សម្ភារៈ​ចាំបាច់​មួយ​ចំនួន មាន​កូន​តូច​អ្នក​ម្ដាយ​គួរ​ត្រៀម​ទុក​ពេល​ឈឺ មិន​បាច់​រក​ពេទ្យ

  • 2019-01-31 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដែល​កូន​មាន​សភាព​មិន​សូវ​ប្រក្រតី ដូចជា​ក្ដៅ​ខ្លួន​ស្ទេញ​ៗ ហៀរសំបោរ ក្អក ឬ​តឹង​ច្រមុះ ធ្វើឲ្យ​អ្នក​ម្ដាយ​បារម្ភ​ណាស់។ នៅ​ក្នុង​ស្ថានភាព​ថ្ងៃ​ដំបូង​ៗ អ្នក​គួរតែ​មាន​ត្រៀម​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​ទុក​ព្យាបាល​ដោយ​ខ្លួនឯង កុំ​ទាន់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ភ្លាម​ៗ។ នៅ​ពេល​ដែល​អនុវត្ត​វិធី​ទាំង​នេះ​មិន​បាន​ប្រសិទ្ធភាព ចាំទៅ​រក​ពេទ្យ។

១.បន្ទះ​បញ្ចុះ​កម្ដៅ/បន្ទះ​ត្រជាក់

ទារក​បន្ទាប់​ពី​ចាក់​ថ្នាំ​វ៉ាក់សាំង​ពេល​មួយ​ខែ​កន្លះ ពីរ​ខែ​កន្លះ និង​បី​ខែ​កន្លះ អាច​មាន​អាការៈ​ក្ដៅ​ខ្លួន។ ដូចនេះ​ពេទ្យ​តែងតែ​ប្រាប់​ម្ដាយ​ឲ្យ​លេប​ថ្នាំ និង​បិទ​បន្ទាប់​ត្រជាក់​នៅ​លើ​ថ្ងាស និង​កន្លែង​ចាក់​ថ្នាំ​កូន ដើម្បី​បង្ការ​ឈឺ​ចុក​ចាប់ និង​ប៉ោង​មុខ​របួស។

រូបតំណាង

**២.ថ្នាំ​ប៉ារ៉ាសេ​តាម៉ុល**

ថ្នាំ​ប្រភេទ​នេះ​គ្រប់​ក្រុម​គ្រួសារ​តែង​តែ​មាន​ទុក​បង្ការ​ជា​ប្រចាំ។ ប៉ុន្តែ​ក្នុង​ករណី​ទារក​គេ​មាន​ថ្នាំ​គ្រប់​តូច​ៗ ឬ​ជា​សេរ៉ូ​ប៉ារ៉ា ដើម្បី​កុំ​ឲ្យ​កូន​តូច​ពិបាក​លេប ហើយ​ប្រភេទ​សេរ៉ូ​ប៉ារ៉ា​គេ​ត្រូវ​លេប​តាម​អាយុ និង​ទម្ងន់​កូន។ ដូចនេះ​ពេល​ទិញ​មក​ទុក អ្នក​គួរ​តែ​សូម​ការ​ណែនាំ​ពី​គ្រូពេទ្យ​ជាមុន និង​មិន​ត្រូវ​ប្រើ​ច្រើន​ពេក​ទេ បើ​ក្មេង​នៅតែ​មិន​បាច់​ក្ដៅ​ខ្លួន គួរតែ​នាំ​ទៅ​មន្ទីរពេទ្យ។

រូបតំណាង

៣.កូន​កន្សែង និង​កាធុន

នៅ​ពេល​កូន​មាន​អាការ​ក្ដៅ​ខ្លួន ក្រៅ​ពី​ឲ្យ​ថ្នាំ​ផឹក អ្នក​ត្រូវ​ជ្រលក់​កូន​កន្សែង​នឹង​ទឹក​រួច​យក​ទៅ​ជូត​ខ្លួន ហើយ​ត្រូវ​ឧស្សាហ៍​ផ្លាស់ប្ដូរ​កន្សែង​យក​មក​ជ្រលក់​ទឹក។ កន្លែង​ដែល​ត្រូវ​ជូត​ខ្លួន​មាន​ក ខ្នង ក្លៀក ខ្លួន និង​ត្រង់​គន្លាក់​ដៃ​ជើង ហើយ​អាច​យក​កន្សែង​សើម​នោះ​ទៅ​រុំ​ខ្លួន តែ​ត្រូវ​ពួត​ឲ្យ​អស់​ទឹក។

រូបតំណាង

៤.ឧបករណ៍​​វាស់​ស្ទង់​កម្ដៅ

ដើម្បី​ឲ្យ​ប្រាកដ​ថា​កូន​មាន​អាការ​ក្ដៅ​ខ្លួន ឬ​មិន​ក្ដៅ គឺ​ត្រូវ​មាន​វា។

រូបតំណាង

៥.ឧបករណ៍​បូម​សំបោរ និង​ម៉ាស៊ីន​ឆ្ពង់

ឧបករណ៍​នេះ​ម្ដាយ​គ្រប់​រូប​គួរតែ​មាន​ទុក​សាគួរ​ពេល​កូន​មាន​ជំងឺ​ផ្ដាសាយ។

រូបតំណាង

៦.សេរ៉ូម​ប្រៃ

វា​អាច​មក​បក​ប្រើ​ដើម្បី​កណ្ដក់​ក្នុង​ច្រមុះ​កុំ​ឲ្យ​តឹង លាង​សំបោរ​ក្នុង​ច្រមុះ និង​ដាក់​ក្នុង​ឧបករណ៍​ឆ្ពង់ ដើម្បី​ឲ្យ​កូន​ដក​ដង្ហើម​ស្រួល។

រូបតំណាង

៧.ប្រេង​រឹត​ពោះ

នៅ​ផ្ទះ​មាន​កូន​តូច គួរតែ​ត្រៀម​ប្រេង​កូឡា ទុក​លាប​ពេល​សត្វ​ល្អិត​ទិច ឬ​ខាំ ទុក​រឹត​ពោះ​ពេល​ហើម​ពោះ និង​មិន​ដើរ​ខ្យល់​ជា​ដើម។ ប្រសិនបើ​អ្នក​មិន​ចង់​ប្រើ​ប្រេង​រឹត ឬ​ប្រេង​កូឡា​ដែល​មាន​លក់​ស្រាប់​អ្នក​អាច​ធ្វើ​វា​ដោយ​ខ្លួនឯង​ក៏​បាន​ដែរ។

រូបតំណាង

៩.សឺរាំង

វា​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ទារក ដោយ​អ្នក​ខ្លះ​យក​វា​ទៅ​បញ្ចុក​ថ្នាំ​កូន និង​លាង​សំបោរ​ជាដើម៕

រូបតំណាង

ចុចអាន៖សម្ភារ​ចាំបាច់​​​​ត្រៀម​ទុក​​​សម្រាប់​ទារក ​ដែល​អ្នក​ម្តាយ​​គួរ​ទិញ​មុន​ពេល​សម្រាល​បុត្រ ពេល​កូនតូចហើមពោះ​យប់​ព្រលប់​ មានក្រូច​សើច​+ខ្ទឹម​សប្រើ​ជំនួស​ប្រេង​កូឡា​ បាត់ដូចគេបេះ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម