តិចនិកនារី​ជប៉ុន​​​​​​​​​​​​​ជួយ​​​​ឲ្យ​​សម្រស់​​ក្មេង​​​​ជាង​​​វ័យ​​​​ និង​​សុខភាព​​​​​​ល្អ​

  • 2019-01-25 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​ប្រជាជន​​​​ជប៉ុន​​​ជា​​មធ្យម​​ អាច​​​រស់​​​​ដល់​​​អាយុ​​​​ ៨៤​ ឆ្នាំ​ ​​​​ដែល​​​ចាត់​ទុក​ជា​អាយុ​​កាល​​យូរ​ជាង​គេ​​​លើ​​ពិភព​​លោក។ ដោយ​​​​​​​​សារ​​​​តែ​​​​ពួក​គេ ​​​​​​យល់​​​ច្បាស់​​​​​​​ពី​​​​អាថ៌កំបាំង​​ ក្នុង​​ការ​​​ថែរក្សា​​សម្រស់​ ​និង​​​​សុខភាព ​បូក​​ផ្សំ​​ជាមួយ​នឹង​​ការ​អនុវត្ត​ជា​​ប្រចាំ​​ផង​ដែរ។ ​​​ប្រជាជន​​​​​នេះ ក៏​មាន​សណ្តាន​​​​​​​ចិត្ត​​ចែក​​​​​​រំលែក​​​គន្លឹះ​​សំខាន់​ៗ​​​ទាំង​​នោះ ឲ្យ​ពិភព​​លោក​​បាន​ដឹង​​ផង​ដែរ។

១. ​​​​​​​​​​​​ផឹក​​​តែ​​​បៃតង​​

​​​​​​​​​​​តែ​​បៃ​តង​​​​​ជា​​ភេសជ្ជៈ​​​​​​​​ដល់​​ពេញ​​​​​​​​​និយម​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រាប់​​​នារី​​ជប៉ុន​​ ​​វា​​​​​​មាន​​​​​​​​​​​​​​​សារធាតុ​​ប្រឆាំង​​​​​​អុកស៊ីតកម្ម​​​ ​​​​អាច​​​​ជួយ​​​ដល់​​​ការ​​ស្រក​​​​​​​​​​​គីឡូ​​​ ​​​​និង​​កាត់​​​​​​​បន្ថយ​​​​​​ការ​​​កើត​​​ជំងឺ​​បេះដូង។

២.​​​​​ ​ញ៉ាំ​​​អាហារ​សមុទ្រ​និង​​​ត្រី

​​​​​​​​​​​​ជនជាតិ​​ជប៉ុន​​​​ញ៉ាំ​​​អាហារ​​​សមុទ្រ​​​ច្រើន​​​​​​​​​​ជាង​​​​​​​​​​​​​​​​​​​សាច់​សត្វ ជាពិសេស​​​​ពួក​គេ​​ចូលចិត្ត​​​​ញ៉ាំ​​​សាច់​​​ត្រី ព្រោះ​វា​​​​មាន​​​ជាតិ​​​​​អូមេហ្គា​​​​៣​​និង​​ប្រូតេ​អ៊ីន​​ខ្ពស់​ ​​ដែល​ផ្តល់​​​អ​ត្ថ​ប្រយោជន៍​​​​ជា​​​ច្រើន​​ ​​​​ដល់​​​​​​​​សុខភាព​​​​​​រាង​​កាយ និង​​​​ធ្វើ​ឲ្យ​​​ស្បែក​​​​ស្អាត។

៣. ​​​​​​ញ៉ាំ​​​​​​​​​​​​​​​អាហារ​​​ដោយ​​ប្រើ​​​ចាន​​​តូច

​​​​​​​​​​ការ​​​ប្រើ​​​​ចាន​​តូច អាច​ជួយ​​​​ការពារ​​​​​មិន​​​ឲ្យ​​អ្នក​​​​​​​​​​​ញ៉ាំ​​​​​ច្រើន​​​លើស​​កម្រិត​​​​​​ ​​​​​​ចេះ​​​កំណត់​​​​បរិមាណ​​​ត្រឹម​​ត្រូវ ដើម្បី​ទប់​​ស្កាត់​កា​​រ​​ឡើង​​ទម្ងន់​​ផ្តេសផ្តាស។

៤. ​​​​ដើរ​ឲ្យ​​​បាន​​ច្រើន

​​នារី​​​ជប៉ុន​​​​​​​ចូល​​​ចិត្ត​​​ដើរ​​ខ្លាំង​ណាស់ ព្រោះ​​​​ការ​​​ដើរ​​​​អាច​​​​ជួយ​​សម្រួល​​​ដល់​​​សាច់​​​ដុំ ​មាន​អារម្មណ៍​​ល្អ និង​អាច​​​​​​​ដុត​​​បំផ្លាញ​​​​ជាតិ​​​​​កាឡូរី​​​ផង​​ដែរ។

៥. ​ញ៉ាំ​​​តាម​​​សម្រួល

​​​ពូក​គេ​តែង​​​ញ៉ាំ​​​​អាហារ​​​​​តាម​​​សម្រួល ទំពា​​​ឲ្យ​​​ មិន​​ប្រញាប់​​​ប្រញាល់​​នាំ​​ឲ្យ​​​​​​​គ​ក្រពះ​​​ពិបាក​​កិន។

៦. ​​​ញ៉ាំ​​​​​​អាហារ​​​ឆៅ

​​​ជប៉ុន​​​​​​​​កម្រ​​ញ៉ាំ​​អាហារ​​​ខ្លាញ់​ឬ​​​​បំពង​​​​ ដូច​ប្រជា​​ជន​​លោក​​​​​​​​​ខាង​​លិច​ឡើយ​​​។ ​​អាហារ​​​​ឆៅ​​ ដូច​ជា​​​បន្លែ សាច់​​ត្រី​ ​និង​​​របស់​​​​​ចម្អិន​​​ដោយ​​ការ​អាំង​ គឺ​​ពេញ​​​និយម​​បំផុត។

​​៧. ​ហាត់​ប្រាណ

​​​​​​​​​​ការ​​ហាត់​ប្រាណ ទោះ​​​តិច​​ឬ​​ច្រើន​ក្តី ក៏​​ពួក​គេ​​​​មិន​​​​ដែល​​​ចោល​​​នោះ​​ទេ​​​ គឺ​​ត្រូវ​​​តែ​​​​ឆ្លៀត​​​​​ដើម្បី​​សុខភាព និង​​មាន​រាង​​ស្អាត។

៨. ត្រាំ​​ខ្លួន​​​​ក្នុង​​​អាង​​ទឹក​ក្តៅ​

​​​​​នារី​​ជប៉ុន​​តែង​​​​ត្រាំ​​ខ្លួន​​ក្នុង​​​អាង​​ទឹក​ក្តៅ​ជា​​ញឹកញាប់​ ព្រោះ​​​​ពួក​គេ​​ជឿ​ថា​​ ធ្វើ​​​បែប​នេះ​​​​​​​អាច​​​បាន​​​​​​​​​អាយុ​​វែង កាត់​​បន្ថយ​​ស្រ្តេស ​​​​​​​គេង​​លក់​​ស្រួល ហើយ​​​​​ស្បែក​​ក៏​​​​​​អាច​​​ស្រូប​​​​យក​​​​​វីតាមីន​​​និង​​ជាតិ​​​រ៉ែ​​បាន​​ច្រើន​ផង​ដែរ។​

៩. មិន​​​ញ៉ាំ​​​​របស់​​​​ផ្អែម​​​​​

ពួក​គេ​​​មិន​​ចូល​ចិត្ត​​​ញ៉ាំ​​​​​នំ​Cookie ស្ករ​គ្រាប់ ឬ​​​​​របស់​​ផ្អែម​​ទេ។ ​ភាគ​​ច្រើន​​​​​​​​​​​ពេល​​ឃ្លាន​ចូល​ចិត្ត​​ញ៉ាំ ដំឡូង​​​​​​​បារាំង​​ស្ងោរ​​ និង​​​ផ្លែឈើ​​ស្រស់។

ចុចអានបន្ត៖ វិធី​ងាយ​ៗ​៧​យ៉ាង​ សម្រាប់​អ្នក​ខ្ជិល​តែ​ចង់​បាន​ក្បាល​ពោះ​រាប​ស្មើ​

ប្រភព៖ betterme ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម