មនុស្សស្រីស្អាតបែបសាមញ្ញៗនៅតែជានារីដែលមនុស្សប្រុសមិនអាចមើលរំលង
- 2019-01-21 00:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីស្អាតបែបសាមញ្ញៗនៅតែជានារីដែលមនុស្សប្រុសមិនអាចមើលរំលង
ដោយសារតែមនុស្សប្រុសចូលចិត្តមើលនារីបែបសិចស៊ី ឆើតឆាយពេក ទើបមាននារីមួយចំនួនគិតថាវាជាអ្វីដែលបុរសចង់បាន។ ដោយឡែកនារីដែលមានភាពសាមញ្ញៗ នៅតែជាមនុស្សស្រីក្នុងក្ដីស្រមៃរបស់បុរសជាច្រើន។ ខាងក្រោមនេះជាហេតុផលដែលភាពសាមញ្ញនៅតែជាភាពទាក់ទាញរបស់នារីចំពោះមនុស្សប្រុស ៖
១. មើលមិនចេះធុញ
នារីដែលតែងខ្លួនបែបសាមញ្ញៗគឺមើលទៅមានអារម្មណ៍ពិសេសម្យ៉ាងដែលធ្វើឲ្យមនុស្សប្រុសចាប់អារម្មណ៍។ មនុស្សស្រីបែបនេះមើលទៅស្អាតបែបធម្មជាតិ បង្កប់នូវភាពទន់ភ្លន់ ថ្លៃថ្នូរនៅក្នុងនោះជាស្រេច ហើយអ្វីដែលពិសេសមិនធ្វើឲ្យបុរសឆាប់ស៊ាំភ្នែកឡើយ គឺរឹតតែឲ្យពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយមិនដឹងខ្លួន។
**២. ធ្វើឲ្យមនុស្សប្រុសមានអារម្មណ៍ល្អ ចង់នៅក្បែរគ្រប់ពេល**
ទាក់ទងនឹងអារម្មណ៍បុរសភាគច្រើនតែងតែចង់ភ្ជាប់ខ្លួនជាមួយនារីណាដែលមានលក្ខណៈធម្មតាច្រើនជាងនារីដែលសិចស៊ី ឬស៊ីវិល័យខ្លាំង។ ពេលនៅក្បែរមនុស្សស្រីប្រភេទនេះ ពួកគេមានអារម្មណ៍ថាមានមោទនភាព និងអារម្មណ៍ល្អ ព្រោះជុំវិញខ្លួនសុទ្ធតែប្រសើរ ដោយមិនបាចហត់ចិត្តនឹងការទើសភ្នែកពីខ្លួនឯង ឬអ្នកដទៃមើលមក។
៣.ស្អាតប្លែកពេលតែងខ្លួនម្ដងៗ
នារីដែលតែងខ្លួនបែបសាមញ្ញៗរាល់ថ្ងៃ ពេលតែងខ្លួនទៅណាពិសេសម្ដងៗគឺស្អាតប្លែកដែលជាចំណុចទាក់ទាញខ្លាំងសម្រាប់ឆាបយកក្រសែភ្នែកមនុស្សមិនឲ្យងាកចេញទៅណា។ នេះហើយជាចំណុចខ្លាំងរបស់នារីដែលចូលចិត្តភាពសាមញ្ញ។
៤. បង្ហាញពីចរិតរម្យទមមួយផ្នែក
ទោះបីជាការរៀបចំខ្លួនមិនអាចវិនិច្ឆ័យមនុស្សបានក៏ដោយ ប៉ុន្តែមនុស្សជាច្រើននៅតែមានកូនចិត្តមួយពេលដែលឃើញប្រភេទខោអាវដែលមនុស្សស្រីស្លៀកពាក់។ ការរៀបចំខ្លួនបែបសាមញ្ញរបស់មនុស្សស្រីបានបង្ហាញនូវចំណុចល្អមួយទៅបុរស ព្រោះអាចឲ្យគេមានអារម្មណ៍វិជ្ជមានម្យ៉ាងដើម្បីចង់ចូលក្បែរ។
៥. ងាយស្រួល មិនសូវរញ៉េរញ៉ៃច្រើន
នារីបែបនេះពេលទៅណាមកណា មិនសូវរញ៉េរញ៉ៃ ឬខ្វលខ្វាយច្រើនពេកនោះទេ តែផ្ទុយពីមនុស្សដែលចូលចិត្តភាពស្រស់ស្អាតខ្លាំងជ្រុល។ នេះមានន័យថាទៅណាមកណាបានលឿនជាងនារីដែលតុបតែងខ្លួនច្រើនពេក ហើយមនុស្សប្រុសគឺធុញបំផុតហើយព្រោះគ្រាន់តែទៅណាតិចតួចក៏ត្រូវតែងខ្លួនដូចទៅកម្មវិធីនោះ។
ពេលឃើញមនុស្សប្រុសងាក្មើលស្រីស្អាត មិនមែនមានន័យថាគេស្រឡាញ់នោះទេ គ្រាន់តែជាការទាក់ភ្នែកមួយប៉ុណ្ណោះ៕
ចុចអាន៖សារខ្លីៗតែបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅជួយគូស្នេហ៍កាន់តែផ្អែមល្ហែម