ព្រោះតែ​បែបនេះ​សោះ ទើប​ធ្វើឲ្យ​មនុស្ស​ប្រុស​ស្រលាញ់​ស្រីៗ​មិនចេះ make up

  • 2019-01-16 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​សម័យ​ទំនើប​នេះ តែ​ត្រូវ​ការ​ភាព​ស្រស់​ស្អាត​គ្រប់​ពេល​វេលា។ ចាកចេញ​ពី​ផ្ទះ បើ​មិន​សម្លៀកបំពាក់​ឲ្យ​ខ្ញង់​ទេ គឺ​មុខមាត់​នេះឯង​ត្រូវ​ផាត់​មុខ​លាប​ក្រែមម្សៅ ជាពិសេស​ពេល​ទៅ​ជួប​ដៃគូ​សង្សារ ឬ​គូ​ណាត់ មិន​អាច​ខ្វះ​បាន​ឡើយ។ ប៉ុន្តែ​ប្រុស​មិន​​ចូលចិត្ត​ឃើញ​មនុស្ស​ស្រី​ផាត់​មុខ​ក្រាស់​ៗ​ឃ្មឹក​ឡើយ បើ​មិន​ផាត់​កាន់តែ​ល្អ។ កញ្ញា សូម​បង្ហាញ​ពី​ហេតុផល​ដែល​ធ្វើឲ្យ​បុរស​មិន​ចូលចិត្ត​នារី ​គ្មាន make up៖

១.មើល​ទៅ​ធម្មតា

មនុស្ស​ប្រុស​ទោះ​ស្រលាញ់​រក​តែ​ស្រី​ស្អាត​មែន តែ​ក៏​ជា​ស្រី​ដែល​ស្អាត​ស្រាប់​មិនមែន​ដោយសារ​ម្សៅ​ក្រែម​ឡើយ។ បាន​ជា​បុរស​មិន​ចូលចិត្ត​អ្នក​ផាត់​មុខ ព្រោះ​ថា​មើល​ហើយ​មិន​ដូច​ធម្មជាតិ។

រូបតំណាង

**២.ជួយ​ឲ្យ​គាត់​កាន់តែ​មាន​ទំនុក​ចិត្ត**

ជា​ធម្មតា​នរណា​ម្នាក់​ដែល​ចង់​បង្កើន​ទំនុក​ចិត្ត តែងតែ​ផាត់​មុខ​ផាត់​មាត់​ឲ្យ​បាន​ស្អាត។ ប៉ុន្តែ ដើម្បី​ធ្វើឲ្យ​គាត់​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​អ្នក គួរតែ​ជ្រើសរើស​សម្លៀកបំពាក់​ស្រស់​ស្អាត និង​បន្ថែម​ការ​តុបតែង​មុខ​ល្មម​ៗ​បាន​ហើយ។

៣.មាន​អារម្មណ៍​ថា ខ្ជះខ្ជាយ​ពេល​វេលា

ស្អាត​វា​ស្អាត​ហើយ ប៉ុន្តែ​ខាង​ប្រុស​ត្រូវ​រង់ចាំ​យ៉ាង​យូរ ធ្វើឲ្យ​មាន​អារម្មណ៍​ថា​ហត់នឿយ​ខ្លាំង​ណាស់ សប្បាយចិត្ត។ សម្រាប់​បុរស សម្រស់​ដ៏​ល្អឥតខ្ចោះ គឺ​ចរិយា​មារយាទ ចេះ​អត់ឱន និង​មាន​អធ្យាស្រ័យ​ល្អ​ក្នុង​ការ​រស់​នៅ។

៤.ក្លិន​គ្រឿង​សម្អាង

ក្រែម​ម្សៅ​ដែល​លាប​មាន​ក្លិន ហើយ​មនុស្ស​ប្រុស​ភាគច្រើន​មិន​ចូលចិត្ត​ក្លិន​របស់​គ្រឿង​សម្អាង​ទាំង​នោះ​ទេ។ មូលហេតុ ព្រោះ​ក្លិន​ទាំង​នោះ​អាច​បណ្ដាល​ឲ្យ​វិលមុខ ឈឺក្បាល និង​មាន​អារម្មណ៍​មិន​ល្អ ពេល​នៅ​ក្បែរ​គ្នា ។

៥.ភ័យ​ខ្លាច​ត្រូវ​គេ​បោកប្រាស់

ប្រុស​ៗ​ស្រមៃ​ថា ប្រសិនបើ​អ្នក​យក​គ្រឿង​តុបតែង​មុខ​ចេញ បើ​មិន​ដូច​មុខ​ពិត​ឲ្យ​ធ្វើ​យ៉ាង​ណា​ទៅ។ មនុស្ស​ស្រី​មួយ​ចំនួន​និយាយ​ថា ការ make up គឺ​ជួយ​បង្កើន​ទំនុក​ចិត្ត ប៉ុន្តែ​នោះ​ជា​ការ​ភ័យខ្លាច​ក្នុង​ការ​បង្ហាញ​មុខ​មាត់​ពិត ដូចនេះ​ហើយ​ទើប​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខ្លាច​គេ​បោក៕

រូបតំណង

ចុចអាន៖ទាំងនេះជា​​ហេតុ​ផល​​​​​​​​​​​​​​​​​​​ដែល​ប្រុសៗ​​​ គួរតែ​​ស្រលាញ់​​មនុស្ស​ស្រីចូល​ចិត្ត​​​ដើរ​​​​​កម្សាន្ត

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម