មាន​សង្សារ​ ឬ​ប្ដី​ថត​រូប​ឲ្យ​បែប​នេះ ស្រី​ៗ​អាច​នឹង​កើត​ជំងឺ​ផ្លូវ​ទឹក​ចិត្ត​ធ្ងន់ធ្ងរ!

  • 2019-01-14 02:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អត្ថប្រយោជន៍​ពេល​មាន​សង្សារ និង​ប្ដី​នោះ​គឺ​អាច​ពឹង​ពួក​គេ​ឲ្យ​ជួយ​ថត​រូប​ឲ្យ​ពេល​ណា និង​ប៉ុន្មាន​សន្លឹក​ក៏​បាន​ដោយ​គ្មាន​ក្រែង​ចិត្ត។ តែ​នឹង​ទៅ​ជា​បែប​ណា​នៅ​ពេល​សង្សារ មាន​ជំនាញ​ថត​រូប​អន់​ដល់​ថ្នាក់​នេះ​នោះ? សុភមង្គល​របស់​មនុស្ស​ស្រីពេល​ដើរ​លេង​ជាមួយ​សង្សារ ឬ​ប្ដី​គឺ​ថត​រូប​ជាមួយ​គ្នា​នៅ​កន្លែង​ថ្មី​ៗ​ដើម្បី​បង្កើត​អនុស្សាវរីយ៍ និង​ពឹង​គេ​ឲ្យ​ថត​រូប​បែប​មិន​ដឹង​ខ្លួន​នេះ​ឯង។ ខណៈ​អ្នក​ខ្លះ​ទទួល​បាន​ចំនួន like ច្រើន​កប់​ពពក​ដោយ​សារ​តែ​សង្សារ​ពូកែ​ថត​រូប ហើយ​ផ្ដិត​បាន​សុទ្ធ​តែ​រូប​ស្អាតៗ​នោះ ក៏​មាន​មនុស្ស​ស្រីមិន​តិច​ដែរ ដែល​ស្រងាក​ចិត្ត​អស់​សង្ឃឹម​ពេល​មាន​សង្សារ​ដែល​គ្មាន​ជំនាញ​ថត​រូប​ទាល់​តែ​សោះ ហើយ​ពេល​បង្ហោះ​រូប​ទាំង​នោះ​ទៅ​ គឺ​បាន​ក្លាយ​ជា​រឿង​កំប្លែង​ឲ្យ​គេ​សើច​តែ​ម្ដង។ ក្រោយ​ពេល​ឃើញ​រូប​ទាំង​នោះ​ ស្រី​ៗ​គ្នា​គេ​បាន​និយាយ​គ្នា​លេង​ថា បើ​បាន​សង្សារ​ថត​រូប​ឲ្យ​ដូច​នេះ គឺ​ប្រាកដ​ជា​បាក់​ទឹក​ចិត្ត​មិន​ខាន៕

ចុចអាន៖តិចនិក​​ថតរូប​ឲ្យ​ឃើញ​ជើង​​វែង​​ហើយ​ខ្ពស់ មនុស្ស​ស្រី​ទាប​ៗ​​​​​មើល​​ហើយ​ពេញ​​ចិត្ត​ស្តូក

ប្រភព៖ Eva អត្ថបទ៖Caramel

អត្ថបទពេញនិយម