ទំពាំង​ញ៉ាំ​ឆ្ងាញ់​​មែន តែ​បើ​ចំអិន​មិន​ត្រូវ​វិធី អាច​នាំ​ឲ្យ​ពុល​ដល់​ស្លាប់បាន

  • 2019-01-17 03:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាច​និយាយ​បាន​ថា ទំពាំង​គឺ​ជា​មុខ​បន្លែ​ដែល​តែង​មាន​វត្តមាន​ជា​និច្ច​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​យើង។ ទោះ​បី​ជា​ឆ្ងាញ់ តែ​មុខ​ម្ហូប​នេះ​ក៏​ផ្ទុក​ទៅ​ដោយ​ហានិភ័យ​មិន​តិច​ដែរ បើ​ចំអិន​មិន​ត្រឹម​ត្រូវ។ យោង​តាម​ការ​ពិសោធន៍ ទំពាំង​មាន​ផល​ប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ដូច​ជា canxi ជាតិ​ដែក ប្រតេអ៊ីន អាស៊ីត​អាមីន វីតាមីនបេ១ បេ​២ និង​វីតាមីន​ស៊ី​ជា​ដើម។ យ៉ាណាក្ដី ទន្ទឹម​នឹង​ផលប្រយោជន៍ ទំពាំង​ក៏​មាន​ផ្ទុក​ជាតិ​ពុល​មិន​គួរ​ឲ្យ​ជឿ​ដូច​គ្នា។

សារជាតិពុល​បំផុត​នៅ​ក្នុង​ទំពាំង​គឺ axit cyanhydric ដែល​ពុល​ខ្លាំង​ចំពោះ​រាង​កាយ។ សម្រាប់​ទំពាំងមិន​ទាន់​ឆ្អិន ក្នុង ១០០ ក្រាម មាន​សារជាតិ​ខាង​លើ ៣៨ មីលីក្រាម។ នៅ​ពេល​ដែល​ត្រូវ​ស្ងោរ​ឆ្អិន​ដល់​កម្រិត​នោះ វា​នឹង​ធ្លាក់​ចុះ​សល់​៣ មីលីក្រាម។ សម្រាប់​ទំពាំង​ជ្រក់​គឺ​មាន ២,២ មីលីក្រាម។

ប្រសិន​បើ​មនុស្ស​ពេញ​វ័យ​ទទួល​ទាន​ចំនួន axit cyanhydric ៥០-៦០ មីលីក្រាម (ទំពាំង​ខ្ចី ២ ខាំ) នោះ នឹង​អាច​នាំ​ឲ្យ​ស្លាប់​បាន ដោយ​អ្នក​ញ៉ាំ​នឹង​ចាប់​ផ្ដើម​ពិបាក​ដក​ដង្ហើម មើល​លែង​ឃើញ ខ្លួន​ប្រកាច់កន្ត្រាក់ និង​ក៏​លែង​ដក​ដង្ហើម។

ដើម្បី​ទទួលទាន​ទំពាំង​ដោយ​គ្មាន​ក្ដី​ព្រួយបារម្ភ​នោះ យើង​អាច​អនុវត្តតាម​វិធី​ខាង​ក្រោម៖

.ទំពាំង​បក​សំបក​អស់ ត្រូវ​ហាន់​ឲ្យ​ស្ដើង​ ឬ​ជា​សរសៃ​ហើយ​ត្រាំ​ទឹក​ដាច់​យប់ ឲ្យ​ជាតិ​ពុល​ចេញ​អស់ ទើប​យក​មក​ធ្វើ​ម្ហូប។

.ទំពាំង​ខ្ចី​យក​មក​បក​សំបក​ហើយ​ស្ងោរ​ពី ២ ទៅ ៣ ដង ឬ​រហូត​ដល់​ពេល​ណា​អស់​ជាតិ​ល្វីង​មាន​ន័យ​ថា អស់​ជាតិ​ពុល ទើប​ចំអិន​អាហារ​បាន។

.ទំពាំង​ខ្ចី​ទិញ​មក បក​សំបក​ឲ្យ​ស្អាត តម្រៀប​ក្នុង​ឆ្នាំង​ជាមួយ​ទឹក​លាង​អង្ករ ហើយ​ហាន់​ម្ទេស​ដាក់​ចូល។ ស្ងោរ​លើ​ភ្លើង​ល្មម​រហូត​ដល់​ត្រពាំង​ទន់ ហើយ​លែង​ល្វីង​ទៀត គឺ​អាច​ទទួល​ទាន​បាន។

.កំឡុង​ពេល​ស្ងោរ​ទំពាំង ឬ​ត្រាំ​ទំពាំង ត្រូវ​តែ​បើក​គំរប​ឆ្នាំ ឲ្យ​ជាតិ​ពុល​ចេញ​អស់ បើ​មិន​ដូច្នោះ​ទេ ជាតិ​ពុល​នឹង​ជ្រាប​ចូល​ត្រពាំង​វិញ។

ចុចអាន៖មក​ដឹង​របប​អាហារ​ដែល​គួរ​ញ៉ាំ​ឱ្យ​ត្រូវ​តាម​ប្រភេទ​ឈាម

ប្រភព៖ Phunutoday អត្ថបទ៖Caramel