គន្លឹះការពារមិនឲ្យឆ្លងរោគសម្រាប់មនុស្សស្រី ពេលចូលបង្គន់សាធារណៈ
- 2019-01-17 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះការពារមិនឲ្យឆ្លងរោគសម្រាប់មនុស្សស្រី ពេលចូលបង្គន់សាធារណៈ
ពេលទៅណាមកណា មនុស្សស្រីពិបាកបំផុតគឺរឿងចូលបង្គន់នេះហើយ មិនមែនងាយស្រួលដូចជាបុរសៗឡើយ។ បង្គន់សាធារណៈជាកន្លែងសម្បូរទៅដោយបាក់តេរី មេរោគច្រើនប្រភេទ ដែលអាចឆ្លងចូលទោក្នុងរាងកាយ បង្កជាជំងឺផ្សេងៗ។ ដើម្បីការពារខ្លួនពីហានិភ័យទាំងនោះ ស្រីៗត្រូវដឹងពីគន្លឹះសំខាន់ៗ។
១. ចុចទឹកមុនប្រើប្រាស់បង្គន់
ចុចទឹកមុនពេលប្រើប្រាស់ ដើម្បីឲ្យមេរោគភាគល្អិតតូចៗដែលជាប់នៅចានបង្គន់ មើលនឹងភ្នែកទទេមិនឃើញ ហូរទៅតាមទឹក និងមានសុវត្ថិភាពជាងមុន។
២. បាញ់ទឹកអាកុល
ទិញដបទឹកអាកុល យកតាមខ្លួនរាល់ពេលចូលបង្គន់ សម្រាប់បាញ់នៅជុំវិញមាត់បង្កន់ ទុកបន្តិចសិនចាំអង្គុយ។
៣. ប្រើក្រដាសសើមឬក្រដាសស្ងួត
ពេលបាញ់ទឹកអាកុលហើយ គិតថានៅមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់ អាចជូតក្រដាសសើមឬក្រដាសស្ងួតបន្ថែមពីលើកាន់តែល្អ។
៤. មិនត្រូវប្រើប្រាស់យូរពេក
បើនៅផ្ទះប្រើបង្គន់ផ្ទាល់ខ្លួន ចង់អង្គុយយូរប៉ុណ្ណាក៏មិនអីដែរ តែសម្រាប់បង្គន់សាធារណៈ មិនត្រូវប្រើប្រាស់យូរពេកទេ ព្រោះមេរោគងាយនឹងឆ្លងមេរោគខ្លាំងណាស់។
៥. មិនអង្គុយស៊ប់
បើនៅតែខ្វះទំនុកទៀត ជម្រើសដ៏ល្អបំផុត គឺមិនអង្គុយស៊ប់ ឬមិនប៉ះផ្ទាល់ជាមួយនឹងចានបង្គន់តែម្តង៕
ចុចអានបន្ត៖ វិធីសាស្រ្តការពារខ្លួនឯងកុំឲ្យដេកត បន្ទាប់ពីបិទម៉ោងរោទ៍ហើយ