ស្បែក​​មុខ​​​រលោង​ស្រិល​ ដោយ​​​​​​វិធី​​ថែទាំ​​​៣​​យ៉ាង​

  • 2019-01-23 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​ស្បែក​មុខ​​​​របស់​​មនុស្ស​ស្រី​មួយ​​ចំនួន គ្មាន​​បញ្ហា​អី​​ធំ​​ដុំ​​ទេ​​ ​តែ​​មើល​​ទៅ​ហាក់​​​ដូច​ជា​​​ស្ងួត​​ចែស​ មិនស្រស់​​ថ្លា​ទាល់​​​តែ​​សោះ។ ​​​​ដើម្បី​​​​ជួយ​​ជំរុញ​​ឲ្យ​ស្បែក​មុខ ​​​មាន​ភាព​​រលោង​​ចែង​​ចាំង មាន​សំណើម​ភ្លឺ​​​​​​​​​ថ្លា​ ក្នុង​​រយៈ​​ពេល​២សប្តាហ៍​​ ស្រីៗ​​​មិន​គួរ​រំលង​​​​​វិធី​​ថែទាំ​​​ជា​ប្រចាំ​​​​៣​យ៉ាង​នេះ​ឡើយ​។

១. ​​​ជម្រុះ​​កោសិកា​​ចាស់ៗ​​​ឲ្យ​បាន​ទៀងទាត់​​​​

​​​​​​​​​​​​ចង់​បាន​​ស្បែក​​​មុខ​ទន់​​​​​​​​​​ល្មើយ​​ ​លុះ​ត្រា​​​​តែ​​អ្នក​ធ្វើ​​​ការ​ជម្រុះ​​កោសិកា​​ចាស់ៗ​​​ឲ្យ​បាន​ទៀងទាត់​។ ​​​ដោយ​​សារ​​កោសិកា​ងាប់ៗ​​ទាំង​​នោះ​ នាំ​​ឲ្យ​ស្បែក ​​​ស្ងួត ប្រេះ​ ​​​​​​មិន​​​ស្រស់​​​ថ្លា​។ ​​សម្រាប់​​​អ្នក​​​ស្បែក​​​​​ខ្លាញ់​ គួរ​​​​​​​​​​ដុសខាត់​មុខ​ឲ្យ​​បាន​​២​​​ដង​​ក្នុង​មួយ​​​សប្តាហ៍ ​ចំណែក​​​​​​ស្បែក​ស្ងួត​​​វិញ​ ធ្វើ​​​​​តែ​ម្តង​​ក្នុង​មួយ​សប្តាហ៍​​ក៏​​​​​​​គ្រប់​គ្រាន់​​ដែរ។

២. ប្រើ​​​​​​សេរ៉ូម​​​​ដែល​មាន​​​វីតាមីន​​​C

វីតាមីន​​C មាន​​តួនាទី​​​​​​​​​ជួយ​​​បំបាត់​​​ស្លាក​ស្នាម​​​​​ ជួយ​​​​​ឲ្យ​​​​ពណ៌​​ស្បែក​​ភ្លឺ​​​​ថ្លា​ពី​​​​ខាង​​ក្នុង​។ ជា​​​​ពិសេស​​​ វា​​មាន​​​សារធាតុ​​ប្រឆាំង​​​​​អុកស៊ីតកម្ម​ អាច​​ជួយ​​​​​ជួសជុល និង​​ការពារ​ស្បែក​​​​​​​ពី​​​​​​បរិយាកាស​​​ មិន​ឲ្យ​​​ស្បែក​​​រោល​​​​​ប្រតិកម្ម​ជា​​​​ដើម​​​​​។ ​​ស្បែក​​​មុខ​​​ដែល​​បាន​​​ស្រូប​​​យក​​​វីតាមីន​​C តែង​មាន​​​សភាព​ទន់​រលាស់​។

៣. លាប​​ឡេ​​​​​ការពារ​​កម្តៅ​​ថ្ងៃ​ជា​​ប្រចាំ

​​​​ពេល​​​យប់​​​​​​ថែទាំ​ច្រើន​​​​ដំណាក់​កាល​​​ប៉ុណ្ណា​​ក៏​​ដោយ បើ​ពល​​ថ្ងៃ​​មិន​បាន​យក​​ចិត្ត​​ទុក​​ដាក់​​ ការពារ​ឲ្យ​បាន​​ត្រឹម​​ត្រូវ​​នោះ​ទេ ​​​​​ស្បែក​​​អ្នក​​ក៏​​​​​​មិន​អាច​ទ្រាំទ្រ​​ជាមួយ​​​ពន្លឺ​​​ថ្ងៃ​បាន​​ដែរ។ ​​​​​​​​ត្រូវ​​លាប​ឡេ​​​ការពារ​​កម្តៅ​​ថ្ងៃ​​ជា​​រៀង​​រាល់​​ថ្ងៃ​​ មិន​ថា​​នៅ​​ក្នុង​​ផ្ទះ​ឬ​ពេល​​​ចេញ​​ទៅ​​​​​ក្រៅ​ ដើម្បី​​​ការពារ​​ស្បែក​ឲ្យ​​​​នៅ​​តែ​ក្មេង​​​ស្រស់​​​ថ្លា ​មិន​​​ងាយ​ជ្រួញ៕ ​​​​​​

ចុចអានបន្ត៖ សេរ៉ូម​បំបាត់​ជាំ​មុខ​ អាចម៍រុយ​ អាច​ផ្សំ​ដោយ​ខ្លួន​ឯង​ ចំណាយ​លុយ​អស់​តិច​​ តែ​ប្រសិទ្ធភាព​ខ្ពស់

ប្រភព៖ Guu ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម