បញ្ហា​​​ ១០​​​ យ៉ាង ​​គូ​​ស្នេហ៍​​ណា​​ក៏​មិន​អាច​ជៀស​​​​ផុត

  • 2019-01-30 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​អ្វី​ដែល​​​សំខាន់​​​​​បំផុត​​ក្នុង​ទំនាក់​ទំនាក់​​​​ស្នេហា​​ គឺ​​ការ​​​​​ប្រាស្រ័យ​​ទាក់ទង​​​​​​​​​​​​​​​​​និង​ទំនុក​​ចិត្ត។ ​​​ស្នេហា​​​អាច​​​​​​ឋិតថេរ​​​យូរ​​​​​អង្វែង លុះ​​ត្រា​​តែ​​មាន​​​​​ទំនាក់​​ទំនាក់​​​ល្អ​​​និង​​​​ចេះ​​​យល់​​ចិត្ត​​គ្នា​​ទោ​​វិញ​ទៅ​មក​។ ​​​​​​​មាន​​កត្តា​​​ច្រើន​​​យ៉ាង​ណាស់ ដែល​​នាំ​​​ឲ្យ​​​​គូ​ស្នេហ៍​​​ ប្រែ​​ក្លាយ​​​​ពី​​​​ផ្អែម​ល្ហែម​​ទៅ​ជា​​​ល្វីង​​​ជូរ​ចត់​​។ ​​​​​​ជាពិសេស​​មាន​បញ្ហា​​​​​​​ចម្បង​​​​​១០​យ៉ាង ដែល​ពួក​គេ​​មិន​​អាច​​​ជៀស​​ផុត ទោះ​​មិន​​ចូល​​​​​ទាំង​ស្រុង​​​​​ ​​​​​​ហោច​ណាស់​​​ក៏​​មាន​​ខ្លះ​​ៗ ក្នុង​​​ចំណោម​​​ចំណុច​​​​ខាង​ក្រោម​នេះ​។​​

​​​​​​​១. ​​​​​រស់​នៅ​​​ឆ្ងាយ​​ពី​គ្នា​​​​

​​​​​​​​គម្លាត​​​រវាង​​មនុស្ស​ពីរ​​​​​​​នាក់​​ ​​​បាន​បែង​​​ចែក​​ពួក​គេ​ជា​​ពីរ​​​ចំណែក​ផ្សេង​គ្នា​​​​។ អ្នក​ខ្លះ​​អាច​​​​ចេញ​ទៅ​​​​បំពេញ​​បេសកកម្ម​ការងារ​​តាម​​​ខេត្ត​​​​ក្នុង​រយៈ​ពេល​យូរ​ ឬ​​​​ទៅ​​បន្ត​ការ​​សិក្សា​នៅ​​បរទេស​​ជា​ដើម​។ ​​​​​​បញ្ហា​​​​​​​​​ធំ​​​ដែល​​​​​​ត្រូវ​​​ប្រឈម គឺ​​​​​​មិន​បាន​​​ជួប​មុខ​​​គ្នា​​ផ្ទាល់​​រាល់​ថ្ងៃ ខ្វះ​ភាព​​ស្និទ្ធស្នាល​ ​ខ្វះ​​​ទំនុក​​ចិត្ត​​ ឬ​​អាច​​មាន​​អារម្មណ៍​ថា​​​​​​​​ឃ្លាត​​​ឆ្ងាយ​​​​កាន់​​​តែ​​​ខ្លាំង​​​​ពី​​មួយ​​ថ្ងៃ​​​ទៅ​​​​​​មួយ​​ថ្ងៃ​​។ បើ​​​គ្មាន​​​វិធី​​​​ការពារ​ទេ​​​ ​​ចំណង​​ស្នេហ៍​​នឹង​​​ដាច់​​​​​រហែក​​​​នៅ​​​ថ្ងៃ​ណា​មួយ​​មិន​ខាន។ ចុច​អាន៖ វិធី​​ថែរក្សា​ស្នេហា​ឲ្យ​ដល់​ថ្ងៃ​រៀបការ ទោះបី​​ដៃ​​គូ​រស់​នៅ​ក្រៅ​ប្រទេស​ ឬ​ឆ្ងាយ​យ៉ាង​ណា​ក៏​ដោយ

​​​​​២. មាន​គំនិត​ផ្ទុយ​គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​មនុស្ស​​ពីរ​នាក់​មិន​​អាច​មាន​គំនិត​​​​ដូច​គ្នា​ទាំង​ស្រុង​​បាន​​ឡើយ​។ យ៉ាង​ណា​​​​បើ​គេ​​ទាំង​​ពីរ មាន​គំនិត​​​ផ្ទុយ​គ្នា​​​ខ្លាំង​គេ ​គឺ​ជា​​សញ្ញា​មិន​ល្អ​​ទាល់​​​តែ​​សោះ​ ព្រោះ​​ភាព​​​​មិន​​​ចុះ​​សម្រុង​​នឹង​​អាច​​​កើត​​​ឡើង​​គ្រប់​​ពេល​​វេលា គ្រប់​ទី​កន្លែង។

​​​៣. ភាសា​​​​

​​​​ក្នុង​​​​ពិភពលោក​​​ដ៏​​ធំ​​ធេង​​​មួ​យ​នេះ​​​​​ ​​​​​​​​​មាន​​ជាតិ​​សាសន៍​​ជា​​​ច្រើន​ មក​​ពី​​​ប្រទេស​​​​​​ផ្សេង​គ្នា ​និង​​​ប្រើ​​​ប្រាស់​​​​ភាសា​ខុសៗ​គ្នា​​។ យ៉ាង​ណា​​​ស្នេហា​​​មិន​អាច​​ហាម​​​ឃាត់​បាន​ឡើយ​ សូម្បី​ពេល​ខ្លះ​​​​​​មនុស្ស​​ពីរ​នាក់​​ មិន​សូវ​​​យល់​​​​​ច្បាស់​ពេល​សន្ទនា​​​គ្នា​​​​ក៏​ដោយ ពួក​គេ​​​នៅ​​​តែ​ធ្លាក់​ក្នុង​អន្លង់​​ស្នេហ៍​​បាន​សម្រេច។ ​​​​​​ពេល​​​​ដំបូង​​ៗ​​មិន​សូវ​​អី​​ប៉ុន្មាន​ទេ ​​​តែ​​បើ​​អ្នក​​​​​​រស់​​នៅ​​​ជាមួយ​​គ្នា​​​​​យូរៗ​ទៅ ​​ពេល​មាន​​បញ្ហា​​កើត​ឡើង​​ អាច​​​នឹង​​​ច្របូក​​​ច្របល់​កាន់​​​តែ​ស្មុគស្មាញ​​​​​​​​ពិបាក​​​ដោះ​ស្រាយ ដោយ​​សារ​តែ​​និយាយ​​មិន​​​យល់​គ្នា​ទៅ​​វិញ​​​ទៅ​មក។

​​​៤. ឯក​​រាជ្យ​ជ្រុល​​ពេក​​​​

​នរណា​​ក៏​​ត្រូវ​​​ការ​​ភាព​​​ឯករាជ្យ​​​នៅ​​ក្នុង​​​​ខ្លួន​​ដែរ​ ប៉ុន្តែ​​​​បើ​មាន​​​គូ​​​ហើយ​ គួរ​​ធ្វើ​​​​​ខ្សោយ​​​ខ្លះ​ទៅ​​។ ​​​ធ្វើ​​​​​​ខ្សោយ​​មិន​មែន​​​​សំដៅ​​​លើ​​ភាព​​​​ទន់​ជ្រាយ​​​គ្មាន​​ជំហរ​នោះ​​​ទេ ​​​តែ​​ត្រូវ​​​ចេះ​​​ហា​មាត់​​​ពឹង​​គេ​​​ខ្លះ ឬ​​​​សុំ​​​យោបល់​​ពេល​អ្នក​ជួប​​​ទុក្ខ​​លំបាក​​​​​​​​។ ​បើ​​​ធ្វើ​​ខ្លួន​​​រឹង​​មាំ​​ជ្រុល​​​​​ពេក​ ស្នេហា​​ដូច​ជា​​គ្មាន​​​​ន័យ​​​សោះ​ឡើយ ព្រោះ​​អ្នក​​មិន​​​​ហ៊ាន​​​ចែក​​រំលែក​​​​​​​ទុក្ខ​​និង​​​​សុំ​​​ជំនួយ​​​​ពី​​​​មនុស្ស​​ដែល​​​​​ខ្លួន​​ស្រលាញ់។

​​​៥. ​មោទនភាព​​ចំពោះ​​​ខ្លួន​​​​ឯង​​​ពេក​​​​

​មនុស្ស​​បែប​នេះ​​តែង​​មាន​​អំនួត​​​ខ្លាំង​​លើ​​ខ្លួន​ឯង ​​​មិន​​សូវ​​ស្តាប់​​គំនិត​​​យោបល់​​អ្នក​​ដទៃ​ ជា​​​ហេតុ​​​​​​បង្ក​​ឲ្យ​​​មាន​ជម្លោះ​​ ជជែក​​​​​​​​​ចង់​ឈ្នះ​​ចាញ់​​​​។ ទោះ​​​​​បី​​​ចេះ​ដឹង​​ មាន​ទ្រព្យ​​​​ច្រើន​​យ៉ាង​ណា គួរ​​​ចេះ​​​​ដាក់​​ខ្លួន​​​​​ខ្លះ​​​ផង ទើប​​​​ចុះ​ចំណោម​ជាមួយ​គេ​​ឯង​​។

​​​៦. ​​​​​ធ្វើ​​​​អី​​​បញ្ឆិតបញ្ឆៀង​​​​​

​​​​​ខឹង​មិន​​ចំ​​​​ខឹង ​កើត​​ទុក្ខ​​មិន​​​​ចំ​​​កើត​ទុក្ខ ​​តែ​ជា​​កាយ​​​វិការ​​​​ទាម​ទារ​​​ចំណាប់​អារម្មណ៍​​​ចង់​​​​ឲ្យ​​គេ​​លួង​​ទៅ​​​វិញ​​​​។ ​​​មាន​​​រឿង​​​អ្វី​ ​ត្រូវ​​បើក​​ចិត្ត​និយាយ​​​​​​​ត្រង់​​ បើ​​​​​​រវល់​​តែ​​ងរង៉ក់​​​ដូច​ក្មេង​​​នោះ គេ​​​ច្បាស់​​​ជា​​ចាត់​ទុក​​អ្នក​ជា​​មនុស្ស​ពូកែ​​ដ្រាម៉ា គ្មាន​​​ហេតុផល។

​​​៧. អាត្មានិយម​​​​​

​​​​​​​​បើ​​អ្នក​​​ជា​​មនុស្ស​​អាត្មានិយម​​គិត​តែ​​ប្រយោជន៍​​ផ្ទាល់​​ខ្លួន ​​ទោះ​​បី​​ក្តី​​ស្រលាញ់​​​​​​​​ធំធេង​​​ប៉ុនណា ក៏​​គង់​តែ​​​រលាយ​​សាប​សូន្យ ព្រោះ​​​​​​គ្មាន​​នរណា​​​ អាច​​រស់​​នៅ​​​​ជាមួយ​​​មនុស្ស​​​ប្រភេទ​​នេះ​បាន​​ទេ។

​​​៨. បណ្តាញ​​​សង្គម​​​​

​បណ្តាញ​​សង្គម​​អាច​​ធ្វើ​ឲ្យ​មនុស្ស​​ស្និទ្ធស្នាល​គ្នា​​​​​ ហើយ​​ក៏​អាច​ធ្វើ​​ឲ្យ​​មនុស្ស​​យល់​​ច្រឡំ​​​​ខឹង​គ្នា​បាន​យ៉ាង​​​​ងាយ​​​​​​។​ ​ដូច​ជា​​ពេល​​​​​ចេញ​​​ទៅ​​ខាង​​ក្រៅ​​​​​​រវល់​តែ​​​​​​​​​ឈ្ងោក​មុខ​​​​​លេង​​បណ្តាញ​​​​សង្គម​ ​មិន​​​សូវ​​​​បាន​និយាយ​​​រក​​អ្នក​​ដែល​​​​​កំពុង​​​​​​តែ​​នៅ​​ជិត​​​​ខ្លួន​ ការ​​​មិន​​​បើក​មើល​សារ​ឬ​​ឆ្លើយ​​តប​​យឺត​​​យ៉ាង​ជា​​ដើម​។

​​​៩. ​​​​មិន​​​​​​យក​​​​​ចិត្ត​ទុក​​​ដាក់​​​​​​​​

​​​​​មិន​ថា​​អ្នក​​​​​រវល់​​ជាមួយ​​ការងារ​​​​​​​​​​​​​​ខ្លាំង​​កម្រិត​ណា​​ទេ ​ត្រូវ​​​ចេះ​​បែង​​​ចែក​​​ពេល​​វេលា​ ផ្តល់​​ក្តី​​​​​ស្រលាញ់ និង​​​យក​​​ចិត្ត​​ទុក​​ដាក់​​ព្រួយ​​​បារម្ភ​​ពី​គ្នា​ជានិច្ច។ លុយ​​​សំខាន់​​​​ ​តែ​​​សុភមង្គល​​​​សំខាន់​​​ជាង​លុយ​​ទៅ​ទៀត។

​​​​​​​​​​​១០. ​​​​សង្ស័យ​​​ច្រើន​​​​

​​​​​​​​មួយ​​ថ្ងៃៗ​​ ចេះ​​​​​តែ​​​សង្ស័យ​នេះ សង្ស័យ​​នោះ​​ឥត​​​ល្ហែ​។ ស្នេហា​​​​បើ​​មិន​ទុក​​ចិត្ត​គ្នា​​​ទៅ​​ហើយ ​អ្នក​​​​អាច​​នឹង​​ឈ្លោះ​គ្នា​​​រាល់​​ថ្ងៃ​​ក៏​​ថា​​​បាន​។ ដោយ​​សារ​​​​ភាគី​​ម្ខាង​​​ចូល​ចិត្ត​​​រក​​រឿង ខ្វះ​​​​ភស្តុតាង ឬ​​ចូល​ចិត្ត​​​ស្រមើ​ស្រមៃ​​​ផ្តេស​​ផ្តាស​​តែ​​ម្នាក់​​ឯង​​​​​។​​ ​​

​​​១០​​​ចំណុច​​​ដែល​បាន​​​រៀប​​រាប់​​​ខាង​​លើ​​​​ សុទ្ធ​​​សឹង​​តែ​ជា​​​​​បញ្ហា​​ដែល​នាំ​​ឲ្យ​​គូ​​ស្នេហ៍​​បែប​​បាក់​​​ និង​​​រស់​​នៅ​គ្មាន​​ក្តី​​​សុខ​​ ដូច្នេះ​​ហើយ​​​​ បើ​​​​​​អ្នក​មាន​​​​​ចំណុច​​ណា​​​មួយ​​​​គួរ​​ទប់​​ស្កាត់​​ការពារ​ឲ្យ​​​​​ហើយ កុំ​​ចេះ​​​តែ​​​បណ្តែត​បណ្តោយឲ្យសោះ៕​​​​​​​​

ចុចអានបន្ត៖ ចរិត ៦​យ៉ាង សម្គាល់​បុរស​​ម្នាក់​នោះ​ មិន​អាច​ក្លាយ​ជា​ប្ដី​ល្អ​ទៅ​អនាគត​ឡើយ

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម