ទស្សនិកជន​ចិន​ឆោឡោ ពេល​ផលិតករ ចង់​កែភេទ​ឲ្យ​តួ លី ម៉ក់​ឆូវ រឿង “ទេពឥន្ទ្រី​បក្សី​ស្នេហ៍” ថ្មី

  • 2019-01-12 05:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព័ត៌មាន​ផលិតករ​កំពុង​រើស​តួ​ប្រុស​ឲ្យ​ដើរ​តួ លី ម៉ក់​ឆូវ ក្នុង​រឿង “ទេពឥន្ទ្រី​បក្សី​ស្នេហ៍” កំពុង​តែ​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ចម្ងល់​ជា​ខ្លាំង មិន​យល់​ថា​ផលិតករ​រឿង​នេះ​កំពុង​គិត​អ្វី។

ទើប​តែ​ដើម​ឆ្នាំ​២០១៩​សោះ តែ​ទស្សនិកជន​បាន​ទទួល​រង​នូវ​ភាព​ភ្ញាក់​ផ្អើល​ចំពោះ​វិស័យ​ភាព​យន្ត​ប្រទេស​នេះ​ទៅ​ហើយ។ តាម​ដូច​នោះ​ដែរ ជា​រៀង​រាល់​ឆ្នាំ កំពូល​ខ្សែ​ភាពយន្ត​ភាគ​បុរាណ “ទេពឥន្ទ្រី​បក្សី​ស្នេហ៍” តែង​ត្រូវ​ថត​ឡើង​វិញ ជា​លក្ខណៈ​រឿង​ភាគ​ ដោយ​ឡែក​ឆ្នាំ​នេះ​គឺ​មាន​ទាំង​រឿង​ភាគ ក៏​ដូច​ជា​ភាពយន្ត។

ព័ត៌មាន​ពី​ភាពយន្ត​ស៊េរី​ឆ្នាំ​២០១៩ កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រឿង​នេះ មាន​ចម្ងល់​ជា​ខ្លាំង​ត្បិត តួ លី​ ម៉ក់​ឆូវ​ដែល​ត្រូវ​ជា​សិស្ស​ច្បង​របស់​សៀវ ឡុងនី ដែល​ជា​ស្រី​ក្រមុំ​នោះ បែរ​ជា​ត្រូវ​ផលិតករ​កំពុង​រើស​តួ​ប្រុស​ឲ្យ​ដើរ​តួ​ជំនួស​វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផលិតករ​រឿង​ដដែល​នេះ​រឹត​តែ​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​នៅ​ពេល​ប្រកាស​ថា លី ម៉ក់​ឆូវ​ប្រុស​នេះ នឹង​មាន​ស្នេហា​ជាមួយ​តួ​ប្រុស​ម្នាក់​ទៀត​នៅ​ក្នុង​រឿង​ទៀត​ផង​។

ក្រោយ​ពេល​ដឹង​ព័ត៌មាន​នេះ អ្នក​គាំទ្រ​ច្បាប់​ដើម​របស់ “ទេពឥន្ទ្រី​បក្សី​ស្នេហ៍” បាន​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​បើ​ថត​បែប​នេះ​គឺ​ខុស​ច្បាប់​ដើម​ទាំង​ស្រុង៕

ចុចអាន៖ត្រចៀកកាំ ស្អាត​ឥត​ទាស់ ពេល​បណ្ដើរ ព្រះអង្គម្ចាស់​ទី​៥ ហើយ​ថា​មាន​គម្រោង​ថត​រឿង​ថ្មី​រួម​គ្នា

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម