គន្លឹះ​ថែ​រក្សា​សម្រស់​ឱ្យ​ក្មេង​បាន​យូរ ទោះ​ចូល​​ឆ្នាំ​ថ្មី​​ក៏​មិន​ភ័យ​ខ្លាច​ចាស់

  • 2019-02-04 05:20:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្នាំ​ថ្មី​ចូល​មក​ដល់ វ័យ​ក៏​កាន់​តែ​វិវត្ត​ចាស់ៗ​មួយ​កម្រិត​ទៀត​ដែរ។ ចំណែក​ការ​ងារ និង​កិច្ចការ​ប្រចាំ​ថ្ងៃ​ក៏​ត្រូវ​កើន​ឡើង​ទ្វេ​ដង​ដូចគ្នា។ ដូច្នេះ​បើ​អ្នក​ជា​មនុស្ស​រវល់​នឹង​ការងារ​ច្រើន​មិន​មាន​ពេល​ថែ​ទាំ​ស្បែក​ឱ្យ​បាន​ដិត​ដល់​ ហើយ​ត្រូវ​ចំណាយ​លុយ​ច្រើន​ដើម្បី​ទិញ​គ្រឿង​សម្អាង​មក​ជំនួយ​សម្រស់ អ្នក​អាច​សាក​ល្បង​វិធី​សាស្ត្រ​ខាង​ក្រោម​នេះ​បាន៖

គេង​ឱ្យ​បាន​ស្កប់ និង​គ្រប់​គ្រាន់

គ្រឿង​សម្អាង​ដែល​អាច​ជួយ​ឱ្យ​សម្រស់​អ្នក​នៅ​តែ​ស្រស់​ថ្លា​យូរ​អង្វែង​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នោះ​គឺ​ការ​គេង​បាន​គ្រប់​គ្រាន់។ ជា​ធម្មតា ស្បែក​ត្រូវ​ការ​ជម្រុះ​កោសិកា​ចាស់​និង​បណ្ដុះ​អា​ថ្មី​ឡើង​វិញ​នៅ​ចន្លោះ​ម៉ោង​១០​យប់ ដល់​ម៉ោង​២​រំលង​អធ្រាត្រ​រៀងរាល់​យប់។ អំឡុង​ពេល​នេះ ស្បែក​ត្រូវ​ការ​ការ​សម្រាក​ឱ្យ​ល្អ និង​ក្នុង​កន្លែង​ដែល​មាន​ផាសុកភាព​ដើម្បី​ស្រូប​យក​សារធាតុ​បំប៉ន​សម្រាប់​ឱ្យ​ស្បែក​លូត​លាស់​បាន​ល្អ។

ចុចអាន៖ ទម្លាប់​៥​យ៉ាង​​ធ្វើ​មុន​ចូល​គេង​រាល់​​យប់ ជួយ​បង្កើន​អាយុ​រស់​បាន​យូរ

ដូច្នេះ​បើ​អ្នក​ចូល​​គេង​ក្រោយ​ម៉ោង​នេះ វា​នឹង​មិន​ល្អ​ចំពោះ​ស្បែក​ឡើយ។ គ្រូ​ពេទ្យ​តែង​ណែនាំ​ថា ការ​គេង​បាន​ស្កប់ និង​បាន​គ្រប់​គ្រាន់​នឹង​បណ្ដេញ​ភាព​ហត់នឿយ​ពី​រាងកាយ​​បាន ពេល​ក្រោក​ឡើង​នៅ​ព្រឹក​ថ្មី។ អ្នក​នឹង​មាន​កម្លាំង​ពេញ​អាច​បំពេញ​ការងារ​បាន​ល្អ ឯ​ខួរ​ក្បាល​ក៏​ស្រឡះ​គិត​អ្វី​ក៏​ឆាប់​ចេញ។ ផ្ទុយ​ទៅ​វិញ កាល​ណា​គេង​មិន​គ្រប់​ អារម្មណ៍​នឹង​ប្រែ​ជា​ឆេវឆាវ គិត​នេះ​គិត​នោះ​ ចេះ​តែ​រវើរវាយ ធ្វើ​អ្វី​មិន​អាច​ស្យង់​អារម្មណ៍​បាន​ល្អ​ឡើយ។

កាត់​បន្ថយ​ការ​ប្រើ​ទូរសព្ទ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន

គោល​គំនិត​ដំបូង​នៃ​ការ​បង្កើត​ Smartphones គឺ​ជួយ​មនុស្ស​ឱ្យ​ក្ដាប់​បាន​ពិភពលោក​ក្នុង​ដៃ បាន​ន័យ​ថា​គ្រប់​យ៉ាង​ដែល​កើត​ឡើ​ងនៅ​លើ​ផែន​ដី​អាច​ឱ្យ​មនុស្ស​ដឹង​យ៉ាង​ងាយ​ស្រួល និង​ឆាប់​រហ័ស។ ផ្ទុយ​ទៅ​វិញ វា​បាន​ធ្វើ​ឱ្យ​មនុស្ស​ញៀន​ដល់​ថ្នាក់​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ បើ​គ្មាន​ទូរសព្ទ​នៅ​ក្បែរ​ខ្លួន។ នារី​ភាគ​ច្រើន​តែង​ប្រើ​កុំព្យូទ័រ និង​ទូរសព្ទ​មុន​ពេល​ចូល​គេង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​គេង​របស់​ពួក​គេ​មិន​សូវ​បាន​ស្កប់​ល្អ។

ចុចអាន៖ អ្នក​ចូល​ចិត្ត​ប្រើ​ទូរសព្ទ​មុន​ចូល​គេង គួរ​ដឹង​រឿង​សំខាន់​៧​ចំណុច​នេះ ទើប​គ្មាន​គ្រោះថ្នាក់

មិន​ខុស​គ្នា​ដែរ ​ពន្លឺ​បៃតង ឬ​ពណ៌​ខៀវ​​ដែល​បញ្ចេញ​ដោយ​ពន្លឺ​ទូរសព្ទ​និង​កុំព្យូទ័រ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ស្បែក​អ្នក​ដោយ​មិន​ដឹង​ខ្លួន ទោះ​បី​វា​មិន​បញ្ចេញ​សញ្ញាណ​ធ្ងន់ធ្ងរ​ដូច​ជា​ដល់​ថ្នាក់​រលាក ឬ​ប៉ះពាល់​ដែល​អាច​មើល​ឃើញ​ដោយ​ភ្នែក​ងាយ តែ​វា​ធ្វើ​ឱ្យ​ស្បែក​អ្នក​នឹង​ទៅ​ជា​ស្ងួត គ្មាន​សំណើម ឬ​ស្រអាប់​មិន​ស្រស់​ថ្លា។ ដូច្នេះ​បើ​អ្នក​ចង់​បាន​ស្បែក​ស្រស់​ស្អាត គួរ​បោះ​បង់​ទម្លាប់​ចុច​ទូរសព្ទ​ ឬកុំព្យូទ័រ​មុន​ចូល​គេង​ទៅ ហើយ​ជំនួស​មក​វិញ​ដោយ​ការ​អាន​សៀវភៅ ឬ​ផឹក​ទឹក​ដោះ​គោ​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​ដើម្បី​គេង​លក់​ស្រួល។

បន្ថែម​សំណើម​ដល់​ស្បែក​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន

ពេល​ណា​ស្បែក​អស់​កម្លាំង វា​ពិត​ជា​ត្រូវ​ការ​ជាតិ​សំណើម និង​សារធាតុ​ចិញ្ចឹម​ដើម្បី​បាន​សម្រាក និង​លូត​លាស់​បាន​ល្អ។ បន្ថែម​ពី​នេះ​ទៅ​ទៀត ការ​ផ្ដល់​សំណើម​ដល់​ស្បែក​បាន​គ្រប់​គ្រាន់​ដោយ​ការ​ផឹក​ទឹក​ឱ្យ​បាន​​គ្រប់​គ្រាន់ ការ​ប្រើ​ស្ព្រាយ​ទឹក​រ៉ែ​បាញ់​ពី​លើ​ស្បែក ឬ​ប្រើ​ម៉ាស​អាច​ជួយ​ឱ្យ​ស្បែក​លូត​លាស់​បាន​លឿន និង​ក្មេង​ជាង​វ័យ។ ​

ចុចអាន៖ សញ្ញា​សុខភាព​១០​យ៉ាង បញ្ជាក់​ថា​អ្នក​ផឹក​ទឹក​មិន​គ្រប់​តាម​រាងកាយ​ត្រូវ​ការ

​អ្នក​អាច​មើល​ឃើញ​តារា​មិន​ថា​តារា​ជាតិ​ឬ​អន្តរជាតិ​ទេ តែង​ប្រើ​ម៉ាស​ជា​ប្រចាំ​ដើម្បី​បន្ថែម​សំណើម​ដល់​ស្បែក​ទាំង​ផ្ទៃ​មុខ និង​ដង​ខ្លួន ព្រោះ​ជាតិ​សំណើម​នេះ​សំខាន់​ណាស់​ក្នុង​ការ​ថែ​រក្សា​សម្រស់​ឱ្យ​នៅ​ស្រស់​ស្អាត។

គិត​គូរ​ពី​របប​អាហារ​ឱ្យ​បាន​ត្រឹម​ត្រូវ

ស្បែក​ដែល​មាន​សុខភាព​ល្អ​មិន​​មែន​ស្អាត​តែ​ពី​ខាង​ក្រៅ​ដោយ​ប្រើ​ឡេ ឬ​របស់​ជំនួយ​ឡើយ វា​ក៏​ត្រូវ​ការ​ឱ្យ​ស្អាត​ពី​ក្នុង​មក​ដែរ។ របប​អាហារ​ដែល​គ្មាន​ជីវជាតិ ឬ​មិន​ល្អ​ចំពោះ​សុខភាព​ដូច​ជា​ អាហារ​ជាតិ​ខ្លាញ់​ច្រើន​ពេក អាហារ​ហឹរ​ពេក ឬ​ផ្អែម​ពេក ឬ​ពួក​ជាតិ​អាល់កុល​​នឹង​ធ្វើ​ឱ្យ​ស្បែក​អ្នក​ស្រអាប់ ពិបាក​ជម្រុះ​កោសិកា​ចាស់​ចោល និង​អាច​វិវត្ត​ទៅ​រក​ភាព​ចាស់​លឿន។

ក្រៅ​ពី​នេះ ​ការ​ញ៉ាំ​អាហារ​មិន​ល្អ​ទាំង​នេះ​នឹង​ធ្វើ​ឱ្យ​អាយុ​រំពឹង​ទុក​របស់​មនុស្ស​ត្រូវ​កាត់​បន្ថយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផង​ដែរ។ ដូច្នេះ​គួរ​គិត​គូរ​ឱ្យ​បាន​ដិត​ដល់​លើ​របប​អាហារ ត្រូវ​ចេះ​ជ្រើស​រើស​អាហារ​ដែល​មាន​វីតាមីន​គ្រប់​គ្រាន់ដូច​ជា​បន្លែ​ ផ្លែ​ឈើ​ដែលគ្មាន​ជាតិ​គីមី និង​ញ៉ាំ​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​ប្រភេទ​ឈាម និង​វ័យ​របស់​អ្នក។

ចុចអាន៖ មក​ដឹង​របប​អាហារ​ដែល​គួរ​ញ៉ាំ​ឱ្យ​ត្រូវ​តាម​ប្រភេទ​ឈាម

ឧស្សាហ៍​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ស្រាយ

​ការ​ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់​ថ្លា​ក៏​ជា​វិធី​ដែល​អាច​នាំ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ​ពី​ខាង​ក្នុង​មក​ដែរ។ ដូច្នេះ​ហើយ​ដើម្បី​បាន​ស្បែក​ស្អាត អ្នក​គួរ​ចំណាយ​ពេល​ទៅ​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ហើយ​ជៀស​វាង​ការ​ឱ្យ​ស្បែក​ត្រូវ​នឹង​កម្ដៅ​ផ្ទាល់​ ឬ​ប៉ះពាល់​ផ្សែង​កខ្វក់​​ញឹកញាប់​ពេក៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម