មិន​ចង់​បរាជ័យ​ម្ដង​ហើយ​ម្ដង​ទៀត អ្នក​គួរតែ​ធ្វើ​បែប​នេះ​វិញ

  • 2019-01-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើ​អ្នក​ជា​មនុស្ស​ធ្លាប់​បរាជ័យ ហើយ​ចង់​ចាប់ផ្ដើម​ឡើង​វិញ តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា ដើម្បី​កែលំអ​ខ្លួន​ឯង​ឲ្យ​ប្រសើរ ចូរ​អាន​អត្ថបទ​នេះ។មនុស្ស​ម្នាក់​ៗ​មាន​គោលដៅ​ផ្សេង​ៗ​គ្នា និង​មាន​ទំហំ​តូច​ធំ​ខុស​គ្នា តែ​យ៉ាងហោចណាស់​ត្រូវ​ធ្វើ​រឿង​ទាំង​នេះ ទើប​ដឹង​អាច​ជោគជ័យ​ដូច​គ្នា។

.គួរ​ចេះ​រៀបចំ​ដោយ​ប្រុង​ប្រយ័ត្ន ទាំង​គោលដៅ​រយៈ​ពេល​ខ្លី និង​គោល​ដៅ​រយៈ​ពេល​វែង។

.ស្ងប់ស្ងាត់ តែ​សម្ងំ​ធ្វើ កុំ​កោកកាក​ឲ្យ​គេ​ដឹង​ចុង​ក្រោយ​គ្មាន​បាន​ផល​អី។

.ធ្វើ​វា​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ​ដូចជា​អ្នក​កំពុង​លេង​ល្បែង​មួយ ដូចនេះ​ទើប​អ្នក​មិន​សូវ​មាន​សម្ពាធ។

.ដឹង​ពី​វិធី​ផ្ដល់​រង្វាន់​ដល់​ខ្លួន​ឯង ដើម្បី​ឲ្យ​ខ្លួន​កាន់តែ​ខំ​ឲ្យ​ដល់​គោលដៅ។

.វាយ​តម្លៃ និង​កែតម្រូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន ប្រសិនបើ​វា​ហួស​សម័យ។

.ថែរក្សា​សុខភាព ព្រោះ​នេះ​ទើប​ជា​កត្តា​សំខាន់​នាំ​អ្នក​ទៅ​ដល់​គោលដៅ។

.កុំ​ខ្លាច​ខ្មាស​គេ បើ​មាន​កន្លែង​ណា​មិន​ចេះ ត្រូវ​សួរ​នាំ​ភ្លាម។

.រៀប​ចំ​កន្លែង​គេង កន្លែង​ធ្វើការ​ឲ្យ​ស្រស់​ស្រាយ ទើប​មាន​អារម្មណ៍​ល្អ​ធ្វើ​ការ។

.កុំ​សម្រេចចិត្ត​អ្វី​នៅ​វិនាទី​ចុងក្រោយ ព្រោះ​នោះ​គឺជា​ការ​ផ្សង​សំណាង​តែ​ប៉ុណ្ណោះ។ អ្នក​សម្រេច​ចិត្ត​បាន​ល្អ គឺ​ប្រើ​ពេល​វិភាគ៕

ចុចអាន៖វិញ្ញាសា​ជីវិត ៤​ដែល​គ្រប់​គ្នា​ត្រូវ​​ប្រលង​ឲ្យ​ជាប់​​ទើប​ហៅ​ថា​ជីវិត​មាន​ន័យ

ប្រភព៖ Sanook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម