ក្បត់​​​​​​​ចិត្ត​​ប្រពន្ធ សប្បាយ​​មួយ​ពេល​ តែ​​គង់​​​​មាន​​ថ្ងៃ​​​​​​​​​​​ទឹក​​ភ្នែក​​​​​ជូត​​ក្បាល​​ជង្គង់​មិន​​​ខាន​​

  • 2019-01-17 07:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​មនុស្ស​​​ទាំង​​អស់​បាន​​​ដឹង​​ហើយ​ថា ​​​​​​​​​​​ការ​​ក្បត់​​​ចិត្ត​​​នរណា​​​ម្នាក់​​មិន​​​​មែន​​ជា​​ទង្វើ​​​គប្បី​​នោះ​​​​​​ទេ។ ​​ដឹង​​​​​​ហើយ​​ឮ​​ហើយ​ ម្ដេច​​​នៅ​​​​តែ​​​បំពាន ហេតុ​អ្វី​​​​​អាត្មា​​​និយម​​ម្ល៉េះ ខ្លួន​​ឯង​​​ចង់​​សប្បាយ​ តែ​​មាន​​គិត​​ដល់​​មនុស្ស​​​​​ដែល​​​ស្រលាញ់​​​​ស្មោះ​ កំពុង​តែ​​ឈឺ​​ចាប់​​​​​​​​​​ខ្លោចផ្សា​ដែរ​ទេ? ​​​កម្មពៀរ​​មាន​ពិត ​​​​​​​​​បើ​​​​​​​អ្នក​​​ធ្វើ​​​បាប​​​​ចិត្ត​​​​​​​​​​​​​​ប្រពន្ធ​​មិន​​រអែង ថ្ងៃ​ណា​មួយ​គង់​​តែ​ទឹក​​ភ្នែក​​​​​ជូត​​ក្បាល​​ជង្គង់​មិន​​​ខាន​។

​​​​​​ជីវិត​​​​​​នឹង​​​​វិនាស​​​​​​​​​អន្តរាយ​​​​​​

​​​​​​​​​​​​​​​​​ពេល​​មាន​​​​លុយ​​​​​​​​​​ចង់​​ធ្វើ​​​អ្វី​​តាម​​​​ចិត្ត​ ​​​​​​​ចង់​​​យក​​​​ទៅ​​​ជះ​​ឲ្យ​ស្រី​​ក្មេង​​អស់​​​ប៉ុន្មាន​​​​​​​​​ក៏​​មិន​​​​​​​​ខ្វល់​​ ​​​​​តែ​​​​​​ពេល​អ្នក​​ជួប​​​​បញ្ហា ពេល​អស់​​​​លុយ​​ពី​កាបូប គ្មាន​​​តំណែង​​​​​​​យសស័ក្ដិ​​​ដូច​ពី​​មុន​​ កុំ​​​​សង្ឃឹម​​​​ថា​ ​​​មាន​​​​វត្ត​​​​​មាន​មនុស្ស​​​​​​​​ស្រី​​ទាំង​​នោះ​​​​មក​​​​​​ចូល​​​រួម​​​​​កើត​​​ទុក្ខ​ជាមួយ​​ឲ្យ​​​សោះ​ ​​។

​​​​​​​​​​​​​​​​​​​​​​មាន​​​ពេជ្រ​​​​ហើយ​​មិន​​ស្កប់​​ ​បែរ​​​​ជា​​ចង់​បាន​​​ដុំ​ថ្ម​​ទៅ​​​វិញ​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​ឆ្ងល់​ណាស់ ​​​ហេតុ​អី​​​​​​​​​​​ចិត្ត​​មនុស្ស​​​ប្រុស​​​​​​ពិបាក​​ផ្គាប់​​​ផ្គុន​​យ៉ាង​​នេះ? ប្រពន្ធ​​កូន​​​​ប្រៀន​​បាន​​ដូច​​មាស​​ពេជ្រ ប្រគល់​ក្តី​​ស្រលាញ់​​​​​ពិត​​​​ប្រាកដ​ឲ្យ បែរ​​ជា​​​មើល​​​រំលង​​​​​​​​មិន​​​​​ឲ្យ​​​តម្លៃ ​​​ហើយ​​ចង់​​​​​​​​​​​​​​បាន​​​​​របស់​​​​ដុំថ្មទៅ​វិញ។ ​​​​​​​​ពេល​​​​​​​​​ចូល​​​​​​ដល់​​​​​វ័យ​ចាស់​​​​​ជរា​​​​​ អ្នក​​នឹង​​​​មាន​អារម្មណ៍​​ថា​​ឯកា​​​បំផុត គ្មាន​​សិទ្ធ​​​ទទួល​​បាន​​​​​ភាព​​​កក់​​​ក្តៅ​​ និង​​ក្តី​ស្រលាញ់​ពិត​​​​ទៀត​ទេ ព្រោះ​​​​ពេល​​​​មាន​​វា អ្នក​​មិន​ចេះ​​ថែរក្សា។

​​​​​​​​​​កុំ​​​​បន្ទោស​​ បើ​​​ពេល​​ឈឺ​​​​​ថ្កាត់​​​​គ្មាន​​​កូន​​ចៅ​​​ណា​មក​​​​រវល់​ជាមួយ​​​​​​

​​​​​​​​​​​​​​ពេល​​ធ្លាក់​​ខ្លួន​ឈឺ បើ​គ្មាន​​​កូន​​​ចៅ​​ណា​មក​អើត​​​រវល់​ជាមួយ ក៏​​គ្មាន​​សិទ្ធិ​​អី​​​ទៅ​​​​​​​​​​​​​​​​​​បន្ទោស​​​​ដែរ​​។ ​នេះ​ប្រហែល​​​​​ដោយ​​សារ​​​តែ​​​​​​​​​​​​អ្នក​​​ធ្លាប់​​ធ្វើ​បាប​​​ចិត្ត​​​​របស់​​​ពួក​គេ​និង​​​​ម្តាយ​​​របស់​គេ​​​​​​​ ​​​​​​ច្រើន​​សិប​​​ដង​រាប់​​​មិន​អស់​​ទេ​ពី​​​មុន​​​​មក​។ ​សម​ល្មម​​​នឹង​​ពួក​គេ​​​​​ឆ្អែត​​​​ចិត្ត​​ មិន​​​ចង់​​​​ទៅ​​ក្បែរ។

​​​​​​​បាបកម្ម​​​​​​​ទាំង​អស់​​នឹង​​ធ្លាក់​​មក​​លើ​​អ្នក​​​​​​​

​​​​​​​​​​​​កុហក​​ លាក់​​បាំង ​​​​​​​​សាវា​​​​​​​​​​ សុទ្ធ​​​តែ​ជា​​​​អំពើ​​​​​​​​​បាប។ ដូច​​​ពាក្យ​​​ចាស់​​​ពោល​ថា "​​សាង​​​​​​បុណ្យ​​​​បាន​​​បុណ្យ ​​សាង​​​​​​​បាប​​បាន​​​បាប​​​​” ​បើ​​មិន​​ជឿ​​​ទេ​​​ថ្ងៃ​ណា​​មួយ​​អ្នក​​នឹង​​​​ស្តាយ​​ក្រោយ​​​ ​​​​​​​​តែ​​​បើ​​​ជឿ​​​ហើយ ​​​​​ដឹង​​​​​​​ខ្លួន​ថា​​ធ្វើ​​ខុស​​​ ​​​​គួរ​កែប្រែ​ឡើង​​​វិញ​​​ឥឡូវ​​​នេះ​​ក៏​​មិន​ទាន់​ហួស​​ពេល​​ដែរ៕​​​​​​​​​​​​​​​​

ចុចអានបន្ត៖ អាវុធ​​គ្រោះថ្នាក់ ​៥​​ យ៉ាង​​​​​អាច​​​​បំផ្លាញ​​​​​​ចំណង​​​ស្នេហ៍​​​​​​​លឿន​​ជាង​​​ការ​​​ក្បត់​គ្នា​​ទៅ​ទៀត

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម