ដល់ពេលត្រូវទិញផលិតផលសម្អាតមុខម៉ាកល្បីឲ្យអស់ដៃហើយ ចុះដល់ទៅ ៣០% តែ ៤ថ្ងៃទេនៅហ្គាឌៀន

  • 2019-01-31 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចាប់​ទី​ថ្ងៃទី ៣១ មករា​ ដល់​ថ្ងៃ​ទី ៣ កុម្ភៈ ២០១៩ នេះ ហ្គាឌៀន​ មាន​ប្រូម៉ូសិន​ពិសេស​ទៀតហើយ ជា​កាដូ​ដល់​សុភាពនារី និង​បុរស​ទាំង​អស់​ គឺ ​ការ​បញ្ចុះ​តម្លៃ ៣០% លើ​គ្រប់​ផលិតផល​សម្អាត​ស្បែក​មុខ​គ្រប់​ប្រភេទ និង​មាន​ចំនួន​ជាង៣​០​ម៉ាក​ឯណោះ តែ​ ៤​ថ្ងៃ​ប៉ុណ្ណោះ។

ក្នុង​នោះ​ដែរ មាន​ម៉ាក​ល្បីៗ ជាច្រើន​ដូចជា Avene, Bioderma, L’Oréal, Frudia, Skin79, Nivea, Vaseline, Garnier, Dr.Somchai, T-zone, Cure, Topicream, ISIS Pharma, Gatsby, Pond’s និង​ម៉ាក​ល្បី​ផ្សេង​ៗ​ទៀត។

ហ្គាឌៀន “Guardian” គឺ​ជា​ហាង លក់​ផលិតផល​សម្រស់ និង​សុខភាព​នាំ​មុខ​គេ មាន​ច្រើន​ជម្រើស​គ្រប់​ផលិតផល​សម្រស់ ជា​ពិសេស​តម្លៃ​សមរម្យ និង​សម្បូរ​ទៅ​ដោយ​កម្មវិធី​បញ្ចុះ​តម្លៃ​ថ្មី​ៗ​ ។

លោក​អ្នក​អាច​រក​ទិញ​បាន​គ្រប់​សាខា​ហាង​ហ្គាឌៀន​ទាំង ១១សាខា​ នៅ​ភ្នំពេញ ដែល​មាន​ដូច​ជា ៖

  • សាខា​ផ្សារ​ទំនើប​សូរិយា
  • សាខា​ផ្សារ​ទំនើប​ស៊ីធីម៉ល់
  • សាខា​ផ្សារ​ទំនើប​រតនាផ្លាសា
  • សាខា TK Avenue
  • សាខា Exchange Square
  • សាខា​ទួលទំពូង
  • សាខាបឹងកេងកង១
  • សាខា​ឈូក​មាសផ្លាសា
  • សាខា​វិថី F&B នៃ​បុរី​ប៉េង​ហ៊ួត​បឹង​ស្នោ
  • សាខា​សែន​សុខ (​ទល់​មុខ​អតីត​សាកលវិទ្យាល័យ​លីម​កុក​វីញ)
  • សាខា MidTown លើផ្លូវ២០០៤ ។

Guardian គឹ​ជា​ហាង​លក់​ផលិតផល​សម្រស់ និង​សុខភាព​ដែល​មាន​សាខា នៅ ៦​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដូចជា​​ ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម ប្រ៊ុយណេ និងកម្ពុជា។ ហ្គាឌៀនកម្ពុជាត្រូវបានដំណើរការក្រោមដំបូលរបស់ ឌី អេហ្វ អាយ​ ឡាក់គី ដែលជាក្រុមហ៊ុនមេ មានដំណើរការផ្សារទំនើបឡាក់គី ឡាក់គីព្រីម៉ៀម។

ព័ត៌មាន​បន្ថែម សូមចូលទៅ​ហ្វេសប៊ុក៖ guardian.cambodia

អត្ថបទ៖ លីដា

អត្ថបទពេញនិយម