បង្កើន​ចំណេះដឹង​ភាសា​អង់គ្លេស រៀន​បក​ប្រែ​ឈ្មោះ​ផ្លែឈើ​ខ្មែរ​ទាំង​ប៉ុន្មាន​មុខ​នេះ​

  • 2019-01-25 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ផ្លែឈើ​ខ្មែរ​ជា​ច្រើន​មុខ​ដែល​មិន​សូវ​ដុះ​នៅ​តំបន់​ដទៃ​ ដោយភាគ​ច្រើន​ដុះ​តែ​នៅ​តំបន់​ត្រូពិក​ដូចជា​ កម្ពុជា​ឬ​ប្រទេស​ក្បែរខាង​កម្ពុជា​តែ​ប៉ុណ្ណោះ។​ ប្រជាជន​កម្ពុជាភាគ​ច្រើន​មិន​ដឹង​ប្រាប់​ឈ្មោះ​យ៉ាង​ម៉េចពេល​ជន​បរទេស​សួរ​ថា​ ជា​ផ្លែ​អ្វី​ ហើយ​បាន​ត្រឹម​ប្រាប់​ឈ្មោះ​ជា​ខ្មែរ​ និង​ពណ៌នា​រសជាតិ។​ ដូច្នេះ​ហើយ​ កញ្ញា​ សូម​បង្ហាញ​ពី​ឈ្មោះ​របស់​ផ្លែ​ឈើ​ទាំង​នេះ​ជា​ភាសា​អង់គ្លេស។

១. ផ្លែបំពេញរាជ ប្រែថា Santol

២. ផ្លែ​ទឹកដោះគោ ប្រែថា Star Apple

៣. ផ្លែ​ភ្នៅ ប្រែថា Indian bael

៤. ផ្លែ​ថ្កូវ ប្រែថា​ Neolamarckia cadamba

៥. ផ្លែ​ព្រីង​ ប្រែថា Java Plum

៦. ផ្លែអំពិល​ទឹក ប្រែថា​ Guamúchil

៧. ផ្លែ​អំពិល ប្រែថា​ Tamarind

៨. ផ្លែគរ ប្រែថា​ Kapok

៩. ផ្លែសាវម៉ាវ ប្រែថា Rambutan

១០. ផ្លែក្រសាំង ប្រែថា Ferroniella Lucida

១១. ផ្លែ​ក្រខុប Madagascar Plum

១២. ផ្លែម្កាក់ ប្រែថា​ Ambarella

១៣. ផ្លែទ្រលឹងទឹង ប្រែថា​ Bilimbi

១៤.​ ផ្លែ​ម៉ាក់ប្រេងម៉ាក់ប្រាង Bouea macrophylla

១៥. ផ្លែខ្វិត Limonia acidissima

១៦. ផ្លែច័ន្ទ Gold Apple

១៧. ផ្លែស្ពឺ ប្រែថា Carambola

១៨. ផ្លែល្មុត ប្រែថា​ Sapodilla

១៩. ផ្លែប៉េងបោះស្រោម ប្រែថា​ Peruvian groundcherry

២០. ផ្លែក្រឡាញ់ ប្រែថា​ Dialium indum

២១. ផ្លែគុយ ប្រែថា Willughbeia edulis

២២. ផ្លែល្វា ប្រែថា Fig

២៣. ផ្លែស្វាយ​ចាន់ទី​ ប្រែថា Cashew

២៤. ផ្លែត្របែក ប្រែថា​ Guava

២៥. ផ្លែក្រូចថ្លុង ប្រែថា​ Pomelo

ចុចអាន៖ចំណី​អាហារ​​​​​ខ្មែរ​ដែល​​បរទេស​ខ្លះ​ឃើញ​ហើយ​ក្រញែង​ខ្លួន មិន​ហ៊ាន​សាក

ប្រែសម្រួល៖ Pencharm

អត្ថបទពេញនិយម