ស្រី​ៗ​ឲ្យ​តែ​មាន​៤​យ៉ាង​នេះ ទោះ​មិន​ស្អាត​ខ្លាំង​ក៏​ប្រុស​តំរៀប​ជួរ​គ្នា​សុំ​ស្រលាញ់​ដែរ

  • 2019-01-20 06:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ឲ្យ​តែ​ស្រី​ស្អាត​គឺ​តែង​មាន​គេ​ស្រលាញ់​ច្រើន​ដោយ​ស្វ័យប្រវត្តិ តែ​សម្រាប់​​មនុស្ស​ស្រី​ដែល​មាន​សម្រស់​មិន​លេច​ធ្លោ​ខ្លាំង​ក៏​នៅ​តែ​ទាក់ទាញ​ដដែល​ឲ្យ​តែ​មាន​អាវុធសម្ងាត់​ដូច​ខាង​ក្រោម៖

១. រួសរាយ ពូកែ​ញញឹម

គេ​តែង​និយាយ​តគ្នា​ថា ទោះ​យើង​អាក្រក់​ប៉ុណ្ណា ឲ្យ​តែ​ញញឹម​ឲ្យ​ស្រស់​គឺ​ដឹង​តែ​ស្អាត​ជាង​មុន​តែ​ម្ដង។ ហើយ​វិទ្យាសាស្ត្រ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ពិត​ជា​ត្រឹម​ត្រូវ​មែន។ ដើម្បី​ឲ្យ​មើល​ទៅ​មាន​អំណោយ​ទាន យើង​គួរ​ធ្វើ​ចរិត​រួសរាយ ហើយ​ឧស្សាហ៍​ញញឹម ទោះ​បី​ជា​មួយ​មនុស្ស​មិន​ស្គាល់​គ្នា​ក៏​ដោយ ធានា​ថា​នឹង​មាន​អ្នក​លង់​ស្នេហ៍​អ្នក​មិន​តិច​ទេ។

២. ស្លៀក​ពាក់​ទាន់​សម័យ

អ្នក​អាច​ជា​មិន​ជឿ តែ​ខោអាវ​ស្អាត​អាច​ជួយ​លើក​សម្រស់​បាន​យ៉ាង​ល្អ។ រាល់​មុន​ពេល​ចេញ​ទៅ​ណា គួរ​ចំណាយ​ពេល​រើស​សម្លៀក​បំពាក់​ឲ្យ​សម​នឹង​ស្ថានភាព ហើយ​គួរ​អាប់ដេត​ទូ​ខោអាវ​ខ្លួន​ឯង​ជា​ប្រចាំ​ដើម្បី​លើក​សម្រស់​បាន​ថែម​មួយ​កម្រិត​ទៀត។

៣. ចេះ​ផាត់​មុខ​បន្តិចបន្តួច

ទោះ​បី​ជា​ពេល​នេះ​គេ​សង្កេត​ឃើញ​ថា ចំនួន​មនុស្ស​ស្រី​ចេះផាត់​មុខ​បាន​កើន​ឡើង​ច្រើន​ជាង​មុន​ក៏​ពិត​មែន តែ​ក៏​នៅ​មាន​ស្រី​ៗ​ជាច្រើន​ដែល​មិន​ផាត់​មុខ​ទាល់​តែ​សោះ សូម្បី​តែ​លាប​ក្រែម​។ ដើម្បី​កុំ​ឲ្យ​ចាញ់​ស្រី​ៗ​ដទៃ អ្នក​គួរ​រៀន​ជំនាញ​ផាត់​មុខ​មូលដ្ឋាន​ដើម្បី​ពេល​ទៅ​ណា​មក​ណា​ចុះ​ចំណោម​នឹង​គេ ក៏​ដូច​ជា​កុំ​ឲ្យ​មើល​ទៅ​ស្លេក​ស្លាំង​ពេក ដើម្បី​បង្ករ​ភាព​ទាក់ទាញ​សម្រាប់​រាល់​ការ​ជួប​លើក​ដំបូង។

៤. ឆ្លាត​វៃ

អ្នក​ដែល​មាន​មុខ​មិន​ស្អាត​ខ្លាំង អាច​មើល​ទៅ​មិន​ទាក់​ភ្នែក​ពី​ការ​ជួប​ដំបូង តែ​បើ​អ្នក​មាន​ខួរ​ក្បាល​ឆ្លាត​វៃ យល់​សាច់​រឿង អ្នក​នឹង​ទាក់ទាញ​គេ​បាន​នៅ​រយៈ​ពេល​វែង ព្រោះ​សម្រស់​នឹង​សាប​រលាប តែ​បញ្ញា​គឺ​នៅ​រហូត។ ស្វែង​យល់​រឿង​ឲ្យ​បាន​ច្រើន​ដើម្បី​អាច​កំដរ​គេ​ជជែក​គ្រប់​ប្រធាន​បទ នោះ​អ្នក​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មិន​តិច​ឡើយ៕

 ចុចអាន៖ទាំងនេះជា​​ហេតុ​ផល​​​​​​​​​​​​​​​​​​​ដែល​ប្រុសៗ​​​ គួរតែ​​ស្រលាញ់​​មនុស្ស​ស្រីចូល​ចិត្ត​​​ដើរ​​​​​កម្សាន្ត

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel