៧​ យ៉ាង​ដែល​មនុស្សស្រី​គួរ​តែ​បោះចោល បើ​ចង់​បាន​សុភមង្គលពិត

  • 2019-02-01 01:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​យើង​អត់​មាន​នរណា​ម្នាក់​ចង់​លំបាក ចង់​កើត​ទុក្ខ​ទេ តែ​ជីវិត​មនុស្ស​គឺ​ចៀស​មិន​ផុត​ឡើយ។ យ៉ាង​ណា​ក៏​ដោយ​ទុក្ខ​តិច​ ឬ​ច្រើន​ក៏​អាស្រ័យ​នឹង​ខ្លួន​ឯង​ដែរ បើ​អ្នក​ចេះ​គ្រប់គ្រង​ចិត្ត​ អ្នក​នឹង​អាច​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​ឯង​មាន​ក្ដីសុខ ច្រើន​ជាង​ទុក្ខ។ ខាង​ក្រោម​នេះ​ជា​ចំណុច​ដែល​មនុស្ស​ស្រី​គួរ​តែ​លះ​បង់ បើចង់​បាន​សុភមង្គល​មែន​នោះ៖

១. ចង់​ក្លាយ​ជា​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ​

គ្មាន​អ្នក​ណា​កើត​មក​ល្អ​គ្រប់​ទាំង​អស់​នោះ​ទេ​ បើ​អ្នក​មាន​​អី​​ដែល​ខ្វះខាត​ អ្នក​គួរតែ​ទទួល​យក។​ ​គំនិត​​ដែល​ចង់​ក្លាយ​ខ្លួន​ជា​មនុស្ស​ដែល​ល្អ​គ្រប់​ដប់​​​គឺ​ធ្វើ​អ្នក​គ្មាន​សេចក្ដី​សុខ​ឡើយ គឺ​មាន​តែ​​ការ​លោភលន់ ការ​ប្រកួតប្រជែង ការ​ច្រណែន​តែ​ប៉ុណ្ណោះ។

រូបតំណាង

**២. ភាព​អវិជ្ជមាន​**

កុំ​ចំណាយ​ពេល​មួយ​ជីវិត​អ្នក​គិត​តែ​រឿង​ដែល​អាក្រក់​នោះ​ ត្រូវ​មើល​អ្វី​ៗ​ដោយ​សេចក្ដី​ល្អ​ នោះ​ទើប​នាំ​ឲ្យ​ចិត្ត​អ្នក​រីករាយ​បាន។ បង្ហាត់​ខួរ​ក្បាល​អ្នក​ឲ្យ​គិត​អ្វី​ដែល​ប្រសើរ អ្វី​ដែល​អាច​ទៅ​រួច កុំ​ចូលចិត្ត​បង្អាក់ បង្អាប់​ខ្លួន​ឯង​ពេក។

៣. ការ​រំពឹង​ទុក​ខ្ពស់​ពេក​

ជីវិត​មិន​មែន​ចេះ​តែ​ជោគជ័យ​នោះ​ទេ​ វា​តែង​មាន​ភាព​បរាជ័យ​ខ្លះ​ ដូច្នេះ​អ្នក​ត្រូវ​ចេះ​គ្រប់​គ្រង​ចិត្ត​ខ្លួន​ឯង​ ហើយ​កុំ​រំពឹង​ទុក​លើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​អ្នក​ និង​អ្វី​ដែល​មិន​អាច​នឹង​កើត​ឡើង​សោះ។ ការ​ដែល​រំពឹង​ខុស​ពី​ការ​ពិត​បែប​នេះ អាច​ឲ្យ​អ្នក​បាក់ទឹកចិត្ត​បាន ព្រោះ​អ្នក​មិន​អាច​ទទួល​វា​បាន​ក្នុង​ដៃ​ឡើយ។

៤. គិត​អាក្រក់​លើ​ខ្លួន​ឯង​

កុំ​តូច​ចិត្ត​នៅ​អ្វី​ដែល​យើង​មាន​ បើ​អ្នក​មាន​រូបរាង​មិន​ស្អាត​ ក្រ នោះ​អ្នក​រឹត​តែ​ត្រូវ​តស៊ូ​ ដើម្បី​ឲ្យ​ខ្លួន​ឯង​ល្អ​ មិន​មែន​អង្គុយ​តែ​បន្ទោស​ អង្គុយ​តែ​តូច​ចិត្ត​នោះ​ទេ​។

៥. គេចវេះ​​ពី​បញ្ហា​

អ្នក​មិន​គួរ​រត់​គេច​ពី​បញ្ហា​ដែល​​អ្នក​កំពុង​ជួប​ប្រទះ​នោះ​ទេ​ អ្នក​គួរ​តែ​ព្យាយាម​រក​ដំណោះ​ស្រាយ​ទើប​អ្នក​អាច​រស់​នៅ​ដោយ​សប្បាយ​ចិត្ត។ គេច​ដល់​ទីណា​ក៏​អ្នក​មិន​អាច​រស់​ស្រួល​ចិត្ត​ដែរ ដូច្នេះ​ប្រឈម​មុខ​ជាមួយ​វា​ទើប​ជា​ការ​ល្អ។

៦. រស់​ជាមួយ​អតីតកាល​

គ្មាន​អ្នក​ណា​គ្មាន​អតីតកាល​នោះ​ទេ​ តែ​អ្នក​មិន​គួរ​ស្ពាយ​វា​ជាប់​ខ្លួន​រហូត​នោះ​ដែរ​ បើ​អ្នក​បាក់​បែក​ពី​​សង្សារ​ឬ​ក៏​លែង​លះ​គ្នា​ អ្នក​គួរ​តែ​បោះ​វា​ចោល​ហើយ​រីក​រាយ​ជាមួយ​បច្ចុប្បន្ន​ដែល​អ្នក​មាន​។

៧. ផ្ញើដង្ហើមលើគេ

អ្នក​មិន​គួរ​​​ឲ្យ​ជីវិត​អ្នក​រស់​ដោយ​សារ​តែ​អ្នក​ផ្សេង​ជ្រោមជ្រែង​នោះ​ទេ​ រឿង​ដែល​អ្នក​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​អ្នក​គួរតែ​ធ្វើ​ ដើម្បី​ឲ្យ​ជីវិត​មាន​តម្លៃ។ ពេល​ខ្លះ​ទោះ​តិច​តួច​ក៏​ដោយ បើ​អ្នក​ធ្វើ​វា​បាន​ដោយ​ខ្លួន​ឯង​អ្នក​នឹង​សប្បាយ​ចិត្ត ជា​អ្វី​ដែល​អ្នក​ទទួល​បាន​ពី​គេ៕

រូបតំណាង

ចុចអាន៖រស់​ក្នុង​សង្គម​ទំនើប​មួយ មនុស្សស្រី​គួរ​តែ​ដឹង និង​រៀន​នូវ​រឿង​ ១០​យ៉ាង​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម