ងើប​ពី​ដេក បើ​មាន​សញ្ញា​ទាំង​នេះ អ្នក​កំពុង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ

  • 2019-01-31 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ក្រោក​ពី​ដំណេក គឺ​ជា​វេលា​ដែល​មនុស្ស​គ្រប់​រូប​ស្រស់​ស្រាយ​បំផុត យ៉ាងណាក្ដី បើ​ងើប​ឡើង​មិន​ស្រស់​បស់ ហើយ​បែរ​ជា​មាន​សញ្ញា​ទាំង​នេះ​វិញ អ្នក​អាច​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ។

១.មាន​អារម្មណ៍​ថា​ឃ្លាន​ខ្លាំង

ប្រសិន​បើ​មនុស្ស​ធម្មតា ឃ្លាន​ក្រោយ​ពេល​ក្រោក​ពី​ដំណេក នៅ​ពេល​ដែល​ទទួល​ទាន​អាហារ​ព្រឹក​ហើយ​ភ្លាម ពួក​គេ​នឹង​មាន​អារម្មណ៍​បាត់​ឃ្លាន ហើយ​ភាព​នឿយ​ហត់​ទាំង​ប៉ុន្មាន នឹង​បាត់​ភ្លាម។ ផ្ទុយ​មក​វិញ បើ​អ្នក​មាន​រោគ​សញ្ញាង​ជំងឺ​ទឹក​នោម​ផ្អែម អាការៈ​ឃ្លាន និង​នឿយ​ហត់​នេះ​នឹង​អូន​បន្លាយ​ដល់​ថ្ងៃ ទោះ​បី​ជា​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ហើយ​ក៏​ដោយ។

២.ឈឺក្បាល​វិល​មុខ ពេល​ក្រោយ​ពី​គេង

បើ​អ្នក​មាន​សញ្ញា​នេះ​មាន​ន័យ​ថា​សរសៃ​ឈាម​នៅ​ត្រង់​ក​រប​ស់​អ្នក​កំពុង​ត្រូវ​គាប​សង្កត់ ហើយ​អាការៈ​នេះ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ បើ​ប្រទះ​ករណី​នេះ អ្នក​មិន​គួរ ងើប​ស្ទុះ​ពី​គ្រែ​ភ្លាម​ៗ​ឡើយ អាច​ធ្វើ​ឲ្យ​ដាច់​សរសៃ​ឈាម។ ត្រូវ​ងើប​ពី​ខ្នង​សន្សឹម​ៗ ជៀស​វាង​ការវិល​មុខ​លើស​ដើម និង​បង្ការ​ការ​ដាច់​សរសៃ​ឈាម​នៅ​ឆ្អឹង​ក។

៣.បែក​ញើស

ពេល​ព្រឹក​គឺ​ជា​ពេល​ដែល​ត្រជាក់​បំផុត ហើយ​ក៏​រាង​កាយ​យើង​ក៏​មិន​ធ្វើ​សកម្មភាព​អ្វី​ទាំង​អស់។ តែ​បើ​អ្នក​បែក​ញើស​ច្រើន ដល់​ថ្នាក់​ជោគខ្លួន​នោះ នេះ​គឺ​សញ្ញា​មិន​ប្រក្រតី​ហើយ។

៤.ហើម​មុខ

ជា​ធម្មតា​ក្រោយ​ពេល​គេង​យូរ​ពេញ​មួយ​យប់ មនុស្ស​គ្រប់​គ្នា តែង​មាន​អាការៈ​ហើម​មុខ​មាត់​បន្តិច ​តែ​ធ្វើ​ចលនា​បន្តិច ឬ​ក្រោយ​ពេល​លុប​មុខ អាការៈ​នេះ​នឹង​ស្រក​ទៅ​ឯង​ៗ។ យ៉ាងណាមិញ ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម អាកការៈ​ហើម​មុខ​នេះ នឹង​អូស​បន្លាយ​ក្នុង​រយៈ​ពេល​យូរ​ពី​១​ម៉ោង ដល់​៣​ម៉ោង បើ​ធ្ងន់​ធ្ងរ​គឺ​ដល់​ថ្ងៃ​តែ​ម្ដង។

ក្រៅ​ពី​នេះ សញ្ញាង​មួយ​ទៀត​របស់​អ្នក​​កើត​ទឹក​នោម​ផ្អែម​នោះ​គឺ ស្រាប់​តែ​ស្រក​គីឡូ​ដោយ​មិន​អាច​គ្រប់​គ្រង​បាន គឺ​នៅ​សុខ​ៗ​ស្រាប់​តែ​ទម្ងន់​ចុះ​ពី ៥ ទៅ ១០ គីឡូ​ក្នុង​រយៈ​ពេល ២-៣ ខែ​តែ​ម្ដង។ នេះ​គឺ​បណ្ដាល​ពី​អ័រម៉ូន​អាំងស៊ុយលីន​​មិន​អាច​បញ្ចូន​សារជាតិ​គ្លុយកូស​ចូល​ក្នុង​កោសិការ​បាន​ធ្វើ​ឲ្យ​អ្នក​ទោះ​ញ៉ាំ​យ៉ាង​ណា​ក៏​មិន​អាច​ឡើង​គីឡូ៕

ចុចអាន៖

ប្រភព៖ Phunutoday អត្ថបទ៖Caramel