ទើបដើម​ឆ្នាំ​ តែ​បើជួប​ហេតុ​ភេទ​ទាំង​នេះ ធានា​ថា​ពេញ​មួយ​ឆ្នាំ អ្នក​នឹង​សំណាង​រហូត

  • 2019-02-05 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​​​ទើប​តែ​ចាប់​ផ្ដើម​ឆ្នាំថ្មី តែ​អ្នក​ជួប​ឲ្យ​ហេតុភេទ​ទាំង​នេះ​ហើយ នោះ​មាន​ន័យ​ថា​ពេញ​មួយ​ឆ្នាំ​នេះ អ្នក​នឹង​មាន​សំណាង​រាប់​មិន​អស់។

១. ដើម​ឈើ​ដុះ​លូតលាស់​ឡើង​ខ្ចី

ជា​ធម្មតា នៅ​ពេល​ដែល​ម្ចាស់​ផ្ទះ​កំពុង​យីអ៊ុន​ដាក់ មាន​ទុក្ខ​នោះ រុក្ខជាតិ​នៅ​ក្នុង​ផ្ទះ នឹង​ក្រៀមស្វិត រលួយ​តាម​នោះ​ដែរ។ ផ្ទុយ​មក​វិញ បើ​រាសី​ម្ចាស់​ផ្ទះ​កំពុង​ឡើង ទេវតា​កំពុង​ជួយ​នោះ ដើម​ឈើ ក៏​ដូច​ជា​សត្វ​ចិញ្ចឹម​ក្នុង​ផ្ទះ​នឹង​មាន​សភាព​រស់​រវើក ស្រស់​ញញឹម​ទៅ​តាម​នោះ​ដែរ ហើយ​ម្ចាស់​ផ្ទះ​ចង់​ដាំ​ដើម​អី​ក៏​ឲ្យ​ផ្លែ​ផ្កា​បាន​យ៉ាង​ល្អ។

២. រើស​បាន​លុយ ឬ​របស់​របរ​តាម​ផ្លូវ

រើស​បាន​លុយ ឬ​របស់ ទោះ​តូច ឬ​ធំ​គឺ​សុទ្ធ​តែ​ជា​ឲ្យ​ហេតុ​សំណាង​ទាំង​អស់។ ដើម្បី​ឲ្យ​លាភ​ក៏​ដូច​ជា​សំណាង​កាន់​តែ​បាន​កើន​ទ្វេ​ឡើង អ្នក​អាច​យក​លុយ​ដែល​រើសបាន​នេះ​មក​ជួយ​អ្នក​ក្រ នោះ​សំណាង និង​លាភ​កើន​ទ្វេ​ដង។

៣. អចេតនា​ស្លៀក​ខោអាវ​បញ្ច្រាស

បើ​ទើប​ដើម​ឆ្នាំ ហើយ​ស្រាប់​តែ​ស្លៀក​ខោអាវ​បញ្ច្រាសនោះ អ្នក​កុំ​ទាន់​ព្រួយ​បារម្ភ នេះ​គឺ​ជា​សញ្ញា​ល្អ​ទេ។ សម្រាប់​អ្នក​ដែល​ជួប​តែ​រឿង​ស៊យ​កាល​ពី​ឆ្នាំ​មុន មាន​ន័យ​ថា ភាព​ស៊យ​ទាំង​នោះ នៅ​ឆ្នាំ​នេះ​នឹង​បាត់​អស់។ ជំនួស​មក​វិញ​មាន​តែ​រឿង​ហេង​វិញ។

៤. ឆ្កែ​រត់​ចូល​ផ្ទះ

ដើម​ឆ្នាំ​បើ​អ្នក​ណា​ជូន​ឆ្កែ​ជា​កាដូ ឬ​ឆ្កែ​វង្វេង​រត់​ចូល​ផ្ទះ​អ្នក​នោះ កុំ​ដេញគ្នា​ចេញ​ឲ្យ​សោះ​ព្រោះ​ជា​ឲ្យ​ហេតុ​ល្អ។ សត្វ​ឆ្កែ​មិន​ត្រឹម​តែ​តំណាង​ឲ្យ​លាភ​នោះ​ទេ វា​ក៏​ជា​តំណាង​ឲ្យ​មនុស្ស​ស្មោះ​ត្រង់​ផង​ដែរ។ ដូច​នេះ នៅ​ក្នុង​ឆ្នាំ​នេះ អ្នក​អាច​មាន​ទាំង​លាភ​សំណាង ថែម​ទាំង​មាន​មុនុស្ស​ល្អ​មក​ជួយ​យក​អសារ​ទៀត​ផង៕

ចុចអាន៖ចំនួនលុយក្នុងអាំងប៉ាវមិនមែនចេះតែដាក់ទេ បើដាក់មិនត្រូវអាចនាំស៊យទៅ​វិញ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម