នារី​ម្នាក់​ប្រាប់​ពី​វិធី​សម្រក​ទម្ងន់​បាន​ ៣០ គីឡូ​ក្នុង​រយៈពេល​ត្រឹម​៤ខែ

  • 2019-02-01 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កញ្ញា​ម្នាក់​​មាន​ឈ្មោះ​ថា​ "Silk” និង​ instragram ឈ្មោះ @maikoke បាន​ទម្លាយ​ប្រាប់​ពី​វិធី​សម្រក​ទម្ងន់ស្ទើរ​មិន​គួរ​ឲ្យ​ជឿពី ៨៥ គីឡួ​ មក​នៅ​សល់​ ៥៥ គីឡូ​។​ នាងសម្រក​បាន​ ៣០​ គីឡូ​ ដោយ​ប្រើ​ពេល​ត្រឹម​តែ​ ៤​ខែ​ប៉ុណ្ណោះ ដោយ​មិន​ប្រើ​ថ្នាំ​ជំនួយ​អ្វី​ទាំង​អស់​។ ចង់​ដឹង​ថា​គាត់​ប្រើ​វិធី​អ្វី​ខ្លះ​អត់​? តោះ​មក​មើល​ទាំង​អស់​។

សម្រក់​ទម្ងន់​ដោយ ហាត់​ប្រាណ

គាត់បាន​ចាប់​ផ្ដើម​ហាត់​ប្រាណ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ ៤​ខែ​ ប្រហែល​ជា​១​ទៅ​២​សប្ដាហ៍​ គីឡូ​ក៏​ថយ​ចុះ​។​ អ៊ីចឹង​ហើយ​នាង​ក៏​បន្ត​ហាត់​ប្រាណ​ទៀត​ បន្ទាប់​ពី​ហាត់​ប្រាណ​ហើយ​ត្រូវ​ញ៉ាំ​តែ​ទឹក​ធម្មតា​ តែ​បើ​ឃ្លាន​ញ៉ាំ​តែ​ទឹក​ដោះ​គោ​ជា​មួយ​ផ្លែ​ឈើ​ទៅ​បាន​ហើយ​។​​ ក្រៅ​ពី​ហាត់​ប្រាណ​ នាង​គេង​នៅ​ម៉ោង​ ៣-៤ រសៀល​។

២​ខែ​ដំបូង​ផ្ដោត​ទៅ​លើ​លំហាត់​ប្រាណ​បែប​ Cardio ដើម្បី​សម្រក​ខ្លាញ់​សិន

-​បង្វិល​កង​ ពេល​ព្រឹក​ ១ម៉ោង​ ឬ​ ២ម៉ោងក្នុង​១ថ្ងៃ

-​រាំ​តាម​ Youtube របស់​ The fitness marshall ២បទ​ក្នុង​១​ថ្ងៃ​រឺ​ច្រើន​ជាង​ហ្នឹង

-​លើក​ដុំ​ដែក​ស្រាល​ៗ​ ដើម្បី​ធ្វើ​ឲ្យ​ដើម​ដៃ​តូច​ រយៈពេល​ ២០-៤០ ដង

-​ដើរ​ជុំ​វិញ​ផ្ទះ​ ពី​ ៣០នាទី​ ទៅ​១ម៉ោង

​២​ខែ​បន្ទាប់​ផ្ដោត​លើ​លំហាត់​ប្រាណ​បែប​ Bodaywave ដើម្បី​រឹត​បន្តឹង​សាច់​ដុំ​

១.​ដើរ​លើ​ម៉ាស៊ីន​ហាត់​ប្រាណ​ឲ្យ​បាន​ ១ម៉ោង

២.ជិះ​កង់​ ៣០នាទី ទៅ​ ១ម៉ោង

៣.បង្វិល​កង​ ៣០នាទី​ ទៅ​ ១​ម៉ោង

៤.លើក​ដុំ​ដែក​ស្រាល​ៗ​ដើម្បី​បន្តឹង​ដើម​ដៃ​ ពី​២០-៤០​ដង

៥.រត់​ដៃ​ទៅ​ក្រោយ​ ធ្វើ​ខ្នង​ឲ្យ​ត្រង់​ ហើយ​បញ្ឈរ​ជង្គង់​ ងើប​ចុះ​ឡើង​ៗ​ ពី​៤០-៨០​ដង​

៦.អង្គុយ​ចុះ​ឡើង​ៗ​ ១០០​ដង​ លើក​ជើង​ឡើង​លើ​១០០​ដង​ (​ឆ្លាស់​គ្នា​ម្ខាង​ ៥០​ដង​)

៧.ដាក់​ដៃ​ទៅ​មុខ​ត្រង់​ ហើយ​បន្ទន់​ជង្គង់​ ចុះ​ឡើង​ៗ ១០០​ដង​។

សម្រក​ទម្ងន់​ដោយ​មិន​តម​អាហារ

គាត់ប្រាប់​ថា​គាត់មិន​បាន​បង្អត់​អាហារ​ខ្លួន​ឯង​ទេ​ តែ​នាង​ញ៉ាំ​គ្រប់​សព្វ​។​ គ្រាន់​តែ​កំណត់​ចំនួន​ញ៉ាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​បាន​ហើយ​។​ អ្នក​មិន​គួរ​ញ៉ាំ​របស់​ហឹរ​ទេ​ពេល​កំពុង​សម្រក​គីឡូ​។​ គួរ​តែ​ញ៉ាំ​ ទឹក​ដូង​ ទឹក​ផ្លែឈើ​គ្រប់​ប្រភេទ​ ដោយ​បន្ថែម​ យ៉ាអួរ​ ល្ពៅ​ដុត​ ចេក​ស្ងោរ​ ពោត​ស្ងោរ​ សណ្ដែក​ស្ងោរ​ និង​ទឹក​ដោះ​គោ​រសជាតិ​គ្រាប់​អាល ​មុន​ ផឹក​ទឹក​ ២ទៅ​៣​លីត្រ​ ក្នុង​១​ថ្ងៃ​។​ ផឹក​ទឹក​២​ទៅ​៣​កែវ​ក្រោយ​ភ្ញាក់​ពី​គេង​ កុំ​ផឹក​ជាតិ​ស្រវឹង​ ឬ​ទឹក​ដែល​មាន​ជាតិ​ហ្គាស​។​ ញ៉ាំ​ឲ្យ​ឆ្អែត​គឺ​បាន​ហើយ​ ដើម្បី​កុំ​ឲ្យ​មើល​ទៅ​ឃើញ​បាក់​។​

សម្រក​គីឡូ​ដោយ​ ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង

១.មើល​រូបថត​ខ្លួន​ឯង​កំឡុង​ពេល​​ស្គម​និង​ស្រស់​ស្អាត​

២.មើល​ការ​បង្ហាញ​ម៉ូដ​ ឬ​អ្នក​បង្ហាញ​ម៉ូដ​ល្បី​ៗ​

៣.ចង់​ស្លៀក​សម្លៀក​បំពាក់​ស្អាតៗ

៤.ថត​រូប​ខ្លួន​ឯង​ទុក​ឲ្យ​បាន​ច្រើន​

៥.Save quote ដែល​លើក​ទឹក​ចិត្ត​ខ្លួន​ទុក​ក្នុង​ទួរសព្ទ​ឲ្យ​បាន​ច្រើន​ បើ​អាច​ដាក់​លើ Lock screen ទៅ

៦.ថ្លឹង​គីឡូ​រាល់​ព្រឹក​ ហើយ​កត់​ចំណាំ​ទុក​ផង

៧.ពេល​ពិបាក​ចិត្ត​កុំ​ញ៉ាំ

៨.ត្រូវ​តែ​អត់​ធ្មត់​ កុំ​ដាក់​សម្ពាធ​ឲ្យ​ខ្លួន​ឯង

៩.ជ្រើស​រើស​របៀប​ហាត់​ប្រាណ​ណា​ដែល​សម​នឹង​ខ្លួន​ឯង​

សម្រក​គីឡូ​ដោយ​ ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ខ្លួន​ឯង

គន្លឹះ​មួយ​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្គម​បាន​គឺ​ អាកប្បកិរិយា​។​ «​ធាត់​អាច​ស្គម​បាន​ តែ​ត្រូវ​ចាំ​ថា​របស់​ល្អ​មិន​មែន​បាន​មក​ដោយ​ស្រួល​ទេ​»​ អ្នក​ត្រូវ​តែ​អត់​ធ្មត់​ឲ្យ​ខ្លាំង​ ហើយ​មិន​ត្រូវ​រក​លេស​ដោះ​សារ​ឲ្យ​ខ្លួន​ឯង​ទេ​។​ ក្រៅ​ពី​បាន​រាង​ស្អាត​ ស្បែក​ស្អាត​ អ្នក​ក៏​អាច​ទទួល​បាន​សុខ​ភាព​ល្អ​ផង​ដែរ​៕

ប្រភព៖ jelly ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម