ចំនួនលុយក្នុងអាំងប៉ាវមិនមែនចេះតែដាក់ទេ បើដាក់មិនត្រូវអាចនាំស៊យទៅ​វិញ

  • 2019-02-04 02:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ជូន​អាំងប៉ាវ គឺ​ជា​ទំនៀមទម្លាប់​មួយ​របស់​ប្រជាជន​ចិន នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ដើម្បី​នាំ​លាភ​សំណាង ដល់​មនុស្ស​ជា​ទីស្រលាញ់​របស់​ពួក​គេ។

ប៉ុន្តែ​ការ​ដាក់​លុយ​នៅ​ក្នុង​អាំងប៉ាវ មិនមែន​ចេះ​តែ​ដាក់​ឡើយ ព្រោះ​បើ​ដាក់​ខុស អាច​នឹង​នាំ​សំណាង​អាក្រក់​ដល់​អ្នក​ក៏​ថា​បាន។

ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​ខ្លះៗ​ទាក់​ទង​នឹង​ការ​ដាក់ និង​ទទួល​យក​អាំងប៉ាវ

#១ មិន​ត្រូវ​ដាក់​លុយ​កាក់​នៅ​ក្នុង​អាំងប៉ាវ​ឡើយ

#២ ជៀសវាង​ការ​ដាក់​ចំនួន​លុយ ដែល​មាន​លេខ៤ ដូចជា ៤០០៛, ៤០០០៛, ៤០០០០៛... ជាដើម

នៅ​ក្នុង​ភាសា​ចិន ពាក្យ «លេខ៤» មាន​សូរ​សំឡេង​ដូច ពាក្យ «ស្លាប់» ដូច្នេះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា សំណាង​អាក្រក់។ ចំនួន​លេខ​គូ (លើក​លែង​តែ លេខ​៤) សុទ្ធ​តែ​ល្អ​ប្រសើរ ជាង​ចំនួន​លេខ​សេស។ វា​កាន់​តែ​ប្រសើរ បើ​ចំនួន​លុយ​ចាប់​ផ្ដើម ឬ​បញ្ចប់​ដោយ លេខ៨ ដូចជា ៨០០៛, ៨០០០៛, ៨០០០០៛ ជាដើម ព្រោះ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជួយ​បង្កើន​សំណាង​ល្អ។

#៣ ត្រូវ​ត្រៀម​អាំងប៉ាវ​នៅ​ក្នុង​ខ្លួន​ក្នុង​អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន រយៈពេល​១៦​ថ្ងៃ (ពី​ថ្ងៃ​ចូល​ឆ្នាំ ដល់ ថ្ងៃ​បង្ហោះ​គោម) ក្នុង​ករណី​អ្នក​ជួប​នរណា​ម្នាក់​ដោយ​ចៃដន្យ ហើយ​ត្រូវ​ឲ្យ​អាំងប៉ាវ​ទៅ​គេ។

#៤ អ្នក​គួរ​ដាក់​ចំនួន​លុយ​ខុស​គ្នា នៅ​ក្នុង​អាំងប៉ាវ​ផ្សេង​គ្នា ដើម្បី​អាច​ដឹង​បាន​រហ័ស​ថា អាំងប៉ាវ​ដែល​អ្នក​ឲ្យ​គេ មាន​ចំនួន​លុយ​ប៉ុន្មាន។

#៥ ចំពោះ​អ្នក​ទទួល​យក​អាំងប៉ាវ ត្រូវ​ទទួល​យក​ដោយ​ដៃ​ទាំង​២។ ការ​ប្រើប្រាស់​ដៃ​ម្ខាង​ទទួល​យក​អាំងប៉ាវ គឺ​ជា​ទង្វើ​មិន​សមរម្យ។

#៦ នៅ​ពេល​អ្នក​ទទួល​បាន​អាំងប៉ាវ អ្នក​គួរ​តែ​សម្ដែង​នូវ​ការ​អរគុណ និង​ស្វាគមន៍​អ្នក​ឲ្យ​ដោយ​ការ​ពេញចិត្ត ហើយ​ត្រូវ​និយាយ​ជូន​ពរ​ទៅ​គេ​វិញ។

#៧ អ្នក​មិន​គួរ​បើក​មើល​អាំងប៉ាវ នៅ​ចំពោះ​មុខ​អ្នក​ឲ្យ​ឡើយ

ប្រភព៖ China Highlights ប្រែសម្រួល៖ សេង ឡុង

អត្ថបទពេញនិយម