​​​​​​​​៥យ៉ាង​​​ ​​​​​​ដែល​​​​​​ប្រុសៗ​​​​​​​​​​​​​​​​​​គិត​​​ថា​​​​​​ស្រីៗ​​​ធ្វើ​​​ចរិត​​​​ដូច​​​កូន​ក្មេង​ តែ​​​មិន​គួរ​​ឲ្យ​​ស្រលាញ់​​​​អី​​​បន្តិច​​​​សោះ

  • 2019-01-22 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ស្រី​​​ណា​​​ដែល​គិត​​ថា ធ្វើ​​​​​ឫកពា​​​​ដូច​​​​កូន​​ក្មេង​​​​​​​ មើល​​ទៅ​​គួរ​​​ឲ្យ​​ស្រលាញ់​​​ និង​​មាន​​បុរស​​ចូល​ចិត្ត​​​​​ចង់​​នៅ​​ក្បែរ​​នោះ គឺ​​គិត​​​ខុស​​​ហើយ។ ​​​មនុស្ស​​​ប្រុស​​​​ចាប់​ចិត្ត​​​លើ​​​នារី​​​ដែល​​មាន​ភាព​​​ក្រមិចក្រមើម ចេះ​​​កំប្លែង មាន​ភាព​​​​ម៉ឺង​ម៉ាត់​​​​​តាម​​កាល​​តាម​​វេលា និង​​​​មាន​​ហេតុ​ផល​​ មិន​មែន​​​​​ខំ​ប្រឹង​​​ធ្វើ​​​​ចរិត​​​ក្មេង​ ដើម្បី​​​​​​​​​​ចង់​បាន​​ភាព​​ទាក់​​ទាញ​​ឡើយ។ ​​​​បើ​​អ្នក​​មាន​​​ទម្លាប់​​​​​៥​យ៉ាង​​នេះ គួរ​​ជម្រុះ​​​ចោល​​​​​​ទៅ​​ ពុំ​​​ដូច្នោះ​ទេ ថ្ងៃ​​មុខ​ថ្ងៃ​​ក្រោយ គ្មាន​​នរណា​ចង់​​នៅ​​​ជិត​​ទៀត​​ទេ​។

១. ​​​ដឹង​​តែ​​ពេល​​​សប្បាយ ពេល​ជួប​បញ្ហា​​មិន​ចូលរួម​​​ដោះ​ស្រាយ

ពេល​​​មនុស្ស​​​​ប្រុស​ជ្រើស​រើស​​នរណា​​​ម្នាក់​ជា​​​​​គូស្នេហ៍ ​​គាត់​​​រំពឹង​ថា​​​ ​នាង​​​អាច​ធ្វើ​​ជា​ដៃ​គូ​​ដល់​ល្អ​​ ទាំង​​ពេល​​សប្បាយ​​និង​ពេល​​កើតទុក្ខ។ ​​នៅ​ពេល​​គាត់​​ជួប​​បញ្ហា ​​​​​ទោះ​​មិន​អាច​ជួយ​​អ្វី​​ច្រើន​ក៏​​ដោយ យ៉ាង​​​ហោច​​ណាស់ អាច​ជួប​​មុខ​គ្នា​ ជជែក​ពិភាក្សា ​រក​​​ដំណោះ​​ស្រាយ​​​​​​សមរម្យ​​​​មួយ​។ ​​​​​បើ​​​សូម្បី​តែ​ពាក្យ​​លើក​ទឹក​​ចិត្ត​​​ក៏​គ្មាន​ដែរ​នោះ គាត់​​​ច្បាស់​ជា​គិត​ថា​អ្នក​​​​នៅ​​មាន​​ចរិត​​កូន​ក្មេង​មិន​​ដឹង​អី​ទាល់​​​​សោះ។​

២. ធ្វើ​​​​​​ខ្លួន​​ដូច​​ព្រះនាង ​ឲ្យ​គេ​​ខ្វល់​​​​​​​ខ្វាយ​​​​​លំដាប់​​លេខ​មួយ​

​​​​​​ការ​​​ស្រលាញ់​​​ ទាម​ទារ​​ឲ្យ​​មាន​​ការ​គិត​គូរ​​យក​ចិត្ត​ទុក​ដាក់​​ពី​គ្នា​ ប៉ុន្តែ​​ក៏​មិន​មែន​​ជ្រុល​​​ហួស​ហេតុ​​​រហូត​​ហាម​ឃាត់​ បិទ​សិទ្ធ​សេរីភាព​​គេ​គ្រប់​បែប​យ៉ាង ដើម្បី​តែ​​សុភមង្គល​ផ្ទាល់​​ខ្លួន​ឡើយ​។ បើ​​​​រវល់​​តែ​​​​​​​​ធ្វើ​​​ខ្លួន​​ដូច​​​ព្រះ​នាង ឲ្យ​គេ​​ខ្វល់​​​​​​​ខ្វាយ​​​​​លំដាប់​​លេខ​មួយ​នោះ ច្បាស់​ជា​គេ​​​ធុញ​​​​​ស្លាប់​​ហើយ ព្រោះ​​​​ចង់​ធ្វើ​​កិច្ចការ​​សំខាន់​អ្វី​​ផ្សេង​ទៀត​​​​ក៏​​ពិបាក។​​​​

៣. មាន​​រឿង​អី​​បន្តិច​ គឺ​ហា​​មាត់​​​បែក​​គ្នា

​​​កុំ​​អាង​​​​មាន​​​​​រឿង​​​​​​បន្តិច​​​យក​ពាក្យ​​បែក​គ្នា​​មក​​គំរាម​​​គេ​​រហូត ព្រោះបើ​​​​​​​​​គង់​​តែ​​មិន​បែក​គ្នា​​ដាច់​ ​​ប្រើ​​​​ពាក្យ​ដដែល​​ដូច្នោះ ស្តាប់​យូរៗ​ទៅ​​​​​​​ឡើង​​​សាំ​​​​ត្រចៀក គ្មាន​​អ្វី​​​ចម្លែក ​​​ហើយ​​​​មិន​​​ចង់​​ឮ​​ទៀត​​ដែរ។​​​​

៤. ពេល​ឈ្លោះ​គ្នា​ គិត​តែ​ពី​​យំ ​មិន​​ស្តាប់​​​ហេតុផល

​​​មនុស្ស​​ប្រុស​​​ឈឺ​​​ក្បាល​​​​​​បំផុត​​​ ​​​​នៅ​ពេល​​​​​ឈ្លោះ​​គ្នា ​​​​​មនុស្ស​​ស្រី​​មិន​ព្រម​​​​​​​​​​​​​​​​​​​​និយាយ​ឲ្យ​​​ដឹង​​​ខុស​​ត្រូវ​​រក​​ហេតុផល​​ គិត​​តែ​​​​​​ខឹង​​​​​​​ទ្រគោះបោះបោក ឬ​​​​អង្គុយ​​​យំ​​​​មិន​ឈប់។ ​​​​​​​​ចរិត​​​​បែប​​​នេះ​​ មិន​​ខុស​​​​ពី​ក្មេង​​​មិន​​ទាន់​​​ដឹង​​​ក្តី​​​​​​នោះ​​ទេ​​​។

៥. ​​ចូល​​ចិត្ត​​​និយាយ​​ឲ្យ​តែ​រួច​​ពី​មាត់ មិន​​ពិចារណា​សិន

​​​​​​​​ដូច​​ដែល​​អ្នក​​​​ដឹង​​ហើយ​​ថា​​ កូន​​ក្មេង​​​​​​​មុន​​និយាយ​​​ឬ​​​​ធ្វើ​​​​​អ្វី​​មួយ​​​​ មិន​​​​​បាន​​​គិត​​​​គូ​ជាមុន​​ឡើយ​​​​​​​ ព្រោះ​​​​ខួរ​​​​​ក្បាល​​​​នៅ​ក្មេង​ខ្ចី​​​មិន​​ទាន់​លូត​​លាស់​​​​​​​ពេញ​​លេញ​​។ ចុះ​​អ្នក​​​​​​​​​​​​​​​​​វិញ​​​​​​ បើ​​​​​​​​ធំ​​​​​ដឹង​​​ក្តី​​​​​​ពេញ​​វ័យ​​ហើយ ហេតុ​​អី​​នៅ​ធ្វើ​​ដូច​​ក្មេង​​ទៀត? ​​​​ហេតុ​​នេះ​​ ​​​​​​​ដើម្បី​​​​​​​​ការពារ​​​កុំ​ឲ្យ​​​មាន​ភាព​​​ស្តាយ​​ក្រោយ និង​​មាន​ជម្លោះ​​កើត​ឡើង​​ញឹកញាប់​​​​ មុន​​​​​ហាមាត់​​​​ស្តី និង​ធ្វើ​អ្វី​មួយ​​គួរ​​ពិចារណា​​​ឲ្យ​​​បាន​ត្រឹម​​ត្រូវ​ជា​មុន​សិន៕

ចុចអានបន្ត៖ មនុស្ស​​​​​ស្រី​​​​​៥​ប្រភេទ ​​​​​ដែល​​​ប្រុសៗ​​​​​មិន​​​ចូលចិត្ត​​ទាល់​តែ​​​សោះ​​​​​ ប៉ុន្តែ​​​​​គេ​​​​ខ្ជិល​​និយាយ​​ចេញ

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម