​​​​​​ហេតុ​ផល​​​ដែល​​អ្នក​​​​​​ត្រូវ​អរគុណ ទាំង​​​មនុស្ស​ល្អ​និង​​​​អាក្រក់​ដែល​បាន​​ចូល​មក​​ក្នុង​ជីវិត​​​នេះ​

  • 2019-01-29 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​មនុស្ស​​គ្រប់​គ្នា​​ដែល​​បាន​​​ចូល​​មក​ក្នុង​ជីវិត​​យើង សុទ្ធ​​តែ​​​​បាន​បន្សល់​ទុក​​​អ្វី​​​មួយ​​​​​​​​​​​ពេល​​ដែល​​ពួក​គេ​​ចាក​ចេញ​ ទោះ​ល្អ​ឬ​អាក្រក់​​​​​​ ​​មាន​​តែ​​​​​​​​​ខ្លួន​​យើង​​​​ប៉ុណ្ណោះ​​​​​ដែល​មាន​​​សិទ្ធិ​​​ជ្រើស​រើស​​វា។ ​​

​​​​​​​យើង​​​​បាន​​ជួប​​មនុស្ស​​ប្លែក​មុខ​​ច្រើន​​រាប់​មិន​​អស់​​​ នៅ​​​​​​​​​ក្នុង​​ជីវិត​​ ​ប៉ុន្តែ​​​​មាន​​តែ​​​​ប៉ុន្មាន​​នាក់​​​​​​​​ប៉ុណ្ណោះ​​​​​ដែល​​ជិតស្និទ្ធ​​ជា​​​មួយ​គ្នា​​។​​ ​​​​​​​​​​

​​​​​​​​​​​​អ្នក​​​ខ្លះ​​​​ត្រឹម​​ជា​​មិត្ត​​រួម​​​​​ថ្នាក់ ​​​​​ខ្លះ​​​ជា​​មិត្ត​​រាប់​អាន​​គ្នា​​ធម្មតា ​​​ឬ​ជា​​​មិត្ត​​​​រក​​​ស៊ី​ជា​​​​​មួយ​​គ្នា ​​​​​ឯ​​​ខ្លះ​​ទៀត​​​​​​​គឺ​​ជា​​មិត្ត​​​​ស្លាប់​​​​រស់ និង​អាច​​​ជា​មិត្ត​ផង​ជា​គូ​​ជីវិត​​​ផង​​។​​

​យ៉ាង​ណា​​មិញ​​​​​​​​​ មិត្ត​ភាព​​​មិន​មែន​​អាច​​​បំពេញ​​​​នូវ​​​អ្វី​​​​ដែល​​អ្នក​​​ត្រូវ​​ការ​ ឬ​​​អ្វី​​ដែល​បាន​គិត​ទុក​​នោះ​ឡើយ។ ​​​​មនុស្ស​​មួយ​​ចំនួន​​ បង្ហាញ​​​មុខ​​តែ​​មួយ​​ភ្លែត ​​ក៏​​បាត់​​ស្រមោល​​សូន្យ​ឈឹង ​​ចំណែក​ឯ​​ប្រភេទ​​​​​ផ្សេង​​​​​វិញ​​​ ​​ចូល​មក​​​បាន​​យូរ​​ផ្តល់​​​ក្តី​សង្ឃឹម​​​ពេញ​​លេញ​​​​​ហើយ​​ តែ​ទី​​​បំផុត​​​​​​​​​​​​​​ទំនាក់​ទំនង​នៅ​​​តែ​​​​រលាយ​​គ្មាន​​សល់​​​ដដែល។

​​​​​​​​​​​​វា​អាច​​​នឹង​​ធ្វើ​​ឲ្យ​អ្នក​​​​ខូច​​​ចិត្ត​​ ​​​​អង្គុយ​​ស្តាយ ​​​​មាន​អារម្មណ៍​​ច្របូក​​​ច្របល់​​​ ​​ស្តី​​​បន្ទោស​​​​​ដល់​​មនុស្ស​​​​​​​​ទាំង​អស់​​​នោះ​ ប៉ុន្តែ​​ត្រូវ​​​ចាំ​​ថា ​​​​​​រឿង​​ល្អ​និង​​​​​អាក្រក់​​តែង​​តែ​​​អាច​​កើត​ឡើង​​ដំណាល​គ្នា ដូច្នេះ​​​​មនុស្ស​​ល្អ​​និង​​អាក្រក់​​​​​ក៏​អាច​​ដើរ​​​ចូល​មក​​ក្នុង​​ផ្លូវ​​​​​តែ​​មួយ​​ដែរ។ សំខាន់​​​អ្នក​​ដឹង​​ថា​​​អ្វី​​គួរ​រើស​ទុក អ្វី​​គួរ​​បោះ​​ចោល​​​​ ​​ដូច​ជា​​អ្នក​​នេសាទ​​អីចឹង​​​ដែរ ពេល​​បង់​​សំណាញ់​​អាច​​បាន​​ទាំង​​ត្រី​​​និង​សំរាម ​​ហើយ​​គេ​ទុក​​តែ​​​​​របស់​​​ដែល​មាន​​ប្រយោជន៍​​តែ​​​ប៉ុណ្ណោះ ​​​សំរាម​​ស្អុយ​​កខ្វក់​​​បោះ​​​ចោល​ទោ​​ក៏​​មិន​ខាត​​អី​​ដែរ។

មិន​គួរ​​បន្ទោស តែ​​​​​​ត្រូវ​​​អរគុណ​​ដល់​មនុស្ស​ល្អ​និង​​អាក្រក់​​​​​​ដែល​ចូល​​មក​ពាក់ព័ន្ធ​​​​​ក្នុង​​ជី​​វិត​​មួយ​នេះ​​​​​។ វត្តមាន​​និង​​ការ​​ចាកចេញ​​របស់​ពួក​គេ​ ​បាន​ធ្វើ​​​ឲ្យ​អ្នក​​​​ស្គាល់​នូវ​មេរៀន​ជា​​ច្រើន​​ដែល​គ្មាន​​នៅ​​​សាលា​​ អ្នក​​រឹង​​មាំ​ជាង​មុន ​​​​​​យល់​​ដឹង​​ច្រើន​ជាង​​មុន​ និង​​​ចេះ​​​​​ប្រុង​​​ប្រយ័ត្ន​​ខ្ពស់​​​​ទៅ​​ថ្ងៃ​​មុន ​ដូច្នេះ​​​​​​​ធ្លាប់​​ជួប​​រឿង​រ៉ាវ​​បែប​នេះ គ្មាន​ទេ​​​ពាក្យ​​ថា​ស្តាយ​ក្រោយ មាន​តែ​អរគុណៗៗ៕​​​​​​​​​​​​​​

ចុចអានបន្ត៖ អាច​នឹង​ស្ដាយ​ក្រោយ​ បើ​មិន​បាន​ធ្វើ​រឿង​ ១៤ យ៉ាង​នេះ​ មុន​អាយុ ​៣៥​ ឆ្នាំចូល​ម​កដល់

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម