រឿង​៣​យ៉ាង និង​​មនុស្ស​៣​ប្រភេទ​ដែល​​មនុស្ស​ស្រី​ឆ្លាត​មិន​ដែល​​យក​ខួរ​ក្បាល​ទៅ​ខ្វល់​ជាមួយ

  • 2019-01-14 08:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​ស្រី​​ឆ្លាត​ឈ្លាស​មិន​ដែល​ខ្វល់​នឹង​ពាក្យ​សម្ដី​អ្នក​ដ៏​ទៃ​ ហើយ​ក៏​មិន​ដែល​ធ្វើ​ឲ្យ​នរណា​ម្នាក់​​ឈឺ​ចាប់​ដោយ​សារ​នាង​ដែរ។ ការ​ទទួល​យក​ពាក្យ​សម្ដី​អ្នក​ដ៏​មក​គិត​ធ្វើ​ឲ្យ​​ជីវិត​របស់​អ្នក​កាន់​មាន​ភាព​ធុញ​ទ្រាន់​ អ៊ីចឹង​​ខាង​ក្រោម​នេះ​ជា​រឿង​និង​មនុស្ស​៣​ប្រភេទ​ដែល​មនុស្ស​ស្រី​ឆ្លាត​មិន​ដែល​ខ្វល់​៖

រឿង​៣​យ៉ាង​មិន​ត្រូវ​ខ្វល់៖

១​ មិន​ត្រូវ​ការ​អ្នក​ផ្សេង​មក​ស្វែង​យល់​ពី​ជីវិត​របស់​នាង​ឡើយ​

​មនុស្ស​ស្រី​ចាស់​ទុំ​ ទាន់​សម័យ​ និង​មាន​ទំនុក​ចិត្ត​តែង​តែ​ហ៊ាន​សម្រេច​ចិត្ត​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​។ បើ​មនុស្ស​នៅ​ជុំ​វិញ​នាង​មិន​លើក​ទឹក​ចិត្ត​​ នោះ​ពួក​គេ​ក៏​គ្មាន​សិទ្ធិ​មក​រិះ​គន់​ឬ​វិនិច្ឆ័យ​ការ​រស់​នៅ​របស់​នាង​ដែរ ព្រោះ​ដោយ​សារ​តែ​​ភាព​លំបាក​និង​ឧបសគ្គ​ជា​ច្រើន​ទើប​ធ្វើ​ឲ្យ​នាង​មិន​ត្រូវ​ការ​យោបល់​និង​គំនិត​អវិជ្ជមាន​ទាំង​នោះ​​។

២​ មិន​ចាំ​បាច់​សុំ​ទោស​ទេ​ ​បើ​យើង​មិន​បាន​ធ្វើ​ខុស​

ពេលនរណា​ម្នាក់​ធ្វើ​ខុស​ហើយ​សុំ​ទោស​នោះ​ជា​រឿង​ធម្មតា​។ វា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ចេះ​ទទួល​ស្គាល់​កំហុស​។​ ប៉ុន្តែ​​កុំ​ធ្វើ​អ្វី​ដើម្បី​គ្រាន់​តែ​ផ្គាប់​ចិត្ត​អ្នក​ដ៏​ទៃ​ ហើយ​ក្បត់​នឹង​ខ្លួន​ឯង​ ត្រូវ​ចាំ​ថា​ បើ​យើង​មិន​ឲ្យ​តម្លៃ​ខ្លួន​ឯង​នោះ​ទេ​ អ្នក​ផ្សេង​ក៏​មិន​ឲ្យ​តម្លៃ​យើង​ដូច​គ្នា​។

៣​ មិន​ត្រូវ​អន់​ចិត្ត​នឹង​រូប​រាង​របស់​ខ្លួន​ឯង​​

មិន​ថា​ ខ្មៅ​ ស​ ស្គម​ ធាត់​ ខ្ពស់​ ឬ​ទាប​នោះ​ទេ​ វា​ជា​អ្វី​ដែល​ម្ដាយ​ឪពុក​របស់​យើង​បាន​ផ្ដល់​ឲ្យ​។ លោក​ទាំង​ពីរ​​ប្រាកដ​ជា​ខឹង​ខ្លាំង​ណាស់​ ​ពេល​​មាន​នរណា​ម្នាក់​និយាយ​ថា​ កូន​ស្រី​​​គាត់​មិន​ស្អាត​ ហើយ​គាត់​រឹត​តែ​ខូច​ចិត្ត​ខ្លាំង​ បើ​ដឹង​ថា​អ្នក​មិន​ពេញ​ចិត្ត​នឹង​រូប​រាង​ខ្លួន​ឯង​។​ ដូច​ច្នេះ​ហើយ​ កុំ​ខ្វល់​​ពី​សម្ដី​របស់​អ្នក​ដ៏​និយាយ​ពី​រាង​កាយ​អ្នក​ ព្រោះ​តម្លៃ​របស់​មនុស្ស​គឺ​ឋិត​នៅ​លើ​ចិត្ត​គំនិត​​តែ​ប៉ុណ្ណោះ​​ ហើយ​ត្រូវ​ចងចាំ​ថា ​មនុស្ស​ស្រី​ដែល​ស្រស់​ស្អាត​បំផុត​គឺ​ជា​​អ្នក​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។​

ចុចអាន៖ មនុស្ស​​​​ស្រី​ថ្លៃថ្នូរ​​​មាន​គុណធម៌​​​​ក្នុង​​ខ្លួន​ ​តែង​​​ប្រកាន់​​ខ្ជាប់​​អាកប្បកិរិយា​​​​​​​៩យ៉ាង​​នេះ​

មនុស្ស​៣​ប្រភេទ​ដែល​មិន​គួរ​​ខ្វល់​ជាមួយ៖

១​ មនុស្ស​ដែល​និយាយ​អាក្រក់​នៅ​ក្រោយ​ខ្នង​អ្នក​

​មនុស្ស​ដែល​តែង​​​និយាយ​អាក្រក់​នៅ​ក្រោយ​ខ្នង​អ្នក​ គឺ​ដោយ​សារ​​​ពួក​គេ​គ្មាន​អ្វី​​ប្រសើរ​ជាង​អ្នក​តែ​ប៉ុណ្ណោះ​។​ អ្នក​ត្រូវ​តែ​​ធ្វើ​​ជា​មិន​ដឹង​រឿង​អ្វី​ទាំង​អស់​ ពួក​គេ​កាន់​តែ​និយាយ​ អ្នក​កាន់​តែ​រស់​នៅ​ឲ្យ​បាន​ប្រសើរ​ នោះ​ហើយ​គឺ​ជា​ការ​តប​ស្នង​ដ៏​ល្អ​បំផុត​ទៅ​កាន់​មនុស្ស​ប្រភេទ​នេះ​។

២​ មនុស្ស​ដែល​ក្បត់​អ្នក​

​​ពេល​ដែល​អ្នក​ខំ​ស្មោះ​ជា​មួយ​គេ​អស់​ពី​ចិត្ត​ តែ​ចុង​ក្រោយ​គេ​នៅ​តែ​ក្បត់​អ្នក​ ដូច្នេះ​យើង​មិន​ចាំ​បាច់​ស្វែង​រក​ហេតុផល​អ្វី​ទាំង​អស់​ ហើយ​ត្រូវ​តែ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ និង​បន្ត​រស់​នៅ​ដោយ​គ្មាន​មនុស្ស​ក្បត់​នោះ​។​ ត្រូវ​ចាំ​ថា​នឹង​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​នឹង​ត្រូវ​ឈឺ​ចាប់​ដោយ​សារ​គេ​ ហើយ​មនុស្ស​ដូច​គេ​មិន​ស័ក្ដិសម​នឹង​អ្នក​ឡើយ​។

៣​ មនុស្ស​ដែល​ធ្វើ​ជា​ភ្លេច​អ្នក​

ពេល​ដែល​មិត្តភ័ក្ដិ​ដែល​អ្នក​ធ្លាប់​ស្គាល់​ធ្វើ​ជា​មិន​ស្គាល់​យើង​ ពេល​បាន​ជួប​គ្នា​នៅ​កន្លែង​ណា​មួយ​ បញ្ជាក់​ថា​គេ​មិន​ចង់​មាន​ទំនាក់​ទំនង​នឹង​អ្នក​ទៀត​នោះ​ទេ​ ដូច្នេះ​ហើយ​កុំ​ព្យាយាម​ទៅ​សួរ​នាំ​គេ​អី​ អ្នក​មិន​គួរ​ទៅ​បន្ថយ​តម្លៃ​ខ្លួន​ឯង​ដើម្បី​គ្រាន់​តែ​ផ្គាប់​ចិត្ត​នរណា​ម្នាក់​នោះ​ទេ​៕

ប្រភព៖ bestie ប្រែ​សម្រួល៖ លីកា

អត្ថបទពេញនិយម