ថែរក្សា​ស្បែក​អ្នក​ឲ្យ​ភ្លឺ​រលោង តាម​វិធី​ទាំង​នេះ

  • 2019-01-23 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វថ្ងៃ​មាន​វិធីជាច្រើន​ក្នុង​ការ​ថែរក្សា​ស្បែក​ឲ្យ​កាន់​តែ​តែស្អាត មិន​ថា​ការ​ប្រើផលិតផល ឬ​ជា​វិធី​ធម្មជាតិនោះ​ទេ គឺ​មនុស្ស​ស្រីភាគច្រើន​ទៅហើយតែងតែប្រើវា​ដើម្បី​ជួយរក្សាភាពស្អាតឲ្យនៅដដែល។ សម្រាប់​អ្នក​ដែល​ចង់​ឲ្យ​ស្បែក​មាន​ភាព​ម៉ត់រលោង ស្អាត អាចជ្រើសរើសតាមរបៀបថែរក្សាស្បែកខាង​ក្រោម​បាន៖

១. ផ្តល់​​​​ជាតិ​ទឹក​​​​ដល់​ស្បែក

ស្បែក​​មនុស្ស​​យើង​​​​ប្រៀប​​​​បាន​​នឹង​​រុក្ខជាតិ​​​ដូច្នោះ​ដែរ។ វា​ត្រូវ​​ការ​​ជាតិ​​​​​​​​ទឹក​​​​​​​​​​​​​ជា​ប្រចាំ ដើម្បី​​​​​​​​ភាព​​ស្រស់​​​បំព្រង​​រស់​រាន​​មាន​​​ជីវិត​។ ហេតុ​​នេះ​​ហើយ ជា​​រៀង​​រាល់​​​ថ្ងៃ​​ ពិសេស​​ពេល​​ងូត​ទឹក​​​រួច​​ កុំ​ភ្លេច​​​​លាប​​ឡេ​ណា ដែល​អាច​ផ្តល់​​សំណើម​​ដល់​​ស្បែក។ សំខាន់​បំផុត​មួយ​ទៀត​​នោះ​គឺ ត្រូវ​ញ៉ាំ​​ទឹក​​​ឲ្យ​បាន​​​ច្រើន។

២. ប្រើ​ឡេ​ផ្ដល់​សំណើម

ការ​ប្រើ​ឡេ​ផ្ដល់​សំណើម​គឺ​មាន​សារសំខាន់​ណាស់ ព្រោះ​វា​អាច​ជួយ​ថែរក្សា​ស្បែក​អ្នក​ឲ្យ​មាន​សំណើម និង​ជួយ​ឲ្យ​ស្បែក​ទន់​រលោង។ អ្នក​គួរ​តែ​ទម្លាប់​លាប​ឡេ​ផ្ដល់​សំណើម​ឲ្យ​បាន​ជា​ប្រចាំ ជា​ពិសេស​មុន​ពេល​ចេញ​ទៅ​ក្រៅ​តែ​ម្ដង។

៣.ប្រើ​ប្រាស់​សាប៊ូ​ដុស​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ

អ្នក​ត្រូវ​ចេះ​ជ្រើសរើស​សាប៊ូ​ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក ព្រោះ​​បើ​អ្នក​ប្រើ​ខុស​អ្នក​អាច​ខាត​ទាំង​លុយ ខាត​ទាំង​ពេល​ដោយ​សារ​តែ​គ្មាន​បាន​លទ្ធផល​អី​ ហើយ​អាច​បង្ក​ឲ្យ​ស្បែក​មាន​បញ្ហា​ក៏​មាន។

អ្នក​អាច​ជ្រើស​យក​សាប៊ូ​ Gentle Cleanser ​បាន​ព្រោះ​វា​ជា​សាប៊ូ​ដុស​ខ្លួន​ត្រូវ​គ្រប់​ប្រភេទ​ស្បែក ហើយវា​ជួយឲ្យស្បែកមានសំណើម និងជួយការពារការបាត់បង់ជាតិទឹកធ្វើអោយស្បែកទន់ រលោង ម្យ៉ាង​ទៀតវា​បង្កើនប្រសិទ្ធភាពនៃរនាំងការពារស្បែកពីបរិយាកាសខាងក្រៅ។

អ្នក​អាច​រក​ទិញ​សាប៊ូ​ Gentle Cleanser នៅ​គ្រប់​សាខារ​បស់ហ្វាម៉ាស៊ី Guardian

៤. ដុស​​ខាត់​​​​​​​ស្បែក

​​​​​​អ្នក​​ចាំ​បាច់​​ត្រូវ​​ងូត​ទឹក​​​​​​​ឲ្យ​បាន​ម្តង​ក្នុង​មួយ​​ថ្ងៃ ប៉ុន្តែ​​អ្នក​ក៏​ត្រូវ​​​​​​​​ធ្វើ​​ការ​​​​ដុស​ខាត់​​​ស្បែក​​​យ៉ាង​​ហោច​ណាស់​​​ឲ្យ​បាន​​១-២​ដង ក្នុង​​មួយ​​សប្តាហ៍​​ ដើម្បី​​​ជម្រុះ​កោសិកា​ចាស់​ៗ​​​​និង​​​​ងាប់​ចេញ​ឲ្យ​អស់ ដោយ​​ប្រើ​ជាមួយ​​​​​ច្រាស​មាន​​សរសៃ​​ទន់៕

ចុចអាន៖ស្បែក​ជ្រីវជ្រួញ​លែង​ជា​បញ្ហា​ទៀត​ហើយ បើ​ស្រី​ៗ​មាន​វិធី​ទប់ស្កាត់​ប៉ុន្មាន​នេះ

អត្ថបទ៖ ផេង ផលធិតា