ការពារ​​កុំ​​ឲ្យ​​សាច់​​មុខ​​ខូច​​ខ្ទេច​​​​ដោយ​​​សារ​​Make Up រាល់​​ថ្ងៃ​​​​​ គួរ​​​​ដឹង​​​តិចនិក​​សំខាន់ៗ

  • 2019-01-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 220

ចន្លោះមិនឃើញ

​​សម្រាប់​​មិត្ត​​​​​​​​​ៗ​យុវវ័យ​ឬ​​​​​​​នៅ​​ក្នុង​​វ័យ​​ណា​ក៏​​​​ដោយ ឲ្យ​តែ​​ចូល​​ចិត្ត​​​ Make Up រាល់​​ថ្ងៃ​​​ ស្បែក​​មុខ​​​​​​​​​​​ងាយ​​​​នឹង​​​​​​​​​​​​​​​ជួប​​​បញ្ហា​​ ជា​ពិសេស​​​​​​​​ឆាប់​វិវត្ត​​​​​​ទៅ​​​​កាន់​ភាព​​ចាស់​ជាង​​​វ័យ។ ​​ដើម្បី​​ការពារ​​​​​​​​​ស្បែក​មុខ ឲ្យ​មើល​​នៅ​​​តែ​​​រលោង​​ស្រស់​​​ថ្លា មាន​​សុខភាព​​ល្អ ស្រី​​ៗ​​គួរ​​​​ដឹង​​តិចនិក​​សំខាន់ៗ​​​​ដូច​​​ខាង​​ក្រោម​​​នេះ។

១. ​​​ប្រើ​​ផលិតផល​​​​​​​​​​ថែរក្សា​​ស្បែក​​មុន​​ពេល​​តុប​តែង​​មុខ

​​​​​​ពេល​​​​​ស្បែក​មុខ​នៅ​​ក្មេង​​​​​​​​មិន​ទាន់​​អី​​នៅ​​​​ឡើយ​ទេ ​​ប៉ុន្តែ​​​​ប្រសិន​​​បើ​អ្នក Make Up យូរៗ​ទៅ ផលិតផល​​គ្រឿង​​សម្អាង​ទាំង​​នោះ នឹង​​​ចូល​​​​​ទៅ​​​​បំផ្លាញ​​​ស្បែក​​មុខ​​​​​​​​​​ពី​មួយ​​​ថ្ងៃ​​ទៅ​​មួយ​​​​​ថ្ងៃ។ ត្រូវ​​​​​​ចាំ​​ថា គ្រឿង​​សម្អាង​​​​​​​​​​​អាច​​​ធ្វើ​​​ឲ្យ​​អ្នក​​មើល​ទៅ​​ស្អាត​​​ជាង​មុន​មួយ​​រំពេច ប៉ុន្តែ​​វា​​​មិន​អាច​ធ្វើ​ឲ្យ​​​​ស្បែក​​ប្រសើរ​ឡើង​បានទេ។ យ៉ាង​ហោច​​​ណាស់​​​គួរ​​​​លាប​​​ឡេ​ការពារ​​​កម្តៅ​​ថ្ងៃ​​​ មុន​ពេល​​​​​​​​ប្រើ​​ប្រាស់​​​គ្រឿង​​​សម្អាង។

២. មិន​​​ត្រូវ​​​ផាត់​​ម្សៅ​​​ទ្រនាប់​​ក្រាស់ៗ​ពេក

​​​​​​​​​​មនុស្ស​ស្រី​​​​បើ​​​​ចូល​ចិត្ត​​​​ផាត់​​ម្សៅ​​​​រាល់​​​​​ថ្ងៃ​​ខ្វះ​​មិន​​បាន ​គួរ​​ប្រើ​​​តិច​​​​ៗ​កាន់​​​តែ​​ល្អ។ ម្យ៉ាង​​​វិញ​ទៀត​ ​​​ផាត់​​ម្សៅ​​​ទ្រនាប់​​​​​​ក្រាស់ៗ​ពេក​ វា​នឹង​ធ្វើ​​ឲ្យ​​មុខ​​​ឆាប់​​​​​​​ចាស់​ ដូច្នេះ​​​​​​​​​​​គួរ​​​ប្រើ BB CC គ្រីម ល្អ​​ជាង​​។​

៣. ​​​​លាប​​​ក្រែម​​​រលោង

​​​​​​​​​​​​​​​​​​​​​​ក្រែម​​​​​លាប​​​មាត់​​​​​គឺ​​​ជា​​​​គ្រឿង​​សំខាន់​​​​ក្នុង​ការ​ជួយ​​​​​​​លើក​​​​​​សម្រស់​​​​​​​​មួយ​​កម្រិត​​​ទៀត​ ​ប៉ុន្តែ​​​​​សម្រាប់​​អ្នក​​​ដែល​​ចូល​ចិត្ត​​​​​​លាប​​ប្រភេទ​​​ក្រែម​​​​ស្ងួត​​​មាន​​ពណ៌​​ក្រមៅ​​ខ្លាំង​​​​​​ ​​វា​​មិន​​ត្រឹម​​​តែ​​​​​​​​​ធ្វើ​ឲ្យ​ឃើញ​​​​មុខ​​​​​​ចាស់​​​ប៉ុណ្ណោះ​ទេ ​​​ថែម​​​ទាំង​​​​​​ប៉ះពាល់​​​​ដល់​​​​​​បបូរ​​​មាត់​​ ធ្វើ​​ឲ្យ​​ស្បែក​​មាត់​​​​​​​ស្ងួត​​​​​គ្មាន​​​​សំណើម​​​​​​ផង​​ដែរ។ ​​​​​គួរ​​​ប្រើ​​ក្រែម​​ណា​​ ដែល​ជួយ​​​ឲ្យ​​បបូរ​​​មាត់​ទន់​​​រលោង​​មាន​សុខភាព​​​ល្អ​​​​​។​​

៤. ​​​​​​មិន​​ត្រូវ​​​​​​​​​ផាត់​​​​​​ពណ៌​​​​​ភ្នែក​​​​ដិត​​ក្រមៅ

​​ឃើញ​​​​​​តារា​​ក្នុង​​ Instagram ឬ​ bloggers និយម​​​​ផាត់​​មុខ​​​​វាយ​​គូល័រ​ភ្នែក​​​​​ពណ៌​ដិត​​ក្រមៅ​​ តើ​អ្នក​​​ចង់​ធ្វើ​តាម​បែប​នោះ​​ដែរ​មែន​ទេ? ការ​​​​​​ផាត់​​​​ស្ទីល​​​បែប​​នោះ​​​ មើល​ទៅ​​ស្អាត​​ប្លែក​​​ទាក់ទាញ​​ពិត​មែន ប៉ុន្តែ​​​​​គួរ​​​​​​​ផាត់​​​ម្តង​ម្កាល​​​​ឬ​​​ផាត់​​ពេល​​ទៅ​​​ចូលរួម​​កម្មវិធី​​បាន​​ហើយ​​។​ សម្រាប់​​​​​ការ​​​តុប​​តែង​​ប្រចាំ​​ថ្ងៃ​​ គួរ​​​​​​​​​​​ដាក់​ពណ៌​​​​​​​ស្រាល​ល្មម​​ ឬ​​មិន​​​បាច់​​ផាត់​ក៏​​សោះ​​​បាន​​ ត្រឹម​​​​​​​​​លាប​​ម៉ាស្ការ៉ា​​​​បែប​ធម្មជាតិ ក៏​​ទាក់​ទាញ​​មិន​ស្ទើរ​​ដែរ។

**ដើម្បី​​​​សម្រស់​​​ស្រស់​​ស្អាត​​​​បានយូរ​ទៅ​​ថ្ងៃ​​មុខ កុំ​គិត​​​​ចង់​​ស្អាត​​​តែ​​ថ្ងៃ​​នេះ​​មួយ​​​ពេល​៕​​​​​​​​​​​​​

ចុចអានបន្ត៖ ស្ទីល​ផាត់​ភ្នែក​ដ៏​ទាក់​ទាញ​ តាម​លំដាប់​លំដោយ ស្រីៗ​គួរ​សាក​ល្បង​ហោច​ណាស់​ម្ដង


ប្រភព៖ ladytips ប្រែ​សម្រួល៖ ដេត ឈុនអីុ