អត្ថប្រយោជន៍​នៃ​ទឹក​ខ្ពុរ​មាត់ ចំពោះ​សម្រស់ សុខភាព និង​ផ្នែក​លាង​សម្អាត​ផ្សេង​ៗ

  • 2019-01-17 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជាច្រើន​នៅ​តែ​មិន​ដឹង​ថា​ទឹក​ខ្ពុរ​មាត់​ដែល​ប្រើ​ជា​ប្រចាំ មិន​មែន​ជួយ​លាង​សម្អាត​មាត់​តែ​មួយ​មុខ​ទេ វា​មាន​ប្រយោជន៍​ជាង​នោះ​ឆ្ងាយ​ណាស់។ កញ្ញា សូម​ណែនាំ​ពី​អត្ថប្រយោជន៍​ផ្នែក​សម្រស់ សុខភាព និង​ជួយ​លាង​សម្អាត​ផ្នែក​ផ្សេង​ៗ​ទៀត​ដែល​ទឹក​ខ្ពុរ​មាត់​អាច​ជួយ​បាន។

១.កម្ចាត់​ក្លិន​ក្លៀក

គ្រាន់តែ​យក​សំឡី ឬ​ក្រណាត់​កប្បាស​ជ្រលក់​ទឹក​ខ្ពុរ​មាត់​បន្តិច បន្ទាប់មក​លាប​ដោយ​ទន់ភ្លន់​នៅ​ក្រោម​ដៃ នឹង​ទទួល​បាន​លទ្ធផល​ល្អ​ក្រោយ​ធ្វើ​រួច។

២.ព្យាបាល​រោគ​ស្ពឹក

មិន​ត្រឹមតែ​លាង​សម្អាត​មាត់​បាន​ល្អ​ប៉ុណ្ណោះ​ទេ ប្រសិនបើ​អ្នក​មាន​រោគ​សញ្ញា​ស្ពឹក​ដៃ​ជើង អ្នក​គ្រាន់តែ​យក​ដៃ ឬ​ជើង​មក​លាប​រឹត​កន្លះ​ម៉ោង​ជា​រៀងរាល់​ថ្ងៃ។ អ្នក​អាច​បន្ថែម​ទឹក​ខ្មេះ​ផង​ដែរ ដើម្បី​ឲ្យ​លទ្ធផល​រឹតតែ​ល្អ​ប្រសើរ​ជាង​មុន។

៣.លាង​សម្អាត​ឡាបូ​បន្ទប់​ទឹក

ប្រសិន​បើ​ឡាបូ​បន្ទប់​ទឹក​អ្នក​កង្វក់ ចាក់​ទឹក​នោះ​ចូល​ទៅ​ក្នុង​នោះ ដើម្បី​សម្អាត។ វា​នឹង​ជួយ​លុប​បំបាត់​ក្លិន​ស្អុយ ធ្វើឲ្យ​មើល​ទៅ​ដូច​ថ្មី​ម្ដង​ទៀត។

៤.សម្អាត​មុខ​របួស

នៅ​ពេល​អ្នក​រង​របួស​ដោយ​គ្មាន​ការ​ប្រុងប្រយ័ត្ន​ណា​មួយ អ្នក​ អាច​ចាក់​ទឹក​ខ្ពុរ​មាត់​នៅ​លើ​កប្បាស​មួយ​សន្លឹក បន្ទាប់មក​ប្រើ​លើ​មុខ​របួស វា​អាច​ជួយ​សម្លាប់​មេរោគ​បាន។

៥.កម្ចាត់​អង្គែ​លើ​ស្បែក​ក្បាល

ជឿ​ថា​អ្នក​នៅ​តែ​មិន​ទាន់​ដឹង​ទេ​ថា ទឹក​ខ្ពុរ​មាត់​អាច​សម្អាត​អង្គែ​បាន។ អ្នក​គ្រាន់តែ​យក​ទឹក​នោះ​មក​ដាក់​ក្នុង​បំពង់​បាញ់​មួយ រួច​យក​មក​បាញ់​លើ​ក្បាល អ្នក​នឹង​ទទួល​បាន​លទ្ធផល​ល្អ​លើស​ពី​ការ​​រំពឹង​ទុក។

៦.កម្ចាត់​ចៃ​ឆ្កែ

សម្រាប់​នរណា​ម្នាក់​ដែល​កំពុង​ចិញ្ចឹម​ឆ្កែ គ្រាន់តែ​ប្រើ​ទឹក​ខ្ពុរ​មាត់​មក​លាង​សម្អាត​ឲ្យ​ឆ្កែ​ពេល​ងូត​ទឹក ទឹក​អ្នក​នឹង​អស់​ចៃ។

៧.ប្រើ​សម្រាប់​ជូត​សម្អាត​មុខ

អ្នក​អាច​លាង​សម្អាត​មុខ ដោយ​ជូត​ពេល​ព្រឹក និង​ពេល​ល្ងាច ដើម្បី​បន្ថយ​មុន។

៨.សម្អាត​ច្រាស​ដុស​ធ្មេញ

ទឹក​ខ្ពុរ​មាត់ អាច​ប្រើ​សម្រាប់​សម្លាប់​មេរោគ នៅ​ជាប់​ច្រាស​ដុស​ធ្មេញ ព្រោះ​វា​ជាប់​បាក់​តេរី និង​កាក​សំណល់​ច្រើន​ណាស់។ ត្រាំ​ច្រាស​ដុស​ធ្មេញ​នៅ​ក្នុង កែវ​តូច​មួយ​មាន​ទឹក​ខ្ពុរ។

៩.សម្អាត​អេក្រង់​កុំព្យូទ័រ

ទឹក​ខ្ពុរ​មាត់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​លុប​ស្នាម​ម្រាមដៃ និង​ស្នាម​ប្រឡាក់​ដែល​ជាប់​នៅ​លើ​អេក្រង់​កុំព្យូទ័រ។

១០.កម្ចាត់​ក្លិន​មិន​ល្អ​ផ្សេង​ៗ

ប្រសិនបើ​នៅ​កន្លែង​ណា​មាន​ធុំ​ក្លិន​មិន​ល្អ អាច​យក​ទឹក​ខ្ពុរ​មាត់​ទៅ​បាញ់​កន្លែង​នោះ៕

ចុចអាន៖រូបមន្ត​ធម្មជាតិ​សម្រាប់​អ្នក​ចង់​​បាន​មុខ​ស​ស៊ី​ជម្ពូ បាត់​មុន​ ដោយ​ប្រើ​ប៉េងប៉ោះ

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម