ទង្វើ​សាមញ្ញ​ ៧​ យ៉ាង​ ជា​សញ្ញា​ប្រាប់​ថា​គាត់​ទុក​អ្នក​លើស​ពី​មិត្ត​ភក្តិ​

  • 2019-01-30 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ជា​ក្មេង​ស្រី​ដែល​រួសរាយ​ជា​មួយ​មិត្ត​ភក្តិ​ណាស់​មែន​ទេ​? អ្នក​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍​ពី​ទង្វើ​ធម្មតា​ៗ​របស់​អ្នក​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ ហើយ​ក៏​មិន​បាន​ដឹង​ថា​អ្នក​ណា​មាន​អារម្មណ៍​បែប​ណា​ចំពោះ​អ្នក​​ដែរ​។​ បើ​ចង់​ដឹង​ថា​មិត្ត​ភក្តិ​ប្រុស​របស់​អ្នក​ម្នាក់​ណា​ដែល​មាន​អារម្មណ៍​ពិសេស​ជា​មួយ​អ្នក​ សាក​សង្កេត​មើល៍​ គេ​ឧស្សាហ៍​ធ្វើ​ទង្វើ​៧​យ៉ាង​នេះ​ជា​មួយ​អ្នក​អត់? បើ​មាន​ម្នាក់​នោះ​ហើយ​ដែល​ចូល​ចិត្ត​អ្នក​លើស​ពី​មិត្ត​ធម្មតា​។

១.គាត់​តែង​តែ​ការពារ​អ្នក​គ្រប់​ពេល

មិន​ថា​មាន​រឿង​អី​ គាត់​តែង​តែ​ចេញ​មុខ​ការពារ​អ្នក​គ្រប់​រឿង​។​ បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​បាប​ ឬ​ស្ដី​ឲ្យ​អ្នក​ ម្នាក់​នោះ​ត្រូវ​តែ​ប្រឈម​មុខ​ជា​មួយ​គាត់​ ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​គាត់​ហួង​ហែង​ការពារ​​ជាង​ឪពុក​ និង​បង​ប្រុស​​អ្នក​ទៀត​។​

២.តែង​តែ​ចង់​ធ្វើ​គ្រប់​រឿង​ជា​មួយ​អ្នក​ដោយ​មិន​ដែល​ធុញ​ទ្រាន់

ពេល​មាន​សកម្ម​ភាព​អ្វី​ក្នុង​ក្រុម​ម្ដង​ៗ​ គាត់​តែង​តែ​ស្នើ​ឈ្មោះ​របស់​អ្នក​ឲ្យ​ចូល​រួម​ដែរ​ ហើយ​គាត់​តែង​តែ​ធ្វើ​បែប​នេះ​គ្រប់​ពេល​។

៣.មាន​ពេល​ឲ្យ​អ្នក​រហូត

អ្នក​មិន​បាន​ដឹង​ថា​គាត់​រវល់​ធ្វើ​អ្វី​ ហើយ​នឹង​មាន​កិច្ច​ការ​អ្វី​នឹង​ត្រូវ​ធ្វើ​បន្ទាប់​ទេ​។​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​គាត់​ គាត់​តែង​តែ​ទំនេរ​គ្រប់​ពេល​ មិន​ដែល​បដិសេធ​នឹង​អ្នក​ទេ​ មិន​ថា​ជា​រឿង​តូច​ ឬ​ធំ​គាត់​នឹង​និយាយ​ថា​អូ​ខេ​គ្រប់​ពេល​។

៤.និយាយ​ជា​មួយ​អ្នក​បាន​គ្រប់​រឿង​គ្រប់​ពេល

បើ​ជា​មិត្ត​ភក្តិ​ធម្មតា​ និង​មិន​មាន​អ្វី​និយាយ​ជា​មួយ​គ្នា​ច្រើន​ទេ​។​ ប៉ុន្តែ​ចំពោះ​គាត់​ មាន​រឿង​និយាយ​ជា​មួយ​អ្នក​មិន​ចេះ​ចប់​ទេ​។​ ទោះ​បី​ជួប​មុខ​គ្នា​ពេញ​១​ ថ្ងៃ​ តែ​នៅ​​​ទូរសព្ទ​​​រក​អ្នក​ទៀត​។​ នោះ​ហើយ​បញ្ជាក់​ថា​អ្នក​មិន​មែន​ត្រឹម​តែ​ជា​មិត្ត​ភក្តិ​ចំពោះ​គាត់​ទេ​។

៥.មើល​ថែ​អ្នក

ជា​មិត្ត​ភក្តិ​ធម្មតា​ការ​មើល​ថែ​គ្នា​ជា​រឿង​សាមញ្ញ​ ប៉ុន្តែ​គាត់​ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​ជា​មួយ​អ្នក​ផ្សេង​ដូច​អ្នក​សោះ​។​ គាត់​មើល​ថែ​អ្នក​បាន​យ៉ាង​ល្អ​ដូច​បងប្រុស​បង្កើត​អ៊ីចឹង​។

៦.លួច​ប្រច័ណ្ឌ​ពេល​អ្នក​និយាយ​ជា​មួយ​អ្នក​ផ្សេង

គាត់​មិន​ចូល​ចិត្ត​ពេល​អ្នក​ស្និទ្ធស្នាល​ជា​មួយ​ប្រុស​ផ្សេង​។​ គាត់​បង្ហាញ​អាការៈ​ក្រៀម​ក្រំ​ និង​ទង្វើ​ផ្សេង​ឲ្យ​អ្នក​ឃើញ​ ដែល​ចង់​ប្រាប់​ទៅ​អ្នក​ថា​ គាត់​មិន​ចង់​ឲ្យ​អ្នក​ទៅ​ជិត​ស្និត​ជា​មួយ​ប្រុស​ដ៏​ទៃ​ទេ​។​

​​៧.គាត់​ចាប់​ផ្ដើម​បង្កើត​ពេល​វេលា​ស៊ី​អារម្មណ៍​ជា​មួយ​អ្នក

ពេល​ខ្លះ​គាត់​សម្លឹង​មើល​អ្នក​ក្នុង​កែវ​ភ្នែក​ពោរ​ពេញ​ដោយ​ក្ដី​ស្រលាញ់​ បន្លំ​កាន់​ដៃ​អ្នក​ ប្រើ​ពាក្យ​ផ្អែម​ល្ហែម​ជា​មួយ​អ្នក​ និង​ជូន​អំណោយ​អ្នក​ក្នុង​ឱកាស​ពិសេស។​ គាត់​ចាប់​ផ្ដើម​ធ្វើ​រឿង​ដែល​ដែល​ស្វីត​ៗ​ជា​មួយ​អ្នក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

ចុចអាន៖ពេល​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​​លើនារី​ណា​ម្នាក់ គេ​នឹង​សង្កេត​រឿង​​ទាំង​នេះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម