វិធី​ស្រលាញ់​ខ្លួនឯង​ដែល​មនុស្ស​រាល់គ្នា​គួរតែ​ធ្វើ

  • 2019-02-01 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 217

ចន្លោះមិនឃើញ

កុំ​រវល់​តែ​តាម​ស្រលាញ់​អ្នក​ដទៃ​ពេក​អី ងាក​មក​មើល និង​ស្រលាញ់​ខ្លួន​ឯង។ ប្រសិនបើ​អ្នក​មិន​ស្រលាញ់​ខ្លួនឯង​ទេ តើ​អ្នក​អាច​រំពឹង​អ្នក​ដទៃ​ឲ្យ​ចូលចិត្ត​អ្នក​បាន​យ៉ាង​ដូចម្ដេច? ជីវិត​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ហេតុផល​រាប់​ពាន់ ដើម្បី​រស់នៅ​ក្នុង​ភាព​វិជ្ជមាន។ តែ​បើ​អ្នក​មិន​ទាន់​ដឹង​ពី​វិធី​ស្រលាញ់​ខ្លួន​ឯង​បែប​ណា​ទេ កញ្ញា សូម​បង្ហាញ​តិចនិក​ប៉ុន្មាន​យ៉ាង​នេះ។

១.កុំ​រក្សា​ការ​គិត​មិន​ល្អ​ពី​អតីតកាល​របស់​អ្នក

រឿង​ដែល​វា​កន្លង​ផុត​ទៅ​ហើយ អ្នក​មិន​ចាំបាច់​នឹក​គិត ឬ​ខ្វល់​ពី​វា​ឡើយ ព្រោះ​នោះ​ជា​ទង្វើ​ធ្វើ​បាប​ខ្លួនឯង​ទៅ​វិញ។ អតីតកាល​បណ្ដោយ​ឲ្យ​វា​កន្លង​ផុត​ទៅ ឲ្យ​វា​មក​នៅ​វិលវល់​ក្នុង​ខួរក្បាល​គឺ​វា​មិន​ល្អ​ទេ។

រូបតំណាង

២.ជឿ​ថា អ្នក​សម​នឹង​ទទួល​បាន​ការ​ស្រលាញ់

អ្នក​ត្រូវ​បាន​គេ​ស្រលាញ់​ជា​និច្ច នេះ​ជា​ពាក្យ​ដែល​អ្នក​ត្រូវ​តែងតែ​នឹក​ឃើញ។ ប្រសិនបើ​នរណា​ម្នាក់​បាន​ចាកចេញ​ពី​អ្នក ហើយ​ធ្វើបាប​អ្នក​នោះ​វា​មិន​មាន​បញ្ហា​អ្វី​ទេ នោះ​គួរតែ​ប្រាប់​ថា អ្នក​នោះ​ជា​មនុស្ស​គ្មាន​សំណាង។

៣.កុំ​ធ្វើ​បាប​ខ្លួន​ឯង​ឲ្យ​មាន​ស្លាកស្នាម

ការ​ធ្វើ​ទារុណកម្ម​ខ្លួនឯង ជា​ទង្វើ​មិន​សមរម្យ​សោះ​ឡើយ។ ខ្លួន​អ្នក​មិន​បាន​ធ្វើ​ខុស​អ្វី​ឡើយ ដូច្នេះ​ហើយ​គួរតែ​ថែរក្សា និង​ថ្នាក់ថ្នម​ខ្លួន​វិញ​ទើប​ល្អ។

៤.មាន​មោទនភាព​ចំពោះ​ការ​រីកចម្រើន​ទាំងអស់​ដែល​អ្នក​បាន​ធ្វើ

អ្នក​មិន​អាច​រីក​លូតលាស់​ក្នុង​រយៈ​ពេល ១ ខែ​ហើយ​ក្លាយ​ជា​មហាសេដ្ឋី។ ដូច្នេះ​សូម​កុំ​ឲ្យ​មាន​ចិត្ត​ស្កប់ស្កល់​ចំពោះ​អ្វី​ដែល​អ្នក​កំពុង​ជឿន​នៅ​មុខ​នេះ​ទៅ។ មិន​ថា​កិច្ចការ​នោះ​តូច​ប៉ុណ្ណា​ទេ គួរតែ​សរសើរ និង​លើក​ទឹកចិត្ត​ខ្លួនឯង។

រូបតំណាង

៥.ចូរ​កុំ​ឲ្យ​ភាព​អវិជ្ជមាន​ហូរ​ចូល​ខួរ​ក្បាល​អ្នក

ធ្វើ​ជា​មនុស្ស​ល្អ​ចំពោះ​មនុស្ស​រាល់​គ្នា ដូចនេះ​ក៏​គួរ​ធ្វើ​ល្អ​ចំពោះ​ខ្លួនឯង​ផង​ដែរ។ កុំ​ស្ដាប់ និង​ដឹង​ឮ​រឿងរ៉ាវ​មិន​ល្អ​ពី​ជុំវិញ​ខ្លួន​អី ព្រោះ​វា​មិន​បាន​ជួយ​អ្វី​ដល់​អ្នក​ឡើយ។

៦.ស្រលាញ់ គោរព ខ្លួនឯង

ពេលវេលា គឺ​ខ្លី​ណាស់​ដើម្បី​រស់​នៅ​មាន​ភាព​សុខ​សាន្ត ដូចនេះ​កុំ​ខឹង​ក្រេវក្រោធ​ចំពោះ​ខ្លួនឯង។ស្រលាញ់ គោរព និង​ទទួល​យក​អ្វី​ដែល​អ្នក​មាន នោះ​ជា​សេចក្ដី​សុខ​បំផុត៕

ចុចអាន៖៥​យ៉ាង​ដែល​អ្នក​ត្រូវ​​ធ្វើជា​រៀង​រាល់​ថ្ងៃ ដើម្បី​កុំ​ឲ្យ​ជីវិត​នេះ​មាន​វិប្បដិសារី


ប្រភព៖ lifehacks ប្រែ​សម្រួល៖ ទ្រី រ៉ាវី