ដំបូន្មានផ្លូវចិត្តពី Selena Gomez គឺជាមេរៀនជីវិតដែលអ្នកគួរតែចងចាំ

  • 2019-01-11 04:37:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​ Selena​ Gomez ​បាន​បង្ហាញ​ពី​បទ​ពិសោធន៍​ក្នុង​ដំណើរ​ជីវិត​របស់​នាង​ ដែល​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​ដោយ​សារ​ការ​រស់​នៅ​មិន​មែន​ជា​ខ្លួន​ឯង​ និង​ទម្លាប់នៃការ​ស្តាប់​យោបល់​ពី​អ្នក​ដទៃ​ច្រើនពេក។

Selena Gomez

កាល​ពី​មុន ​Selena ​ព្យាយាម​ផ្លាស់​ប្តូរ​ខ្លួន​ឯង​នៅ​ពេល​​មាន​គេ​ប្រាប់​នាង​ថា​ឱ្យ​ធ្វើ​បែប​នេះ​បែប​នោះ​ នាង​គិត​ថា​គ្រប់​គ្នា​នឹង​ចូល​ចិត្ត​នាង​ក្រោយ​ពេល​ដែល​នាង​ផ្លាស់​ប្តូរ​តាម​ពាក្យ​សម្តី​គេ​។ ពេល​ខ្លះ​នាង​ត្រូវ​គេ​ពង្វក់​តាម​រយៈ​ពាក្យ​សរសើរ​ «បើ​តែង​តែ​ខ្លួន​អ៊ីចឹង​ទៅ ​នាង​នឹង​សិច​ស៊ី ​នាង​នឹង​ស្អាត​ នាង​នឹង​គួរ​ឱ្យ​ស្រឡាញ់...​» ហើយ​ Selena​ ជឿ​លើ​សម្តី​បែប​នោះ​ពិត​មែន​រហូត​យូរ​ៗ​ទៅ​ វា​ក្លាយ​ទៅ​ជា​ការ​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន​។

ក្រោយ​មក​នាង​សង្កេត​ឃើញ​ថា ​ខ្លួន​ឯង​ពិត​ជា​ល្ងង់​ណាស់ ​ចាំ​តែ​ជឿ​តាម​ពាក្យ​អ្នក​ដទៃ ​មិន​ដឹង​ខ្យល់​អ្វី​សោះ​ហើយ​ឱ្យ​គេ​អូស​ទាញ​បាន​តាម​ចិត្ត​ទៀត​។ មិន​តែ​ប៉ុណ្ណោះ ​នាង​ក៏​បាន​បញ្ជាក់​ទៀតថា​៖ «ខ្ញុំ​ជឿ​ថា​អ្នក​ទាំង​អស់​គ្នា​នៅ​ទីនេះ​ប្រាកដ​ជា​ធ្លាប់​ជួប​ស្ថានភាព​ដូច​ខ្ញុំ ​ហើយ​អ្នក​ក៏​ត្រូវ​ប្រឈម​មុខ​ជាមួយ​សម្ពាធ​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​ដែរ​។ សាក​គិត​ទៅ​មើល​! មិន​ថា​នៅ​សាលា​ កន្លែង​ធ្វើ​ការ​ ជាមួយ​មិត្តភក្តិ ​ឪពុក​ម្តាយ​ ឬ​ក្រុម​គ្រួសារ​ ឥទ្ធិពល​ទាំង​នោះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នក​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង​ សូម្បី​តែ​ការ​តែង​ខ្លួន ​ការ​ស្លៀក​ពាក់​ ការ​រៀប​ឬកពារ​។ល​។» នៅ​ពេល​អ្នក​ស្លៀក​ពាក់​ខ្លី គ្រួសារ​អ្នក​អាច​នឹង​បោះ​សម្តី​មក​ថា ​វា​មិន​សមរម្យ ​ខ្លាច​គេ​ដទៃ​វាយ​តម្លៃ​ ហើយ​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​មិន​ល្អ​ទេ​ព្រោះ​វា​ខុស​ពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​។

ម្ចាស់​បទ "Same Old Love" ចង់​ប្រាប់​អ្នក​តាម​រយៈ​បទ​ពិសោធន៍​របស់​នាង​ថា ​ចូរ​ជឿ​ជាក់​លើ​ខ្លួន​ឯង ​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្រឡាញ់​ កុំ​ខ្វល់​ពី​សម្តី​អ្នក​ដទៃ​ខ្លាំង​ពេក ​ចូរ​ធ្វើ​ឱ្យ​ការ​រស់​នៅ​ក្នុង​ជីវិត​របស់​អ្នក​មាន​ន័យ​៕

ចុចអាន៖​មនុស្ស​គំនិត​អាក្រក់​មក​លើ​អ្នក​១០​ប្រភេទ ដែល​អ្នក​គួរ​​ងើយ​មុខ​អរគុណ​ត្រលប់​ទៅ​វិញ

ប្រភព៖ goalcast ប្រែសម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម