ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ខ្លួនឯង​យ៉ាង​ជ្រៅ ក្រោយ​ពេល​គាត់​ប្រាប់​ថា​ឈប់​ស្រលាញ់

  • 2019-01-23 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

"ខ្ញុំ​មិន​ស្រលាញ់​អ្នក​ទៀត​ទេ" ជា​ពាក្យ​ដ៏​សែន​ឈឺចាប់​បំផុត​ដែល​មនុស្ស​ស្រី​ម្នាក់​បាន​​ឮ​វាចេញ​ពី​មាត់​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់​បំផុត។ ក្រោយ​ស្ដាប់​រួច​​មាន​អារម្មណ៍​ថា ទម្ងន់​នៃ​ពាក្យ​ទាំង​នោះ បាន​សង្កត់​លើ​ខ្លួន​រើ​មិន​រួច រហូត​ពិបាក​ដក​ដង្ហើម បេះដូង​ប្រែជា​ខ្ទេចខ្ទាំ​។ ចាប់ពី​ពេល​នោះ​មក រឿង​ទាំង​នេះ​ក៏​បាន​កើត​ឡើង៖

.«ខ្ញុំ​ចាប់ផ្ដើម​កែប្រែ​ខ្លួន​ឡើង​វិញ ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួនឯង​ពូកែ​ជាង​គាត់ ដើម្បី​ឲ្យ​គាត់​ស្ដាយក្រោយ។ តែ​ខ្ញុំ​បែរជា​អ្នក​ស្ដាយក្រោយ​ទៅ​វិញ ស្ដាយ​ដែល​ពី​មុន​រវល់​តែ​វក់វី​នឹង​មនុស្ស​ប្រុស រហូត​មិន​ដឹង​ថា​ខ្លួនឯង​មាន​សមត្ថភាព​អស្ចារ្យ​បែប​នេះ»។

រូបតំណាង

**២**.«ខ្ញុំ​ចាប់ផ្ដើម​ធ្វើ​ខ្លួន​ឲ្យ​ស្អាត ដើម្បី​ឲ្យ​គាត់​ងាក​មក​ស្រលាញ់​ខ្ញុំ​វិញ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ខឹង គឺ​ជា​យូរ​ហើយ​ខ្ញុំ​បែរជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សម្រស់​ខ្លួនឯង តែ​វា​មិន​ទាន់​ហួស​ពេល​ទេ។ នៅ​ពេល​​ខ្លួន​កាន់តែ​ស្អាត ទើប​ខ្ញុំ​ដឹង​ថា ខ្ញុំ​ឥលូវ​លែង​ស្រលាញ់​មនុស្ស​ប្រុស​ម្នាក់​នោះ​ទៀតហើយ តែ​កំពុង​ឈ្លក់​វង្វេង​នឹង​រូបរាង​ខ្លួនឯង​វិញ»។

.«ក្រោយ​គាត់​ប្រាប់​ថា​ឈប់​ស្រលាញ់ ខ្ញុំ​បែប​ជា​ចង់​ឲ្យ​គាត់​ត្រលប់​ក្រោយ ដោយ​ងាក​ទៅ​ទាក់ទង​បុរស​ផ្សេង ដើម្បី​ឲ្យ​គាត់​ប្រច័ណ្ឌ។ ក្រោយ​ខ្ញុំ​ទាក់ទង​អ្នក​ផ្សេង​ទើប​ខ្ញុំ​ដឹង​ថា ក្រៅ​ពី​គាត់ ប្រុស​ដទៃ​សុទ្ធតែ​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​ស្រី​មាន​តម្លៃ និង​ផ្ដល់​កិត្តិយស​ដល់​ខ្ញុំ​ខ្លាំង​បំផុត»។

.«នៅ​ពេល​ខ្ញុំ​គ្មាន​គាត់​នៅ​ក្បែរ ទើប​ខ្ញុំ​ខិតខំ​ថែ​សុខភាព។ ពេល​នោះ​ទើប​ខ្ញុំ​ដឹង​ថា ហេតុអ្វី​បាន​ជា​គាត់​ឈប់​ស្រលាញ់ ព្រោះ​ខ្ញុំ​មិន​បាន​ខ្វល់​ពី​ខ្លួនឯង​ឡើយ គិតតែ​ខ្វល់​ពី​គេ​ពេក ដែល​នោះ​ហើយ​ធ្វើឲ្យ​គេ​ធុញ​ទ្រាន់។ ចាប់ពី​ពេល​នោះ ខ្ញុំ​ងាក​មក​ចាប់អារម្មណ៍ និង​ថែរក្សា​សុភាព​ខ្លួន​បាន​ល្អ»។

រូបតំណាង

.«គួរតែ​អរគុណ​គាត់​ដែល​ប្រាប់​ថា​ឈប់​ស្រលាញ់​ខ្ញុំ បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​ប្រហែលជា​មិន​សូវ​មាន​ពេល​ខ្វាយខ្វល់​ពី​មិត្តភ័ក្ដិ​ក៏​ដូចជា​ក្រុម​គ្រួសារ​ទេ»។

.«ចាប់ពី​ពេល​គ្មាន​បុរស​នោះ​នៅ​ក្បែរ​ខ្លួន ទើប​ខ្ញុំ​អាច​ស្វែងយល់​ពី​ខ្លួនឯង និង​ដឹង​ថា​ខ្លួនឯង​មាន​ចំណុច​ពិសេស​ច្រើន​យ៉ាង​ដែល​អាច​ធ្វើ​រឿង​មាន​ប្រយោជន៍ ច្រើន​ជាង​គិត​ពី​ស្នេហា»៕

ចុចអាន៖មនុស្ស​ប្រុស​យក​មនុស្ស​ស្រី​មក​លេង​សើច តើ​យុវភាព​របស់​នាង​អ្នក​ណា​អ្នក​សង?

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម