​​​រឿង​​​​​សម្ងាត់​​​​ ១០​​​​ យ៉ាង ដែល​​​ស្រី​ៗ​​​​​ធ្វើ​​តែ​​លាក់​​មិន​ហ៊ាន​​​ឲ្យ​គេ​​ដឹង​​​​​​

  • 2019-02-07 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​ជា​ទូទៅ​​​​​​​​មនុស្ស​​ស្រី​​សំបូរ​​​រឿង​​សម្ងាត់​​​​ច្រើន​ណាស់​​​​​ ​​ដែល​​លាក់​​មិន​​​​ហ៊ាន​​​និយាយ​​​ចេញ​​ឲ្យ​គេ​​​ដឹង ជាពិសេស​​​ពេល​​នៅ​​​ម្នាក់​​ឯង​​​តែ​ម្តង។ ​ពួកគេ​​តែង​​ធ្វើ​​​​រឿង​​​ប្លែកៗ ​​ពេល​​​​​ខ្លះ​​​​នឹក​​​ស្មាន​មិន​​ដល់ ​​​​​​​​​សូម្បី​​តែ​​​​​​​មិត្ត​ជិតស្និទ្ធ​​ឬ​​ដៃ​​គូ​​របស់​​​ខ្លួន​​ ក៏​​មិន​​​​ដែល​​និយាយ​ប្រាប់​​​ដែរ​ ទោះ​​​បី​​​​ដឹង​​ថា​​រឿង​​ទាំង​​នោះ​​​​​​​​​មាន​​​​ស្រី​​​ៗ​​ផ្សេង​​ទៀត​​​​ធ្វើ​​​​​​​​​​ដែរ​​ក៏​ដោយ​។​​​​​​​

១. ​​​​តាមដាន​​​​​​ដៃ​​គូ​​​​

​​​​​​​​​មនុស្ស​​ស្រី​​​ដែល​​មាន​​សង្សារ​​​ហើយ ​​​​​​​​​​​​​បើ​​​​និយាយ​​​​​​ប្រកែក​​ថា ​​​មិន​​​​​ដែល​​​​​ខ្វល់​​​ខ្វាយ​​​ពី​​ទង្វើ​​​​​ដៃគូ​​​របស់​​​ខ្លួន​នោះ​ មាន​​​ន័យ​​ថា​​​នាង​​​កំពុង​​តែ​​កុហក​​ហើយ ព្រោះ​​​​​​ស្រីៗ​​គឺ​​​ដូច​​​តែ​គ្នា​ ​​​​​​​មិន​​​​​​​ដែល​​​ភ្លេច​​​​តាម​ដាន​​​​ចង់​​​ដឹង​​​​​ សកម្មភាព​​​​​​​របស់​​ដៃគូ​​ ​​​​​​ដូច​ជា​​​ទៅ​​​​​ដល់​ទី​ណា​​ខ្លះ​​​ ធ្វើ​​អ្វី​​​ខ្លះ នៅ​​ជាមួយ​​​នរណា​​ខ្លះ​​...។

២. ​​​​​​​​​មើល​​​និង​​និយា​​យ​ពី​​​​​មនុស្ស​​​​ស្រី​​​ដទៃ

​​​​​​​​​​​​​​តាម​​ការ​​​​​​ពិត​​​នេះ​​​ជា​ទម្លាប់​​​​មួយ​របស់​​​​​មនុស្ស​​ស្រី​​ទៅ​​ហើយ ទោះ​​​បី​​ខំ​​ធ្វើ​​​​​​ពុត​​​មិន​ធ្លាប់​​​​និយាយ​​​ដើម​​​អ្នក​​​ដទៃ​​ក៏​គ្មាន​​នរណា​​គេ​ជឿ​​ដែរ។ ស្រីៗ​​ឲ្យ​​តែ​​បាន​នៅ​​ជិត​​គ្នា ​​ចូល​​ចិត្ត​​​និយាយ​​ពី​​​​​​​​​មនុស្ស​​ស្រី​​ដទៃ​​​​​​​​​​​ ប៉ុន្តែ​ពេល​​​​ខ្លះ​​​​​​ ​​​មិន​មែន​​​​​ជា​​រឿង​​​​​​​អាក្រក់​អី​ឡើយ គ្រាន់​តែ​​​​សរសើរ​​ពី​​​​សម្រស់​​ឬ​​​​​​​​​​របៀប​​​តុប​តែង​​​ខ្លួន​​​​​​​​​​​​​ប៉ុណ្ណោះ។

៣. ​​​​​​​​​ឆ្លុះ​​​កញ្ចក់

​​មនុស្ស​​​ស្រី​​​ចំណាយ​ពេល​យូរ​​នៅ​មុខ​​កញ្ចក់​​​ ជួន​​​កាល​​​​​​មិន​​​សូវ​​​ចេះ​​​​តែង​​​ខ្លួន​​​អី​​​​នោះ​ទេ តែ​​​​​​ចូលចិត្ត​​​​​​​​​​​លេង​​ទឹក​មុខ​​​​កាច់​​​​រាង​ចុះ​​ឡើង​​ពេល​​​​​​​ឆ្លុះ​​​​​​​កញ្ចក់​​ម្តងៗ​​​។​​

​​៤. ​​ស្លៀក​​​​ខោអាវ​​​​​​​គេង​​យប់​​ដដែលៗ​​​មិន​​​​​​​គក់​​​​​​​​

​​​​​​​​ពេល​​​ចេញ​​​ក្រៅ​​​​​​ម្តងៗ​​​ ​​​​​ងូត​​ទឹក​​ បាញ់​ទឹក​អប់​​​ឡើង​ហំ ​​​​​​តែ​​​​​​បើ​​​ទំនេរ​​​នៅ​​ផ្ទះ​វិញ​​​​​​​​​​ ​​ចូល​​ចិត្ត​​​​ស្លៀក​​​​ខោអាវ​​គេង​​​យប់​​​រលុងៗ ​​​​​២-៣​​ថ្ងៃ​ជាប់​មិន​​ប្តូរ​​​​សោះ​។

៥. ​និយាយ​​​​​ដើម​​​​​​មនុស្ស​​​ប្រុស​​

​ឲ្យ​តែ​​បាន​​​នៅ​​​ជុំ​​​គ្នា​ជាមួយ​​មិត្ត​ភ័ក្តិ​​​​​ជិតស្និទ្ធ ​​​​​​​​​​​​មិន​​ដែល​​រំលង​​និយាយ​​ប្រាប់​គ្នា​ ពី​​​​​ប្រុសៗ​ណា​​​​​ពូកែ​​ឆាត​​មក​​ញ៉ែ ប្រុស​ណា​ចរិត​អន់​​អី​​គឺ​​ចេញ​មក​​អស់​​​រលីង​​​តែ​ម្តង។​

៦. ​ចង់​បាន​​​ចំណាប់​​អារម្មណ៍​

​​ទោះ​និយាយ​​ថា​​​អត់​​​ចង់​​បាន​​ចំណាប់​​​អារម្មណ៍ ក៏​​មិន​​​​មែន​ជា​​ការ​ពិត​ ព្រោះ​​​ពេល​ធ្វើ​អ្វី​មួយ​ ​មនុស្ស​ស្រី​​​​​​តែង​ចង់​​​បាន​​​កិត្តយស តម្លៃ​​ និង​​ការ​​ចាប់​​​អារម្មណ៍​ពី​មនុស្ស​​​​ជុំវិញ​​​​​ខ្លួន។

៧. ​Screenshots ផ្ញើ​​ឲ្យ​គ្នា​ទៅ​​​វិញ​ទៅ​មក​​​​​​

​​ពេល​​មាន​រឿង​អ្វី​​​​មួយ​​​​ចង់​​ប្រាប់​គ្នា​ឲ្យ​​ដឹង ​​​មិន​​​បង្អង់​​​យូរ​ ​​ឃើញ​​ភ្លាម Screenshots ​ភ្លែត ផ្ញើរ​​​​​​ចូល​ក្នុង​​​​ក្រុម​​ ​​ចែក​គ្នា​​មើល ចែក​គ្នា​​សើច​បែក​​ផ្សែង។

៨. ​យក​​​​​​ម៉ាស៊ីន​​​​គាប​​សក់​​​ធ្វើ​​ជា​​ឆ្នាំង​​​​​​​​អ៊ុត

​ពេល​ណា​​​ប្រញាប់​​​ខ្លាំង ហើយ​​​ឃើញ​​កអាវ ​ឬ​កន្លែង​ណា​​ដែល​មិន​​ត្រង់​​​​​​​​​​​​​​​​​​​​​​​ ខ្ជិល​​​​​​ប្រើ​​​​ឆ្នាំង​​អ៊ុត​ ​​គឺ​​​​​​​​​យក​ម៉ាស៊ីន​​​​គាប​​សក់​​​​ជំនួស​​​តែម្តង។

៩. ញ៉ាំ​​​​មិន​​​សំចៃ​​មាត់

​​មនុស្ស​ស្រី​​​​​​​​​​​​​​ពេល​​នៅ​​​មុខ​គេ​ឯង ​ធ្វើ​ដូច​​ជា​​​​ស្រលាញ់​​សុខភាព​ ថែរក្សា​​រាង​ណាស់ តែ​​ការ​ពិត​​​​នៅ​​ផ្ទះ​វិញ​ ញ៉ាំ​​មិន​សំចៃ​មាត់ ​​​​លួច​ញ៉ាំ​​ទាំង​​​យប់អធ្រាត្រ​​ក៏​មាន​។

១០. ​នៅ​​​សុខ​​ៗ​​មាន​អារម្មណ៍​​​​ចង់​យំ​

​​​​​​​​​ពេល​​នៅ​​​​ម្នាក់​​​​​ឯង សំងំ​ក្នុង​​​បន្ទប់ នៅ​​​សុខ​​ៗ​​​ក៏​​មាន​អារម្មណ៍​​​​​ថា​ចង់​យំ​​ ដោយ​មិន​​ដឹង​​​​មូល​ហេតុ​​​​​អី​​ឲ្យ​​ពិត​​ប្រាកដ៕

ចុចអានបន្ត៖ កូន​ស្រី​! ​បើ​ចង់​រស់​នៅ​ក្នុង​ជីវិត​ដ៏​ស្រស់​​បំព្រង​​​ គួរ​​អប់រំ​​ខ្លួន​ឲ្យ​​មាន​ ២​ចំណុច​នេះ

ប្រភព៖ usefulgen ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម