អ្នក​ជិត​ខាងគឺ​បុគ្គល​គួរ​ឲ្យ​ខ្លាច​បំផុត​ប្រចាំ​ឆ្នាំ ជំនាញ​ខាង​ពន្លើស

  • 2019-01-20 07:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សួរ​ថា​អ្នក​ណា​មិន​ខ្លាច បើ​គ្រាន់​តែ​អ្នក​រៀន​ជាមួយ​​ខ្ញុំ​មក​យក​ទៅ​រៀន ព្រោះ​ម៉ូតូខូចនោះ ស្រាប់​តែ​មក​វិញមួយ​ភូមិ​គេ​ថា​ខ្ញុំ​ស្រី​រក​ស៊ី​គ្រប់​គ្នា​នៀក។

គេ​ថា​អ្នក​ជិត​ខាង ពេល​ខ្លះ​សំខាន់​មិន​ចាញ់​គ្រួសារ​ទេ ព្រោះ​ពេល​រឿង​អី​ម្ដង​ៗគឺ​មាន​ញាតិ​ជិត​ខាង​នេះ​ហើយ ដែល​ជា​អ្នក​នៅ​ចាំ​ជួយ​គ្នា​ទាន់ពេល។ តែ​ចំណង​មិត្តភាព​ជាមួយ​អ្នក​ជិត​ខាង​ក៏​ត្រូវ​ប្រេះស្រាំ​នៅ​ពេល​ជំនាញ​​និយាយ​ពន្លើស ក៏ដូច​ជា​ភាព​ស្រមើស្រមៃ​របស់​ពួក​គាត់​កាន់​តែ​មាន​ភាព​ច្នៃ​ប្រឌិត​កាន់​តែ​ខ្ពស់។ មិន​ដឹង​ជា​ពួក​គាត់​រៀន​មក​ពី​ណាណ តែ​ជំនាញ​ផ្សព្វផ្សាយ​ក៏​ដូច​ជា​ប៉ាន់ស្មាន​រឿង​របស់​ពួក​គាត់​គឺ​សាហាវ​ជា​កំពូល​អ្នក​សរសេរ​ប្រលោមលោក​ទៅ​ទៀត។ ឮ​ពួក​គាត់​និយាយ​ដើម​ខ្លួន​ឯង​ម្ដង​ៗ ស្មាន​តែ​បុគ្គល​ដែល​ត្រូវ​និយាយ​ដើម​នោះ​គឺ​ជា​តួ​ក្នុង​រឿង​ទេតើ ព្រោះ​ព្រឹត្តិការណ៍​ដែល​គាត់​បរិយាយ​នោះ​គឺ​គ្មាន​ពិត​ទាល់​តែ​សោះ។

ខាង​ក្រោម​នេះ​គឺ​ជា​កំពូល​រឿង​ច្នៃ​ប្រឌិត​ដែល​អ្នក​ជិត​ខាង​តែង​ចែកចាយ​គ្នា​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ដែល​អ្នក​ណា​ក៏​ធ្លាប់​ឆ្លង​កាត់៖

១. ខ្ញុំ​ទៅ​ទិញ​ម្ជូរ​មួយ​ថង់​មក​ញ៉ាំ ព្រោះ​សាប​មាត់​ពេក ស្រាប់​តែ​ពី​ដើម​ភូមិ​ដល់​ចុង​ភូមិ នាំ​គ្នា​វែកញែក​ថា​មិន​ដឹង​ថា​ខ្ញុំ​ចាញ់​កូន​ប៉ុន្មាន​ខែ។

២. ប្អូន​ប្រុស​ទៅ​លេង​ហ្គេម​នៅ​ហាង​អ៊ីនធឺណិត ដល់​ម៉ោង​៩​យប់​ទើប​ចូល​ផ្ទះ ស្រាប់​តែ​ព្រឹក​ឡើង ឮ​គេ​និយាយ​ថា​ប្អូន​ប្រុស​ខ្ញុំ​រត់​ចោល​ផ្ទះ​អស់​៣​ថ្ងៃ​ហើយ អស់​លុយ​បាន​ស្រវេស្រវា​មក​ផ្ទះ​វិញ។

៣. គ្រាន់​តែ​​ខ្ញុំ​អង្គុយ​ច្រៀង​នៅ​មុខ​ផ្ទះ​សោះ ស្រាប់​តែ​អ៊ី​ជិត​ផ្ទះ​ថា ខ្ញុំ​ត្រូវ​សង្សារ​ទាត់​ក្បាល​ចោល ទើប​ពិបាក​ចិត្តអង្គុយ​ច្រៀង​ទាំង​ទុក្ខសោក​បែប​នេះ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ ខ្ញុំ​អត់​មាន​សង្សារ​ទេ។

៤. ខ្ញុំកម្មង់​អី​ញ៉ាំ​តាម​អ៊ីនធឺណិតហើយ​មាន​គេ​ដឹក​មក​ឲ្យ​ដល់​ផ្ទះ ២​ម៉ោង​ក្រោយ​ស្រាប់​តែ​ឮ​អ៊ុំ​ជិត​ផ្ទះ​ដើរ​ប្រាប់​គេ​ថា​មី​កូន​ហ្នឹង​មាន​ប្រុស​ទិញ​អី​ឲ្យ​ញ៉ាំ​ដល់​ផ្ទះ។

៥. ដោយ​សារ​តែ​ម៉ូតូ​ខូច​ហើយ មាន​ឥវ៉ាន់​ច្រើន​ត្រូវ​យក​ទៅ​ក្រុមហ៊ុន​ផង​នោះ​ ក៏​ដាច់​ចិត្ត​ហៅ​តាក់ស៊ី​ជិះ។ មក​ពី​ធ្វើ​ការ​វិញ ស្រាប់​តែ​ម៉ែ​សួរ​ថា​មាន​តា​ចិញ្ចឹម​មែន បាន​មក​យក​​ដល់​ផ្ទះ​ដូច​នេះ ព្រោះ​ព្រឹក​មិញ​អ្នក​ជិត​ខាង​ឃើញ​ថា​មាន​តា​បើក​ឡាន​មក​យក​ដល់​ផ្ទះ។

៦. ខំ​ធ្វើ​ការ​ទាំង​យប់​ ទាំង​ថ្ងៃ​ដើម្បី​កុំ​ឲ្យ​ប៉ាម៉ាក់​ពិបាក ស្រាប់​តែ​គេ​ផ្អើល​ពេញ​មួយ​ភូមិ​ថា មី​កូន​ហ្នឹង​នៅ​ក្មេង​តែ​អត់​សុំ​លុយ​ម៉ែឪ​វា​ចាយ​ទេ ប្រហែល​ធ្វើ​ស្រី​រក​ស៊ី​ហើយ៕

ចុចអាន៖នៅ​ពេល​មាន​គំនិត​ចាស់​ទុំ​មែនទែន អ្នក​នឹង​​មាន​ការ​គិត​ខុស​ប្លែក​ពី​មុន ៥យ៉ាង​នេះ

ប្រភព៖ soha ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម