​គួរ​​​ទិញ​អ្វី​ កញ្ញា​​ ​​នឹង​​​បង្ហាញ​ពី​​​​របៀប​​​​​​​​​​​​​រៀបចំ​កាដូ​​ ​នៅ​ផ្ទះ​​ដោយ​​​​ខ្លួន​​​ឯង​​​​​​​​​​ ​​ចំណាយ​​​លុយ​​តិច តែ​អាច​​​ធ្វើ​​​ឲ្យ​​​​ម្ចាស់​​​កាដូ​ឃើញ​​​ហើយ​​​រំភើប​ ពេញ​​ចិត្ត​​ស្តូក​​តែ​​ម្តង។

​​​​​១. ​​​​​​បូ​​​​ផ្កា​​​​​

បូ​ផ្កា​​អាច​​​​​​រក​ទិញ​​នៅ​​ហាង​​​​​​​លក់​​​​​វត្ថុ​អនុស្សាវរីយ៍​​ផ្សេងៗ ប៉ុន្តែ​បើ​​អាច​ គួរ​​​​ច្នៃ​​​​​ខ្លួន​ឯង​​​នៅ​ផ្ទះ កាន់​តែ​​​ពិសេស​​​​។ ម្យ៉ាង​ទៀត​​មិត្ត​​​​របស់​អ្នក​​​ អាច​​​ពាក់​​​​ថត​​រូប​បាន​យ៉ាង​​​ស្អាត​​​ដួច​ជា​​ព្រះ​​នាង​អីចឹង​ដែរ។

​​​​​២. បាច់​​ផ្កា​​​​​

​បាច់​​ផ្កា​​​​​ជា​​អ្វី​​ដែល​​​​​​គ្រប់​គ្នា​​មិន​សូវ​​​​​រំលង ព្រោះ​​វា​បង្ហាញ​​​ពី​​ការ​​ចូលរួម​អបអរ​​សាទរ​ជា​​​ផ្លូវ​​ការ​​ និង​មាន​ភាព​​​​​ស្រស់​​ស្អាត​​ទៀត​​ផង។

​​​​​៣. ផ្កា​​ក្រដាស​​​​​

​មិន​​​ចាំ​​​បាច់​​​តែ​​ផ្កា​​​ស្រស់​​​​គ្រប់​ពេល​​ក៏​បាន​​ដែរ ព្រោះ​​​ផ្កា​​​ក្រដាស​​​​​​​ ក៏​មាន​​ភាព​​​ទាក់​​ទាញ​​​ប្លែក បើ​អ្នក​​​​ចេះ​​​​​​ច្នៃ​​ប្រឌិត ដូច​ជា​​ធ្វើ​​​​បាច់​ផ្កា ឬ​​​​​​​ធ្វើ​​ដាក់​​ក្នុង​​ប្រអប់​ចា​​ឮ​​ដើម​។

​​​​​​​​​​​​​​​​​៤. ទៀន​ក្រអូប​​​​ដាក់​​ក្នុង​​​កែវ​​​​​

​ទៀន​​​​អាច​​​ធ្វើ​​​​ការ​​​​​ដុត​​​​បំភ្លឺ​​​ ​នៅ​ក្នុង​​​បន្ទប់​គេង​​ ដើម្បី​ឲ្យ​មាន​​​​​​​អារម្មណ៍​​ល្អ​​ជា​មួយ​​នឹង​​​ក្លិន​​​​​​របស់​វា​​​ ដូច្នេះ​​​រាល់​​ពេល​​​ដែល​​​​​​​​​​​​​អុជ​​​​វា​​ម្តងៗ​​​​​ ​​​​​​មិត្ត​​​របស់​អ្នក​​នឹង​​​នឹក​​ឃើញ​​​​ដល់​អ្នក​មុន​គេ។

​​​​​៥. កែវ​​ព្រិល​​​​​

ធ្លាប់​​​តែ​​​ឃើញ​​​​​​​​​កែវ​​ព្រិល​​​ដាក់​​​​​​​តាំង​​លក់​​តាម​​ហាង​​ត្រូវ​អត់? តាម​​​ការ​ពិត ​អ្នក​​​​អាច​ធ្វើ​​នៅ​​ផ្ទះ​​​បាន​​​​​ ដោយ​​មិន​​ពិបាក​​នោះ​​ទេ ​​​ថែម​ទាំង​​​​ស្អាត​​ប្លែក​ទៀត​​​ផង។

​​​​​៦. គូរ​រូប​​លើ​​​កែវ​​​​​

​ទិញ​​​​កែវ​​​​​​តម្លៃ​​​​​​​​​​ថោក​​ល្មម​និង​​មាន​ពណ៌​​​ស​​​លាត ដើម្បី​​​យក​​​​មក​គូរ​​រូប​​​​​​ផ្សេងៗ​​ ដែល​​អ្នក​​​​ចង់​បាន និង​​​​​មាន​សរសេរ​​​ឈ្មោះ​​​​​​​ទៀត កាន់​តែ​ល្អ។

​​​​​៧. ផ្កា​​ក្រៀម​​​​​

ទិញ​​​ផ្កា​​ស្រស់​​​​​​​ដាក់​​តាំង​​ក្នុង​​​ផ្ទះ ពេល​​ឃើញ​​​​​វ​​​​ក្រៀម កុំ​ទាន់​អាល​​​​យក​ទៅ​​ចោល ព្រោះ​​​​ផ្កា​​ក្រៀម​​​​ក៏​​មាន​​​ភាព​​ទាក់​​ទាញ​​​​ម្យ៉ាង បើ​​អ្នក​​​យក​​វា​​មក​​​ច្នៃ​ឲ្យ​បាន​​ត្រឹម​ត្រូវ។

​​​​​៨. សៀវភៅ​​​​​​​បិទ​​​​រូប​​​ថត​​​​​

សៀវភៅ​​​​​​​បិទ​​​​រូប​​​ថត​ជួយ​​​​រំលឹក​​​​​​រាល់​​អនុស្សាវរីយ៍​ល្អ​​ៗ ដែល​មិន​អាច​​​បំភ្លេច​​បាន ឃើញ​​​ហើយ​​​​​​សប្បាយ​​​​ចិត្ត ​​​​ទុក​​មើល​​​​ពេល​​នឹក​គ្នា​​​​​ខ្លាំង​​​ អាច​​​​រំភើប​​​​​ដល់​​​​​​ស្រស់​​ទឹក​​ភ្នែក។

​​​​​៩. ស្ករ​គ្រាប់​​​​​​​​​​​​​​​​ធ្វើ​ជា​​​បាច់​​ផ្កា​​​​​

​​បើ​មិត្ត​​​របស់​អ្នក ជា​​​មនុស្ស​​​ចូលចិត្ត​​ញ៉ាំ​​​ស្ករ​គ្រាប់​ ឬ​​សូកូឡា​នោះ​​​​​ មិន​​​​បាច់​​ទិញ​​​​​ផ្កា​​​​​​​​​ស្រស់​​​ឲ្យ​​​គេ​ទេ ​ត្រឹម​​​ស្ករ​គ្រាប់​យក​​​​​​​​​​​​​​​​​ធ្វើ​ជា​​​បាច់​​ផ្កា​​​ទៅ ​​គេ​នឹង​​​សប្បាយ​​​ស្ទើរ​​​​ហោះ​មិន​​​ខាន៕​

ចុចអានបន្ត៖ "បើ" និង "កុំ" ៩​យ៉ាង​ដែល​មនុស្ស​គួរ​ប្រយ័ត្ន​ក្នុង​មួយ​ជីវិត​នេះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម